វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
និ​ស្សិ​ត​ពេ​ទ្យ​វិ​ទ្យា​ស្ថា​ន​វិ​ទ្យា​សា​ស្ត្រ​អ​ន្ត​រ​ជា​តិ​បា​តុ​ក​ម្ម​ទា​ម​ទា​រ​ល​ក្ខ​ខ​ណ្ឌបី​ចំ​ណុ​ច​​
បង្ហោះ​នៅ​វេលាមោ៉ង 12:34 am ថ្ងៃ Monday 24th November 2014អត្ថបទ​ដោយ: IMNSJ

និស្សិតដែលកំពុងតែសិក្សាមុខវិជ្ជាពេទ្យនៅវិទ្យាស្ថានវិទ្យាសាស្ត្រអន្តរជាតិ មានទីតាំងស្តិតនៅសង្កាត់ ទូលសង្កែ ខណ្ឌឫ
ស្សីកែវ រាជធានីភ្នំពេញ មានគ្នាប្រមាណជាង៥០នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ទាមទារតវ៉ានូវលក្ខខណ្ឌធំៗចំនួនបីចំ
ណុចរួមមាន ស្នើឱ្យសាលាផ្តល់ការចុះកម្មសិក្សា ស្នើឱ្យសាលាកំ ណត់កាលវិភាគសិក្សាដល់ពួកគេឱ្យបានច្បាស់លាស់
កាលពីព្រឹកថ្ងៃច័ន្ទទី២៤ ខែវិច្ឆិកានេះ។

និស្សិតរៀនផ្នែកពេទ្យមា្នក់ដែលចូលរួមធ្វើការទាមទារកាលពីព្រឹកមិញនោះបានប្រាប់ឱ្យដឹងថា ពួកគេ ធ្វើបាតុកម្មតវ៉ានេះ
មូលហេតុដោយសារតែនិស្សិតធ្វើបាតុកម្មទាំងនោះ សាលាមិនទាន់បានផ្តល់ការចុះ កម្មសិក្សានៅតាមមន្ទីរពេទ្យនានា
ដោយ សារតែនាយកសាលាតម្រូវឱ្យនិស្សិតសិក្សារផ្នែកពេទ្យទាំងអស់ត្រូវបង់លុយចំនួន៦០ដុល្លារសហរដ្ឋអាមេរិចដើម្បី
រៀបចំការចុះស្តាររបស់និស្សិត ដែលសាលាបាន សន្យាថាឱ្យនិស្សិតចុះស្តារតាំងពីខែ៦មកម្លេះ ប៉ុន្តែសាលាមិនបាន ឱ្យនិ
ស្សិតចុះស្តារនៅតាមមន្ទីរពេទ្យ តាមកាលកំណត់របស់សាលានោះទេ រហូតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះសា
លានៅតែមិន បានផ្តល់ឱ្យនិស្សិតចុះស្តារដដែល និងទីបីសាលាមិនមានកាលវិភាគសិក្សាច្បាស់លាស់ជូនដល់និស្សិតផង
ដែរ។ «សំឡេង»

និស្សិតពេទ្យរូបនេះបានបន្ថែមឱ្យដឹងទៀតថា ពួកគេចង់ដឹងនូវអាជ្ញាប័ណ្ណឱ្យបានច្បាស់ដែលចេញពីក្រ សួងសុខាភិបាល
និងក្រសួងអប់រំយុជន និងកីឡាពីព្រោះវិទ្យាស្ថានវិទ្យាសាស្ត្រអន្តរជាតិនេះបានបើកលើសរយៈពេលមួយឆ្នាំកន្លងមកហើ
យ រីឯក្រសួងសុខាភិបាលបានចេញអនុញ្ញាតិឱ្យសាលាកាលពីឆ្នាំ ២០១៣-២០១៤ប៉ុន្តែសាលាមួយនេះ បានបើកចាប់
តំាងពីឆ្នាំ ២០១២មកម្លេះ។ «សំឡេង»

និស្សិតរូបនេះបានប្រាប់ឱ្យដឹងទៀតថា សម្រាប់ជំនាន់ទី០១ដែលរូបគេសិក្សានោះ សាលាតម្រូវឱ្យនិស្សិត បង់ថ្លៃសិក្សា
ក្នុងម្នាក់ ចំនួន៥០០ដុល្លារសហរដ្ឋអាមេរិចក្នុងមួយឆ្នាំ ចំពោះជំនាន់បន្ទាប់ក្រោយៗទៀត រូប គេមិបានដឹងតម្លៃសិក្សា
នោះទេ។ «សំឡេង»

និស្សិតពេទ្យដែលពួកគេកំពុងតែសិក្សានៅវិទ្យាស្ថានវិទ្យាសាស្ត្រអន្តរជាតិនេះ ពួកគេបានអះអាងឱ្យដឹង ថាមុននិងឈាន
ចូលដល់ការធ្វើបាតុកម្មតវ៉ាទាមទារខាងលើនេះគឺពួកគេបានធ្វើជាសំណើរយកដាក់នៅក្រសួងសុខាភិបាលនិងក្រសួងអប់
រំ ដើម្បីស្នើឱ្យក្រសួងទាំងពីរនេះជួយដោះស្រាយពីភាពមិនប្រក្រតី របស់សាលាជាលទ្ធផលក្រសួងមិនមានដំណោះស្រា
យ ជូនពួកគេនោះទេ។

ក្រោយពីពុំមានលទ្ធផលពីក្រសួងអប់រំយុជននិងកីឡានិងក្រសួងសុខាភិបាលរួចមកទើបពួកគេនាំគ្នាទៅសាកសួរព័ត៌មាន
ពីខុទ្ធការ ល័យ តែខុទ្ធការល័យបានផ្តល់ចម្លើយមកវិញថា ទុកការងារទាំងអស់នេះផ្តល់ សិទ្ធិទៅឱ្យសា លាជាអ្នករៀបចំ
ព័ត៌មានទាំងអស់នោះដាក់ជូនទៅខាងខុទ្ទការល័យវិញ ទន្ទឹមនឹងនោះសា លានៅតែមិនបានផ្តល់ព័ត៌មានទាក់ ទងការទា
មទារជូន ដល់និស្សិតទាំងនោះឡើយ។ «សំឡេង»

និស្សិតទាំងអស់បានលើកឡើងពីផលលំបាកក្នុងការសិក្សាររបស់ពួកគេថា ពួកគេបានចំណាយពេលមក សិក្សារដើម្បីចង់
បាន ចំណេះដឹងផ្នែកពេទ្យ និងបានលក់គោ លក់ដី លក់ទ្រព្យសម្បត្តិក្រុមគ្រួសារដែលគេ មានដើម្បីយកលុយមកបង់ថ្លៃ
សិក្សានិងគេ ដោយពួកគេសុទ្ធតែកូនអ្នកក្រមកពីតាមបណ្តាខេត្តឆ្ងាយមួយ ចំនួនតស៊ូព្រោះជីវភាព មិនតែ ប៉ុណ្ណោះ មាននិ
ស្សិត មួយចំនួនបានសម្រេចចិត្តប្តូរទៅរៀននៅសាលាផ្សេងទៀត។ «សំឡេង»

ជាមួយគ្នានោះក៏មានតំណាងក្រសួងការងារ អាជ្ញាធរខណ្ឌទួលគោក តំណាងវិទ្យាស្ថានវិទ្យាសាស្ត្រអន្តរ ជាតិ និងតំណាង
និស្សិត ទាមទារ បានចរចាគ្នារកដំណោះស្រាយ ប៉ុន្តែជាលទ្ធផល ដំណោះស្រាយត្រូវរងចាំការសម្របសម្រួលពីក្រសួងសុ
ខាភិបាល និងក្រសួងអប់រំទៅវិញ។ «សំឡេង»

ចំណែកឯគណៈគ្រប់គ្រងសាលាបានលើកឡើងបញ្ជាក់ប្រាប់ឱ្យដឹងថា សាលាស្ថិតនៅក្រោមអាណាព្យា បាលរបស់ក្រសួង
ហើយសាលាមិនមានសិទ្ធិបញ្ជូនសិស្សទៅចុះកម្មសិក្សារ ស្តារតាមតែសាលាបានទេ គណៈបានប្រាប់ឱ្យដឹងបន្ថែមទៀតថា
សាលារងចាំតែក្រសួងបញ្ជូនឈ្មោះសិស្សមក ហើយសាលានិង បញ្ជូនសិស្សទាំងនោះទៅចុះកម្មសិក្សាបន្តទៅតាមក្រសួង
ដែរ។ «សំឡេង»

ទោះបីយ៉ាងនេះក្តីនិស្សិតបានចោទថា សាលាមិនទទួលខុសត្រូវចំពោះរឿងទាំងអស់នេះដោយធ្វើការងារ ហាក់ដូចជាមិន
ទាន់ច្បាស់លាស់នៅឡើយ រហូតមានបណ្តាលនិស្សិតមួយចំនួនបានប្តូរទៅរៀននៅសា លាផ្សេងទៀត ហើយនិស្សិត ពួក
គេបានប្តេជ្ញាថា មិនចូលរៀននោះទេប្រសិនណាការទាមទាររបស់ពួក គេមិនទទួលបាននូវលទ្ធផលតាមការគ្រោងទុកទេ
នោះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com