វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក ​ហ៊ុ​ន​ ​សែ​ន​ ​ហៅ​លោក​ ​ស​ម​ ​រ​ង្ស៊ី ​ថា​ ​«​អា​ល្ងង់​»​​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:30 pm ថ្ងៃ Sunday 18th June 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

មេដឹកនាំគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនចាត់ទុកសម្ដីរបស់លោក សម រង្ស៊ី ដែលបានទម្លាយ
ថា ជាបទបញ្ជារបស់រូបលោក បង្ហោះលើហ្វេសប៊ុកកាលពីម្សិលមិញនេះថា ជាមនុស្សល្ងង់ ។

លោកនាករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីថា លោកមិនបានជាប់ពាក់ព័ន្ធនឹងសារដែលលោក សម រង្ស៊ី អះអាងថា ជា
សាររប ស់លោកនោះទេ ពោលគឺមានមន្រ្តីក្រោមឱវាទផ្សេងទៀតដែលបានធ្វើជំនួសរូបលោក ។ លោក ហ៊ុន សែន ថា
អ្វីៗដែលលោក សម រង្ស៊ី ចោទប្រកាន់នោះ គឺគ្រាន់តែជាការមូលបង្កាច់ទាំងខុសរឿង ទាំងរឿងមិនពិត និងមិនដឹងរឿង
ច្បាស់ប៉ុណ្ណោះ ៖ «រង្ស៊ី ជាមនុស្សល្ងង់ណាស់ ដែលថាសារបទបញ្ជាកម្លាំងយោធា ដែលទទួលបាននោះថាជារបស់ខ្ញុំ
កន្លែងណាដែលថាជារបស់ខ្ញុំ មានត្រានិង ហត្ថលេខាអត់ ពិតជាល្ងីល្ងើមែន  » ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈបទសម្ភាសន៍ជាមួយនឹងវេបសាយហ្រ្វែសញ៉ូ
ដែលត្រូ វបានគេដឹងថា ជាវេបសាយមានគោលជំហរគាំទ្រទៅលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
កាលពីយប់ម្សិលមិ ញនេះ ក្រោយពេលលោក សម រង្ស៊ី បង្ហោះសារ។

តាមរយៈកិច្ចសម្ភាសន៍ដែលវេបសាយដដែលនេះបានដកស្រង់សម្ដីរបស់លោកមកចុះផ្សាយ លោក ហ៊ុន សែន លើក
ឡើងថា សារបទបញ្ជាអ្នកណាក៏សរសេរបាន មកចោទថា ជារបស់នាយករដ្ឋមន្រ្តី ។ លោកបន្តទៀតថា នេះគឺជា
សំណាងដែរលោកមិនប្តឹងផ្តល់ លោក សម រង្ស៊ី ថែមមួយករណីទៀត ដោយសារលោកយល់ថា លោក សម រង្ស៊ី គឺជា
មនុស្សដែលមានទោសស្រាប់ទៅហើយ។

នៅលើគណនីហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីយប់ថ្ងៃទី១៦ មិថុនា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក
សម រង្ស៊ី បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានគម្រោងបង្កសង្រ្គាម ដើម្បីសម្លាប់ប្រជាពលរដ្ឋ នៅពេល
ណាដែលលោកត្រឡប់ចូលមកស្រុកខ្មែរ ។

លោក សម រង្ស៊ី បញ្ជាក់ទៀតថា លោកបានទទួលអំពីបទបញ្ជាយ៉ាងសម្ងាត់មួយ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បាន បញ្ជាទៅកាន់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ សម្រាប់អនុវត្តលើខ្លួនរបស់លោកដោយផ្ទាល់ នៅពេលណាដែល
លោកត្រឡ ប់ចូលស្រុកវិញ ។ លោកបន្ថែម នៅពេលដែលមេដឹកនាំរដ្ឋាភិបាលគណបក្សប្រជាជនអនុវត្តន៍បញ្ហាទាំង
នេះបានហើយ គេនឹង រៀបចំជាលេសមួយទៀត ដើម្បីរំលាយយគណបក្សសង្រ្គោះជាតិចោល ។

សម្ដីរបស់លោក សម រង្ស៊ី ៖ « បទបញ្ជាសម្ងាត់ ដែល ហ៊ុន សែន សរសេរទៅកាន់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ
 សម្រាប់អនុវត្តលើរូប សម រង្ស៊ី។ បទបញ្ជានេះ បង្ហាញឲ្យឃើញថា ហ៊ុន សែន រៀបចំបង្កសង្គ្រាម និងសម្លាប់ប្រជា
ពលរដ្ឋ ពេល សម រង្ស៊ី វិលត្រឡប់មកប្រទេសកម្ពុជាវិញ។ នេះក៏ជាលេសមួយទៀត ដើម្បីរំលាយគណបក្សសង្គ្រោះ
ជាតិ 
»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងអនុវត្តយុទ្ធវិធី ចាប់ខ្លួនលោក សម រង្ស៊ី
ឱ្យដូចការ ប្រកាសរបស់មន្រ្តីក្រោមឱវាទរបស់លោក នៅពេលលោក សម រង្ស៊ី ចូលស្រុក ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
បក្ស​កាន់​អំណាច​កំពុង​លើក​ដៃ​កើត​ទុក្ខ​ នៅ​ចំពោះ​អន្តរជាតិ​
រដ្ឋ​អំណាច​រំ​លោភ​រាស្រ្ត​ខ្មែរ​អស់​បី​ទស​វត្សរ៍​
ផ្សព្វផ្សាយ

អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com