វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ ​ជី​ម​លី​ ​ស្នើ​ឱ្យ​រ​ដ្ឋ​ស​ភា​ជួ​យ​អ​ន្ត​រា​គ​ម​ន៍​ រូបដោយៈ ហេង ស្រស់
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ ​ជី​ម​លី​ ​ស្នើ​ឱ្យ​រ​ដ្ឋ​ស​ភា​ជួ​យ​អ​ន្ត​រា​គ​ម​ន៍​ទៅ​ក្រ​សួ​ង​កា​រ​ងា​រ​ចំ​ពោះ​​ល​ក្ខ​ខ​ណ្ឌ​កា​រ​ងា​រ​៩​ចំ​ណុ​ច​ដែ​ល​ក​​ម្ម​ក​រ​ទាម​ទា​រ​​
បង្ហោះ​នៅ​វេលាមោ៉ង 12:15 am ថ្ងៃ Friday 21st November 2014អត្ថបទ​ដោយ: ឡាត សាឡាង

កម្មករប្រមាណជាង៥០០នាក់ មកពីរោងចក្រកាត់ដេរជីម លី ស្ថិតនៅភូមិត្រាពំាងទួល សង្កាត់ កំបូល
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានធ្វើំដំណើរដោយរថយន្តមកប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋស
ភា នៅព្រឹកថ្ងៃសុក្រទី២១ ខែវិច្ឆិកា ក្នុងគោលបំណងដើម្បីទាមទារនូវលក្ខខណ្ឌការងារចំនួន០៩ចំណុ
ចសំខាន់ៗដើម្បីឱ្យប្រធានគណៈកម្មការទី៨ គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ឋជន យុវ
នីតិសម្បទា ការងារ បណ្តុះបណ្តា វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នីតិកាលទី៥ ក៏ដូចជាគណៈកម្ម
ការទី១នៃរដ្ឋសភាជួយអន្តរាគមន៍ ទៅក្រសួង ការងារឱ្យជួយរកដំណោះស្រាយ បន្ទាប់ពីរតំណាងកម្ម
ករទាំងនោះធ្លាប់បានធ្វើកូដកម្មនិងចរចារមិនទទួលបានដំណោះស្រាយរួចមកជាមួយនិងមន្រ្តីក្រសួង
ការងារកន្លងមកនេះ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កន្លងទៅនេះ។

        កម្មករបានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះតំណាងសហជីពចលនា
កម្មករ និងកម្មករនិយោជិតប្រចាំក្រុមហ៊ុនជីមលី  បានដាក់លិខិតជូនដំណឹងធ្វើកូដកម្ម  ចូលរោងចក្រ
ដោយស្នើឱ្យភាគីក្រុមហ៊ុន  ធ្វើការដោះស្រាយ នូវការទាមទារលក្ខខណ្ឌចំនួន០៨ចំណុចសំខាន់ៗរួម
មាន ស្នើឱ្យ ក្រុមហ៊ុនទទួលយកលោក សេស ពិសី មានតួនាទីជាជាងម៉ាស៊ីន ចូលធ្វើការងារវិញ ស្នើ
ឱ្យក្រុមហ៊ុន ផ្តល់បាយថ្ងៃត្រង់ចំនួន៤០០០រៀលក្នុងមួយថ្ងៃ ស្នើឱ្យក្រុមហ៊ុនផ្តល់លុយធ្វើដំណើរឬថ្លៃ
ស្នាក់នៅចំនួន១៥ដុល្លារក្នុងមួយខែ ស្នើឱ្យក្រុមហ៊ុនផ្តល់លុយត្រឹមចំនួន១៨ដុល្លារក្នុងមួយខែ ស្នើឱ្យ
ក្រុមហ៊ុនបើកប្រាក់០៥ភាគរយដល់កម្មករនិយោជិតណាដែលដល់កិច្ចសន្យាការងារ ស្នើឱ្យក្រុមហ៊ុន
បើកលុយ៥០% បីខែមុនដល់ស្ត្រីដែលដាក់ច្បាប់ឈប់សម្រាកសម្រាលកូន ស្នើឱ្យក្រុមហ៊ុនរៀបចំក
ន្លែងដាក់កង់ម៉ូតូឱ្យបានសមរម្យនិងស្នើឱ្យក្រុមហ៊ុនអនុវត្តម៉ោងចូលធ្វើការតាមគោលការណ៍ចាស់។

       កម្មករបានលើកឡើងឱ្យដឹងទៀតថា  ពួកគេធ្លាប់បានជូនដំណឹងអំឡុងពេលធ្វើកូដកម្ម  តែភាគី
ក្រុមហ៊ុន មិនបានអើពើចូលខ្លួនមកចរចាជាមួយតំណាងសហជីពចលនាកម្មករនោះទេ ជាហេតុបាន
ធ្វើឱ្យកម្មករ និយោជិគ ពួក គេសម្រេចធ្វើកូដកម្ម  ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤រហូតមកដល់
ពេលនេះនៅមិនទាន់ទទួលបានដំណោះស្រាយ ពីថែកែរោងចក្រនៅឡើយទេ។

        តំណាងកម្មករដែលបានដឹកនាំប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភាព្រឹកមិញនេះបានឱ្យដឹងថា ការ
ជួបប្រជុំរប ស់គាត់ជាមួយនិងតំណាងរាស្រ្តទាំងពីគណបក្សនិងស្ថិតក្នុងគណៈកម្មការជំនាញទី៨និង
ទី១នៃរដ្ឋសភារួចមកនោះលោកថា កិច្ចប្រជុំរបស់លោកជាមួយនិងតំណាងរាស្រ្តទាំងនោះពិតជាបាន
ទទួលនៅលទ្ឋផលមែន  ដោយខាងតំណាងរាស្រ្ត និងគណៈកម្មទាំងនោះបានធ្វើការសន្យជាមួយនិង
តំណាងកម្មករ ក៏ដូចជា កម្មករកម្មការនីទាំងអស់ថា និងជួយដោះស្រាយនៅបញ្ហារបស់បងប្អូនកម្មករ
ទាំងអស់នោះ តាមរយៈការអន្តរាគមន៍ និងកោះហៅរដ្ឋមន្រ្តី ក៏ដូចជា ក្រសួង  និងស្ថាប័នទាំងអស់ដើ
ម្បីចូលទៅបំភ្លឺ ការចូលរួមប្រជុំនាព្រឹកមិញនេះតំណាងកម្មករបានប្រាប់ ឱ្យដឹងថា មិនមានខាងតំណា
ងក្រសួងឬខាងរោចក្រចូលរួមប្រជុំនោះទេ«សម្លេង»។

        តំណាងកម្មកររូបនេះបានលើកឡើងថា បញ្ហានៃការមិនយកចិត្តទុកដាក់សម្រាប់កម្មករពីសំណា
ក់ក្រសួងការងារនេះលោកថា វាជាកត្តាមួយដែលបណ្តាលឱ្យកម្មករទាំងអស់ទទួលរងគ្រោះយ៉ាងខ្លាំង ពីសំណាក់ពួកថៅកែក្រុមហ៊ុនរោងចក្រ។  ទោះយ៉ាងណាពាក់ព័ន្ឋនិងបញ្ហានៃការមិនយកចិត្តទុកដាក់
ចំពោះកម្មករនោះ តំណាងកម្មកររូបនេះក៏បានបញ្ជាក់ប្រាប់ម្តងទៀតថា ក្រសួងការងារគួណាតែពិនិត្យ
មើលនៅច្បាប់ស្តីពីលក្ខខណ្ឌការងាររបស់បងប្អូនកម្មករឱ្យបានច្បាស់លាស់ពុំដូច្នេះទេកម្មករទាំងអស់
នៅតែប្រឈមទៅនឹងការធ្វើបាបសព្វបែបយ៉ាងពីថៅកែរោងចក្រទាំងនោះ « សម្លេង » ។

      ទន្ទឹងនិងនោះលោកបានប្រាប់ឱ្យដឹងទៀតផងដែរថា ទោះបីជាមានតំណាងរាស្រ្តទាំងពីគណបក្ស
នៅក្នុងរដ្ឋ សភាជាតិ បានព្រមទទួលនៅការដាក់ញត្តិនិងបានសន្យាថា  និងដោះស្រាយបញ្ហារបស់ប្រ
ជាពលរដ្ឋ តាមការកោះ ហៅរដ្ឋមន្រ្តី ក្រសួងឬស្ថាប័នពាក់ព័ន្ឋទាំងនោះដើម្បីមកបំភ្លឺយ៉ាងនេះក៏ដោយ
ក៏លោកថា ខាងតំណាងរាស្រ្តទាំងនោះមិនទាន់បានដាក់កំណត់ថា និងចេញលិខិតអញ្ចើញនៅក្រសួង
ទាំងនោះដើម្បីចូលទៅបំភ្លឺនៅក្នុងរដ្ឋសភាជា តិនោះនៅពេលណាទេ « សម្លេង » ។

    ទោះយ៉ាងណាកន្លងមកនេះកម្មការិនីម្នាក់ក្នុងចំណោមកម្មករជាច្រើនពាន់នាក់ទៀត ដែលបានចូល
រួមកូដកម្មនៅមុខក្រសួងការងារ  ដើម្បីទាមទារលក្ខខណ្ឌការងាររបស់ពួកគេនោះធ្លាប់បានប្រាប់ឱ្យដឹង
ថា រូបគេមានសង្ឃឹមក្នុងការទាមទារ ពីព្រោះអ្វីដែលកម្មករបានស្នើឱ្យមានការដោះស្រាយពីក្រសួងការ
ងារនោះ គឺជាលក្ខខណ្ឌមិនមាន លក្ខណៈធ្ងន់ធ្ងរពិបាកក្នុងការដោះស្រាយនោះទេ។ «សំឡេង»

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com