វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​ក​ម្ពុ​ជា-​ជ​ប៉ុ​ន​ ឯ​ក​ភា​ព​គ្នា​ក្នុ​ងកា​រ​ចុះ​អ​នុ​​ស្សា​រ​ណៈយោ​គ​យ​ល់​លើ​វិ​ស័យ​ប​​ណ្តុះប​ណ្តា​ល​វិ​ជ្ជាជី​វៈ​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:04 pm ថ្ងៃ Sunday 16th July 2017អត្ថបទ​ដោយ: ​រុ​ង​ ​រឿង​​

ភាគីនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន បានឯកភាពគ្នា ក្នុងការចុះអនុស្សារណៈយោគយល់លើវិស័យបណ្ដុះបណ្ដាលវិជ្ជា
ជីវៈ ។ គោលបំណងនៃការចុះអនុស្សារណៈនេះ ដើម្បីផ្ទេរជំនាញបច្ចេកទេសតាមរយៈកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការី
ជំនាញបច្ចេកទេស ពីប្រទេសជប៉ុនមកប្រទេសកម្ពុជា ។

ខ្លឹមសារសម្រាប់អនុស្សារណៈនេះ មានដូចជា ៖ ១ ក្រសួងនៃប្រទេសជប៉ុន ដោយមានការសហការជាមួយស្ថានទូតជប៉ុន
ប្រចាំនៅកម្ពុជា ត្រូវប្តេជ្ញាចិត្តទទួលនូវកម្មសិក្សាការីជំនាញបច្ចេកទេសពីប្រទេសកម្ពុជា ដែលអនុលោមទៅតាមច្បាប់
និងបទបញ្ញត្តិដែលពាក់ពន្ធ័នៃប្រទេសជប៉ុន។

២. ក្រសួងការងារកម្ពុជា ត្រូវប្តេជ្ញាចិត្តក្នុងការបញ្ជូនកម្មសិក្សាការីជំនាញបច្ចេកទេស ដែលអនុលោមទៅតាមច្បាប់និង
បទបញ្ញត្តិនៃប្រទេសកម្ពុជា។

៣. ទាំងក្រសួងនៃប្រទេសជប៉ុន និងក្រសួងនៃប្រទេសកម្ពុជា (ចាប់ពីពេលនេះទៅហៅកាត់ថាក្រសួងទាំងពីរ) នឹងជ្រើស
រើសអ្នកតំណាងក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងប្រទេសទាំងពីរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធិភាពនូវអនុស្សា
រណៈនេះ។

៤. ក្រសួងទាំងពីរ នឹងប្រឹក្សាយោបល់គ្នាក្នុងការអនុវត្តនៃសកម្មភាពទាំងឡាយណារបស់អនុស្សារណៈ ឬមានវិវាទដែល
បានកើតឡើង ដូចជាការបាត់ខ្លួនរបស់កម្មសិក្សាការីជំនាញបច្ចេកទេស ដោយរាល់វិវាទទាំងនោះត្រូវបានដោះស្រាយ
ដោយកិច្ចសហការយ៉ាងជិតស្និទ្ធ និងតាមរយះការទូតឱ្យបានសមស្របរវាងក្រសួងដែលពាក់ព័ន្ធ និងទីភ្នាក់ងាររបស់
ប្រទេសនីមួយៗ។

៥. កិច្ចសហការនៃអនុស្សារណៈ នឹងត្រូវអនុវត្តនៅក្រោមវិសាលភាពនៃច្បាប់ និងបទបញ្ញត្តិនៃប្រទេសនីមួយៗ។

៦. ក្រសួងទាំងពីរ នឹងធ្វើការកំណត់នូវកិច្ចប្រជុំ និងចែករំលែកព័ត៌មានសម្រាប់កិច្ចសហការលើកម្មវិធីបណ្តុះបណ្តាល
កម្មសិក្សាការីជំនាញបច្ចេកទេស ហើយសមាគមបណ្តុះបណ្តាលកម្មវិធីសិក្សាការីជំនាញបច្ចេកទេស និងស្ថានទូតនៃ
ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន នឹងធ្វើការទំនាក់ទំនងគ្នាទៅលើការអនុវត្តកម្មវិធីបណ្តុះបណ្តាលកម្ម
សិក្សាការីជំនាញបច្ចេកទេស។

៧. ការចាប់ផ្តើមនៃអនុស្សារណៈនេះនឹងត្រូវបានអនុវត្ត ដោយមានកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរទាក់ទងនឹង
កម្មវិធីបណ្តុះបណ្តាលកម្មវិធីសិក្សាការីជំនាញបច្ចេកទេស។

កិច្ចសហប្រតិបត្តិការនៃអនុស្សារណៈនេះមានសុពលភាពរយៈពេលប្រាំឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០១៧
នេះតទៅ ហើយកម្ពុជាជាប្រទេសទី២ បន្ទាប់ពីប្រទេសវៀតណាម ដែលបានចុះអនុស្សារណៈនេះជាមួយប្រទេសជប៉ុន
គឺមុនប្រទេសចិន ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី ៕ 

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com