វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ស​ម​រ​ង្ស៊ី​ស្នើ​ឱ្យ​ប​ញ្ច​ប់​ជ​ម្លោះ​ន​យោ​បា​យ​ដែ​ល​ធ្លា​ប់​កើ​ត​មា​ន​មិ​ន​​ត្រូ​វ​រំ​លឹ​ក​រឿ​ង​​ចា​ស់​​
បង្ហោះ​នៅ​វេលាមោ៉ង 5:33 am ថ្ងៃ Friday 21st November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ប្រធានគណបកសង្រ្គោះជាតិលោកសមរង្ស៊ីនិងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម នៅល្ងាចថ្ងៃសុក្រ  ទី ២១
ខែ វិច្ឆិកានេះ  បានឱ្យដឹងថា បញ្ហានៃភាពតានតឹងនយោបាយនៅកម្ពុជាបច្ចុប្បន្ននៅតែកើតមានឡើងដ៏ដែល
បើទោះបីជា គណបក្សនយោបាយធំៗទាំងពីរ  បានព្រមព្រៀងគ្នារូចជាស្រេចកាលពីថ្ងៃទី ២២ ខែ កក្កដារួច
ហើយក្តី ក៏បញ្ហាជាប់គាំងនយោបាយនៅតែកើតមានមិនខុសពីពេលមុននោះទេ ជាមួយគ្នានោះលោក សមរ
ង្ស៊ីបានស្នើដល់ គណបក្សកាន់អំណាច ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបញ្ចប់នៅភាពតានតឹងន
យោបាយនៅកម្ពុជាឱ្យបាន។

ការលើកឡើងរបស់លោកទៅកាន់បណ្តាអ្នកសារព័ត៌មានបែបនេះ  នៅក្នុងឱកាសដែលលោកបានអញ្ចើញ
ទៅចូលរួម ធ្វើពិធីបង្សុកូលឧទ្ទិសកុសល   ជូនដល់អ្នកដែលបានបាត់បងជីវិតនៅលើស្ពានកោះពេជ្រ  ស្ថិត
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែបណ្តែតប្រទីបកាលពីយប់ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ២០១
០កន្លងទៅ មានហេតុការណ៍បានកើតឡើងមួយដោយនឹកស្ថានមិនដល់  គឺមនុស្សទាំង   ប្រុសស្រី កុមារជា
ច្រើនរយនាក់ដើរកំសាន្តទៅកាន់កោះពេជ្រ ដោយដើរឆ្លងស្ពានពេជ្រ ហើយបានរត់ជាន់គ្នា បណ្តាលឱ្យមាន
មនុស្សស្លាប់បាត់បង់ជីវិតចំនួន៣៥៣នាក់ស្លាប់ និង៣៩៣នាក់ផ្សេងទៀតរងរបួស។

ប្រធានគណបក្សសង្រ្គោះជាតិរូបនេះបានប្រាប់ឱ្យដឹងថា ជុំវិញភាពតានតឹងនយោបាយនៅកម្ពុជាបច្ចុប្បន្នដែ
ល នៅតែបន្តកើតមានឡើងនេះ លោកថាភាគីទាំងពីរទាំង ភាគីកាន់អំណាច និងភាគីប្រឆាំង គួរណាតែខិត
ខំស្វែងរកនៅវិធីផ្សេងៗជាច្រើនទៀត ដើម្បីបញ្ចប់នៅភាពតានតឹងនយោបាយនៅកម្ពុជានេះឱ្យបាន។ដោយ
សារតែមួយរយៈកាលកន្លងមកនេះ   បញ្ហានៅក្នុងប្រទេសមើលទៅហាក់បីដូចជាមិនចេះស្ងប់សោះ  លោក
សមរង្ស៊ីថា នេះគឺជា កត្តាមួយដែលបណ្តាលមកពីនយោបាយវាមានភាពច្របូកច្របល់ពេក « សម្លេង » ។

ទោះបីជាយ៉ាងណាប្រធានគណបក្សសង្រ្គោះជាតិរូបនេះបានរំលឹកផងដែរថា  ក្រោយពេលដែលបានបោះឆ្នោ
តកា លពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣រួចមកនោះ ស្ថានភាពនយោបាយក្នុងកាលនោះវាពិតជាមានភាព
តានតឹងមែន រហូតដល់មានការចរចារជាច្រើនលើកច្រើនសារមិនទទួលបានដំណោះស្រាយ។បន្ទាប់មកនៅ
ថ្ងៃទី ២២ខែ កក្កដា ឆ្នាំ ២០១៤  គណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភាជាតិបានចុះហត្ថលេខា
លើកិច្ចព្រមព្រៀង  ដើម្បីបញ្ចប់នៅភាពតានតឹងនយោបាយ និងរឿងហេតុជាច្រើនទៀតដែលនាំមកនៅភាព
តានតឹងនិងភាពសៅហ្ម ងដែលកើតមានឡើងនោះ ត្រូវតែបញ្ចប់ដើម្បីប្រទេសយើងអភិវឌ្ឍន៍រីកចម្រើនតទៅ
មុខទៀត « សម្លេង »។

លោកសមរង្ស៊ីបានប្រាប់ឱ្យដឹងទៀតថា  ប្រសិនណាបើកិច្ចការនៅក្នុងប្រទេសនៅតែរំលឹកឡើង  ដោយមិន
ព្រមអនុវត្តន៍ទៅមុខទៀតបែបនេះ  ហើយនៅតែបង្កនៅភាពរញ៉េរញ៉ៃនោះ  វាជាហេតុមួយដែលមិនអាចធ្វើ
ឱ្យប្រទេសកម្ពុជាឈានទៅរកភាពរីកចម្រើនបាននោះទេ លោកក៏បានបញ្ជាក់ថា កម្ពុជាគួរណាតែបញ្ចប់នៅ
រឿងតាប៉ែបែបនេះឱ្យបាន ដោយមិនត្រូវយករឿងចាស់ដែលបង្កភាពស្មូកស្មាញដើម្បីមករំខានដល់កិច្ចការ
របស់ប្រទេសជាតិ និងធ្វើឱ្យប្រទេសកាន់តែមានសភាពដិនដាបនោះទេ ។

ទន្ទឹមនឹងនោះដែរលោកបានឱ្យដឹងទៀតថា ប្រសិនណាបើខាងគណបក្សកាន់អំណាចពិតជាចង់ដោះស្រាយ
ដើ ម្បីឱ្យកម្ពុជានេះ មានសុខសន្តិភាពមែននោះ លោកនិងព្រមចូលជួបនិងធ្វើការចរចារ ប៉ុន្តែការចរចារនោះ
លោក បានបញ្ជាក់ថា ត្រូវតែធ្វើដោយសន្តិវិធី ដោយស្របទៅតាមវប្បធម៌ ដោយលោកបានបញ្ជាក់សារជាថ្មី
ម្តងទៀតថា រឿងអីក៏ដោយឱ្យតែប្រកបទៅដោយសន្តិវិធីនោះ   លោកតែងតែគាំទ្រជានិច្ច   ដើម្បីឱ្យវាពិតជា
ស្របទៅតាមវប្បធ ម៌សន្ទនាគ្នាដែលយើងបានលើកតម្កើង « សម្លេង » ។

ទោះយ៉ាងណាពាក់ព័ន្ឋនិងការចាប់ខ្លួននៅតំណាងរាស្រ្តលេខរាងទី៣របស់គណបក្សសង្រ្គោះជាតិប្រចាំខេត្ត
បន្ទាយមានជ័យលោកមាជសុវណ្ណរ៉ារយៈកាលកន្លងមកនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានអះ
អាងកាល ពីថ្ងៃម្សិលមិញនេះថា វាជារឿងរបស់តុលាការ មិនមែនជារឿងនយោបាយនោះទេ។ ដោយឡែក
ចំពោះលោក សមរង្ស៊ី  ប្រធានគណបក្សសង្រ្គោះជាតិនោះវិញបានឱ្យដឹងថា  លោកថា  លោកនឹងធ្វើឱ្យបាន
ទៅតាមនីតិវិធីច្បាប់ ដោយនឹងចាត់វិធានការណ៍ធ្វើយ៉ាងណាដើម្បីឱ្យលោកមាជសុវណ្ណរ៉ា មានអភ័យឯកសិ
ទ្ឋិដោយក្លាយទៅជាតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ « សម្លេង » ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com