វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​ស​ម​ ​រ​ង្ស៊ី ​ទ​ម្លាយ​ថា​ ​រ​ដ្ឋា​ភិបា​ល​លា​ក់​កា​រ​ស្ទង់​​ម​តិ​ធ្វើ​ដោ​យខ្លួ​នឯ​ង​ដែ​ល​ប​ង្ហាញ​ថា​ ​ប​ក្ស​ប្រជា​ជ​ន​ចាញ់​កា​រ​​បោះ​ឆ្នោ​ត​ថ្នាក់​ជា​តិ​ឆ្នាំ​ក្រោយ​​ ​
បង្ហោះ​នៅ​វេលាមោ៉ង 9:46 am ថ្ងៃ Monday 19th June 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានទម្លាយឯកសាររបស់គណបក្សប្រជាជន ដែលបានលាក់កំបាំង
ពីមហាជនទាក់ទងទៅនឹងការជួលក្រុមហ៊ុនអន្តរជាតិអោយធ្វើការស្ទង់មតិចំពោះលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិ
ដែលនឹងប្រ ព្រឹត្តធ្វើឡើងនៅឆ្នាំក្រោយនេះ ។

លោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៧ មិថុនា ថា គណបក្សប្រជាជនបានជួល
ក្រុមហ៊ុ នអន្តរជាតិមួយ អោយធ្វើការស្ទង់មតិ ហើយការស្ទង់មតិនោះបានបង្ហាញថា គណបក្សប្រជាជននឹងចាញ់ការ
បោះឆ្នោតយ៉ាងពិ តប្រាកដនៅថ្នាក់ជាតិឆ្នាំក្រោយនេះ ។ ប៉ុន្តែលទ្ធផលនេះ រដ្ឋាភិបាលរបស់គណបក្សប្រជាជនបាន
ព្យាយាមលាក់កំបាំងប្រជាព លរដ្ឋ ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន។

លោក សម រង្ស៊ី សរសេរឱ្យដឹង ៖ « យោងការស្ទង់មតិមួយ ដែលគណបក្សប្រជាជនកម្ពុជា បានជួលក្រុមហ៊ុនអន្តរជាតិ
មួយធ្វើឲ្យខ្លួនជាសម្ងាត់ ហើយដែលបានធ្វើឡើងក្នុងខែឧសភា និងខែកញ្ញា ឆ្នាំ ២០១៦ គណបក្សប្រជាជនកម្ពុជា នឹង
ចាញ់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលត្រូវរៀបចំឡើង ក្នុងខែកក្កដា ឆ្នាំ
២០១៨។ ព័ត៌មានលម្អិត សូមចូលមើល
 
» ។

លើសពីនេះទៀត លោក សម រង្ស៊ី បានបង្ហាញអំពីការស្ទង់មតិមួយចំពោះការពេញចិត្តទៅលើមេដឹកនាំគណបក្ស
នយោបាយ ក្នុងនោះមានខ្លួនលោក ផ្ទាល់ មានការពេញចិត្តពីប្រជាពលរដ្ឋចំនួន ៨៤% នៃនៃចំនួនប្រជាពលរដ្ឋ ដែល
គេបានសាកសួរ។ ទី ពីរលោក កឹម សុខា មានចំនួន៧៤% និងលោក ហ៊ុន សែន មានចំនួន៦៣% ៖ « សម រង្ស៊ី
(៨៤% នៃចំនួនប្រជាពលរដ្ឋ ដែលគេបានសាកសួរថា តើពេញចិត្តចំពោះបុគ្គលនេះឬទេ
?) និង កឹម សុខា (៧៤%)
មានប្រជាប្រិយភាពខ្ពស់ជាង ហ៊ុន សែន (៦៣%)
» ។

បើតាមលោក សម រង្ស៊ី បានអះអាងនៅលើហ្វេសប៊ុករបស់លោកជាថ្មីនៅព្រឹកថ្ងៃទី១៩ មិថុនា នេះថា នេះជាលទ្ធផល
នៃការស្ទង់មតិមួយ ធ្វើឡើងកាលពីខែសីហា និងតុលា ឆ្នាំ២០១៦ តាមការជួលឲ្យធ្វើជាសម្ងាត់ ពីសំណាក់គណបក្ស
ប្រជាជនកម្ពុជា ហើយធ្វើឡើងដោយក្រុមហ៊ុនអន្តរជាតិ ដែលមានជំនាញក្នុងវិស័យស្ទង់មតិ តាមលក្ខណៈវិទ្យាសាស្ត្រ។

ទោះជាយ៉ាងណាមកទល់នឹងព្រឹកថ្ងៃទី១៩ មិថុនា នេះ នៅពុំទាន់មានការឆ្លើយតបយ៉ាងណាពីរដ្ឋាភិបាលគណបក្ស
ប្រជាជននៅឡើយទេ ខណៈវិទ្យុសម្លេងព្រះសង្ឃឯករាជ្យមិនអាចទាក់ទងពីអ្នកនាំពាក្យគណបក្សកាន់អំណាចលោក
សុខ ឥសាន បាន ដូចគ្នា។

ប៉ុន្តែយ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុក
លោក សម រង្ស៊ី អតីតប្រធានគណបក្សង្រ្គោះជាតិថា ជាមនុស្សដែលរស់នៅ ក្រៅសង្គមខ្មែរ ពោលគឺគ្មានសិទ្ធិចេះដឹង
អ្វីទៀតឡើយនៅលើទឹកដីរបស់ខ្មែរ ។

លោក សុខ ឥសាន បានបញ្ជាក់ថា លោក សម រង្ស៊ី គ្រាន់តែជាមនុស្សម្នាក់ដែលរស់នៅក្រៅប្រទេស ហើយក្រៅសង្គម
ថែមទៀ ត ដែលមិនបានស្មើទៅនឹងឋានៈជាប្រជាពលរដ្ឋដ៏សាមញ្ញម្នាក់ឡើយ ។ លោកលើកឡើងថា ពលរដ្ឋមិនគួរ
ណាហៅលោកថា ជាឯកឧត្ដមទៀតនោះឡើយ ដោយសារតែតំណែងរបស់លោកទាំងប៉ុន្មានគឺបានបាត់បង់ទាំងស្រុង
ទៅហើយ។ លោកបន្តលើកឡើងថា លោក សម រង្ស៊ី អាចហៅបានថា ត្រឹមជាអនុប្រជាពលរដ្ឋ ៖ « សូមបងប្អូនមិន
បាច់ហៅ សម រង្ស៊ី នឹងថា ជាឯកឧត្ដម ថា លោកអីទេ ពីព្រោះ សម រង្ស៊ី នេះជាទណ្ឌិតដែលមានសាលក្រមតុលាការ
ស្ថាពរ
 ហើយមានដីការចាប់ខ្លួនពីតុលាការទៀត
 » ។

នៅក្នុងកម្មវិធី សម្លេងការពិត ដើម្បីប្រជាជន ផ្សាយចេញនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នេះ អ្នកនាំពាក្យគណបក្ស
ប្រជាជន រូបនេះបញ្ជាក់ថា ដោយសារតែលោក សម រង្ស៊ី ត្រូវស្ថិតនៅក្រោមការចេញសាលក្រមជាស្ថាពរពីតុលាការ
ហើយ លោក សម រង្ស៊ី បានបាត់បង់សិទ្ធិ បាត់បង់បុព្វសិទ្ធិ និងបាត់បង់សមាជិកភាពពីតំណាងរាស្រ្ត ។ លោកថា 
ដោយសារការបាត់បង់បីចំណុច នេះហើយ ទើបធ្វើឱ្យលោក សម រង្ស៊ី ធ្លាប់ចូលទៅក្នុងអនុប្រជាជន ដែលគ្មានសិទ្ធិ
សូម្បីចូលរួមបោះឆ្នោតដូចប្រជាពលរដ្ឋទូ ទៅបាន ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្មាន​ទេ​សង្គ្រាម​៕ នេះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com