វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​ស​ង្ឃ​និ​ង​អ​ង្គ​កា​រ​ស​ង្គ​ម​ស៊ី​វិ​ល​ប្រ​មូ​ល​ម្តុំ​គ្នា​មុ​ខ​ម​ណ្ឌ​ល​កែ​ប្រែ​ព​ន្ឋ​នា​គា​រ​ព្រៃ​ស​រ​ ​ទា​ម​ទា​រ​ឱ្យ​មា​ន​កា​រ​ដោះ​លែ​ង​ស​ក​ម្ម​ជ​ន​ដី​ធ្លី​និ​ង​ស​ក​ម្ម​ជ​ន​យោ​បា​យ​​
បង្ហោះ​នៅ​វេលាមោ៉ង 12:43 am ថ្ងៃ Sunday 23rd November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ព្រះសង្ឃ  និងប្រជាពលរដ្ឋដែលជាកម្មជនដីធ្លី  រួមជាមួយនិងអង្គការសង្គមស៊ីវិលប្រមាណជា២០០នាក់បាន
ធ្វើការប្រមូលផ្តុំគ្នានៅមុខពន្ឋនាគារព្រៃ នៅព្រឹកថ្ងៃអាទិត្យទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤នេះ ដើម្បីទាមទារឱ្យ
មានការដោះលែងនៅសកម្មជនសហគមន៍តវ៉ាដីធ្លី   និងសកម្មជននយោបាយនាៗ    រួមជាមួយនិងព្រះសង្ឃ
ចំនួន៣ព្រះអង្គ  ដែលត្រូវបានធ្វើការចាប់ខ្លួនដោយអាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជា   និងបានបញ្ជូនទៅកាន់
តុលាការដើម្បីធ្វើការសាកសួរ ដោយតុលាការសម្រេចធ្វើការឃុំខ្លួននៅក្នុងពន្ឋនាគារព្រៃសរ។

ការប្រមូលផ្តុំរបស់ព្រះសង្ឃ  និងប្រជាពលរដ្ឋរួមជាមួយនិងអង្គការសង្គមស៊ីវិលប្រមាណជា  ២០០ នាក់នេះ
បានរៀបចំធ្វើនៅកម្មវិធីផ្សេងៗ  ទៅតាមបែបបទនៃជំនឿរបស់ពួកគេ ។  នៅក្នុងនោះដែរ  ប្រជាពលរដ្ឋបាន
និមន្តព្រះសង្ឃដើម្បីធ្វើពិធីសូត្រមន្តរំដោះគ្រោះក្នុងគោលបំណងដើម្បីសុំឱ្យមានការដោះលែងនៅសកម្មជន
ដីធ្លី និងសកម្មជននយោបាយទាំងនោះ។

ចំពោះការចាប់ខ្លួនសកម្មជនសហគមន៍ដីធ្លី និងសកម្មជននយោបាយនេះ លោក អ៊ុំ សំអាត មន្រ្តីស៊ើបអង្គេត
សិទ្ឋិមនុស្សរបស់អង្គការលីការដូបានឱ្យដឹងថា កន្លងមកការចាប់ខ្លួនសកម្មជនសហគមន៍ដីធ្លីដែលបានប្រព្រឹ
ត្តឡើងដោយអាជ្ញាធរសាលារាជធានីភ្នំពេញ   ចំពោះសកម្មជនដែលគ្រាន់តែធ្វើការតវ៉ាដើម្បីសិទ្ឋិលំនៅដ្ឋាន
របស់ពួកគាត់ ហើយធ្វើការចាប់ខ្លួនបែបនេះ  វាជារឿងមួយ  ដែលអាជ្ញាធរទាំងនោះ មានចេតនាដើម្បីបំបាក់
ស្មារតីរបស់ប្រជាពលរដ្ឋដែលមានបំណងចង់តវ៉ានៅសិទ្ឋិសេរីភាពនិងបញ្ហាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែ
លមានបំណងចង់តវ៉ាដ៏ទៃផ្សេងទៀតតែប៉ុណ្ណោះ។

លោកបានឱ្យដឹងទៀតថា  ការចាប់ខ្លួនដែលបានធ្វើឡើងរយៈកាលកន្លងមកនេះ   វាមិនមែនជាការអនុវត្តន៍
ទៅតាមផ្លូវច្បាប់ដែលបានចែងអំពីច្បាប់ចរាចរណ៍ផ្លូវគោគនោះទេ  លោកថា ដោយសារតែវាមិនមានអ្វីពាក់
ព័ន្ឋនោះ  ដោយសារតែប្រជាពលរដ្ឋទាំងនោះគាត់ចេញមកតវ៉ា  គាត់មិនមែនមកដើម្បីធ្វើឱ្យមានការរាំងស្ទះ
ចរាចរណ៍នោះឡើយ ដូច្នេះអ្វីដែលគាត់តវ៉ានោះ    គឺគ្រាន់តែចង់ឱ្យមានដំណោះស្រាយសម្រាប់បញ្ហាសហ
គមន៍ ឬមួយក៏បញ្ហាដីធ្លីដែលកើតមានឡើងតែប៉ុណ្ណោះ «សម្លេង»។

មន្រ្តីស៊ើបអង្គេតរបស់អង្គការលីការដូរូបនេះបានបញ្ជាក់ថា  មន្រ្តីអាជ្ញាធរសាលារាជធានីភ្នំពេញ  ដែលមិន
បានធ្វើការដោះស្រាយជូន ដល់ប្រជាពលរដ្ឋដែលមានបញ្ហា  និងបានធ្វើការតវ៉ាទាមទារទាំងនោះ  ថាបាន
គេចវេសពីកតព្វកិច្ចក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលមានបញ្ហា មិនត្រឹមតែប៉ុណ្ណោះលោក  អ៊ុំ
សំអាតបានសង្កត់ធ្ងន់ថា បញ្ហាដែលអាជ្ញាធរទាំងនោះចាប់បញ្ជូនទៅតុលាការ និងត្រូវបានតុលាការធ្វើការ
សម្រេចចោទប្រកាន់ពីបទបិទផ្លូវបង្កឱ្យមានការកកស្ទះចរាចរណ៍ផ្លូវគោគនេះ ដោយសារតែតុលាការទាំង
នោះ អត់មានអ្វីដើម្បីធ្វើការចោទប្រកាន់ទៅកាន់ពួកគាត់ក្រៅផ្សេងទៀត  លោកថា  នៅពេលដែលរកបទ
ល្មើសផ្សេងទៀតមកចោទមិនបាន ក៏ត្រូវយកបទល្មើសនេះនឹងចោទតែម្តងទៅដើម្បីធ្វើយ៉ាងណាយកអ្នក
ទាំងនោះយកមកដាក់ពន្ឋនាគារ ។

ទោះយ៉ាងណាជុំវិញបញ្ហានៃការចាប់ខ្លួនសកម្មជនតវ៉ាដីធ្លីកន្លងមកនេះ លោកអ៊ុំ សំអាត ផ្ទាល់បានឱ្យដឹង
ថា វាមិនមែនជាដំណោះ ស្រាយមួយដែលសមរម្យសម្រាប់ពួកគាត់នោះទេ លោកថាការចាប់ខ្លួននេះ វាគឺ
ជាបញ្ហាមួយដែលមិនមែនជាដំណោះស្រាយល្អ ហើយវាកាន់តែធ្វើឱ្យកំហឹងរបស់ប្រជាពលរដ្ឋ រិតតែកើន
ឡើងលើសដើមទៅទៀត   ដោយសារតែពួកគាត់ទាំងអស់គ្នាត្រូវតែទាមទារឱ្យអ្នក  ជាប់ឃុំទាំងនោះបាន
ដោះលែងមកវិញ ពីព្រោះតែពួកគាត់យល់ឃើញថា វាជារឿងមួយដែលអយុត្តិធម៍សម្រាប់ពួកគាត់ ដែល
គ្រាន់តែទាមទារដើម្បីឱ្យមានសិទ្ឋិសេរីភាព និងសិទ្ឋិលំនៅដ្ឋានរស់នៅ « សម្លេង » ។

ទន្ទឹមនិងនោះដែរលោកបានបញ្ជាក់ថា  អ្នកដែលបានបង្កឱ្យមានបញ្ហាសម្រាប់ប្រជាពលរដ្ឋធ្វើការតវ៉ានេះ
លោកថា វាមិនមែនជាកំហុស់របស់ប្រជាពលរដ្ឋនោះទេ  ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ ដែលបណ្តាលឱ្យមាន
ប្រជាពលរដ្ឋតវ៉ាកើតឡើងរាល់ដងនោះ វាគឺជាកំហុសរប ស់អាជ្ញាធរ ដែលមិនបានដោះស្រាយនៅបញ្ហា
ដែលកើតមានឡើងជូនដល់ពួកគាត់ មន្រ្តីស៊ើបអង្គេតរបស់អង្គការលីការដូរូបនេះបាន បានស្នើដល់សម្តេ
ចនាយករដ្ឋមន្រ្តីហ៊ុនសែនដើម្បីធ្វើការពិនិត្យពិច្ច័យឡើងវិញ  ចំពោះការចាប់ខ្លួនដល់សកម្មជនតវ៉ាបញ្ហា
សិទ្ឋិលំនៅដ្ឋានទាំងនោះ។

ទោះយ៉ាងណាក៏ដោយលោកបានបញ្ជាក់ប្រាប់ថា លោកពិតជាគាំទ្រនៅអនុសាសន៍របស់សម្តេចនាយក
រដ្ឋមន្រ្តីហ៊ុនសែន   ដែលធ្លាប់បានលើកឡើងកន្លងមកនេះ   ក៏ប៉ុន្តែអ្វីដែលលោកមិនគាំទ្រនោះ  គឺចំពោះ
មន្រ្តីថ្នាក់ក្រោមឱវាទ    ពួកគេទាំងអស់គ្នាមិនដែលបានអនុវត្តន៍ទៅតាមអនុសាសន៍របស់នាយករដ្ឋមន្រ្តី
នោះទេ។

លោក អ៊ុំ សំអាត បានឱ្យដឹងជាថ្មីម្តងទៀតថា ដើម្បីឱ្យប្រទេសកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជា
ជនកម្ពុជានេះ  មាននៅនីតិរដ្ឋ មែននោះ កម្ពុជាគួរណាតែបញ្ចប់នៅអំពើនិទណ្ឌភាពឱ្យបាន លោកបាន
បញ្ជាក់បន្ថែមថា លោកចង់ឃើញនៅកម្ពុជាមាននៅនីតិរដ្ឋពិតប្រាកដ ដោយមិនចង់ឃើញនៅអ្នកនយោ
បាយណាមួយយកជីវិតរបស់ប្រជាពលរដ្ឋ ដើម្បីមកធ្វើជាឧបករណ៍នយោបាយនោះទេដែលវាបណ្តាល
ឱ្យមានការបះពាល់   ដល់អំពើយុត្តិធម៌   និងបះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋណាម្នាក់នោះទេ
« សម្លេង » ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com