វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​រ​ដ្ឋម​ន្រ្តី​ក្រសួ​ងកា​រ​ងា​រ​ចោទ​ប​ក្ស​ប្រឆាំ​ង​ថា​ ​យ​កប្រធា​ន​ប​ទ​ប្រាក់​ឈ្នួល​ ​ទៅ​ញុះញ​ង់ក​ម្មក​រ​និ​យោ​ជិត​ដើ​ម្បីត​វ៉ា​ជា​មួយ​​រដ្ឋា​ភិបា​ល​ ​និ​ងក្រុ​មហ៊ុ​ន​រោ​ង​ច​ក្រ​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:51 pm ថ្ងៃ Monday 19th June 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានហាមប្រាមជាមុនទៅគណបក្សប្រឆាំងថា ឱ្យ
បញ្ឈប់ ការញុះញង់កម្មករទៀត ។

លោក អ៊ិត សំហេង បានថ្លែងចោទប្រកាន់ទៅលើគណបក្សប្រឆាំងថា បានយកប្រធានបទរឿងប្រាក់ឈ្នួលទៅញុះញង់
ដល់កម្ម ករ កម្មការិនី អោយធ្វើការតវ៉ាជាមួយនឹងរាជរដ្ឋាភិបាល ឬក៏នៅតាមក្រុមហ៊ុនរោងចក្រជាដើម ជាក់ស្ដែងណាស់
ដូចជាកាលពី ឆ្នាំ២០១៣ ជាដើម ដែលបានបង្កទៅជាបញ្ហាចលាចល និងបង្កអសន្តិសុខដល់សង្គមជាតិ។ រដ្ឋមន្រ្តី
ក្រសួងការងាររូបនេះបានហាមផ្ដាច់មិនចង់អោយមានបញ្ហាករណីបែបនេះបន្តកើមាននៅឆ្នាំ ២០១៨ ខាងមុខទៀត
ឡើយ ៖ « សង្ឃឹមថា ជិតដល់ឆ្នាំបោះឆ្នោត កុំយកប្រធានបទប្រាក់ឈ្នួលនេះ ក្លាយទៅជាបញ្ហាដែលបង្កើតឲ្យមានការ
ច្របូលច្របល់មិនចាំបាច់
» ។

លោក អ៊ិត សំហេង អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុង កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី គោលនយោបាយប្រាក់
ឈ្នួលនៅសណ្ឋាគារហ៊ីម៉ាវ៉ារី នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នេះ ។ កម្មវិធីនេះ មានការចូលរួមពីភាគីមួយចំនួនដូច
ជាតំណាងរដ្ឋាភិបា ល សមាគមនិយោជក សហជីពកម្មករ និងអង្គការអន្តរជាតិខាងការងារ ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធ្វើឡើងនៅថ្ងៃទី១៩ មិថុនា ក្រសួងការងារ បានប្រកាសពីគម្រោងក្នុងការ
ដំឡើងប្រាក់ឈ្នួលដល់កម្មករ កម្មការិរី ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៨ ។

ក្រសួងបញ្ជាក់ឱ្យដឹងថា ការរៀបចំដំឡើងប្រាក់ឈ្នួលនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ចាប់ពីខែកក្កដា ឆ្នាំ២០១៧ ខាងមុខ
នេះហើយ។ សេចក្ដីប្រកាសដដែលនេះបានឱ្យដឹងថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ ត្រូវអនុវត្ត
តាមប្រតិទិន ដូចខាងក្រោម៖

- កំណត់យកខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអបប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ

- កំណត់យកខែសីហា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគ

-កំណត់យកខែកញ្ញា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី

- កំណត់យកដើមខែតុលា ឆ្នាំ២០១៧ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួល

អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨
- កំណត់យក ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ចេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។

រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានឲ្យដឹងបន្ថែមថា ការដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញគោល
នយោបាយជាតិ ក៏ដូចជាគោលនយោបាយប្រាក់ឈ្នួលនេះ គឺដើម្បីបង្កើនជីវភាព និងផលប្រយោជន៍របស់កម្មករ
និយោជិត ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋា​ភិបាល​ហ៊ុន​ សែន​និង​វិនាស​បើ​បន្ត​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​មុខ​ទៀត​
យើង​ប្រ​កាស​មិន​ទទួល​ស្គាល់​តំណាង​ក្រុម​ចោរ​កម្ម​ ដែលព្រម​ទទួល​ផល​ពី​ចោរ​ចែក​ឱ្យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com