វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​ប​ក្សស​ង្រ្គោះ​ជា​តិ​នឹ​ងចូ​ល​រួ​មប្រ​កួត​ការ​បោះ​ឆ្នោ​តថ្នា​ក់ជា​តិ​​ឆ្នាំ​ក្រោ​យ ​ទោះ​វ​ត្ត​មា​នរ​ប​ស់​លោ​ក​ កឹ​ម​ ​សុ​ខា​ ​មាន​ ​ឬ​គ្មា​ន​ក៏ដោ​យ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:36 pm ថ្ងៃ Tuesday 12th September 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

គណបក្សសង្រ្គោះជាតិបានបញ្ជាក់ជំហរជាថ្មីម្ដងទៀតថា ប្រាកដជានឹងចូលរួមការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំង
តំណាង រាស្រ្តនៅឆ្នាំ២០១៨ ក្រោយនេះ បើទោះបីជាវត្តមានរបស់លោក កឹម សុខា មានឬក៏គ្មានក៏ដោយចុះ ។

អភិបាលក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ លោក ស៊ុន ឆ័យ បានថ្លែងលើកឡើងថា គណបក្សសង្រ្គោះជាតិ
ប្រាកដជាចូលរួមការបោះឆ្នោតនេះអោយបាន ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយចុះ ដោយសារតែវាជាទិសដៅ
តែមួយគត់របស់គណបក្សតាំងពីដើមរៀងមកហើយ គឺធ្វើដំណើរឈានទៅរកការបោះឆ្នោត ដែលអាចជាការផ្លាស់ប្ដូរមួយ
ប្រកបដោយសន្តិវិធី  ៖ « គណបក្សសង្រ្គោះជាតិ មានទិសដៅតែមួយទេ គឺឆ្ពោះទៅរកការបោះឆ្នោត នៅឆ្នាំ២០១៨។ នេះ
ជាបំណងប្រាថ្នារបស់គណបក្សសង្រ្គោះជាតិ
» ។

ការថ្លែងលើកឡើងរបស់លោក ស៊ុន ឆ័យ យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា
ឆ្នាំ២០១៧នេះ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្រ្គោះជាតិ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ។

ការថ្លែងលើកឡើងនេះ ធ្វើឡើងក្រោយពេលដែល លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិបានបញ្ជាក់
ជំហរកា លពីម្សិលមិញនេះ នៅមុខពន្ធនាគារត្រពាំងផ្លុង ជាទីកន្លែងឃុំខ្លួនលោក កឹម សុខា ថា គណបក្សនេះនឹងមិនចូល
រួមការបោះឆ្នោ តនោះទេ ប្រសិនណាបើរដ្ឋាភិបាលមិនព្រមដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ
អោយមានសិទ្ធិសេរីភាព ឡើងវិញទេនោះ ។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានច្រានចោលពីលោក ស៊ុន ឆ័យ ។

លោក ស៊ុន ឆ័យ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកមិញនេះ បញ្ជាក់ថា ការលើកឡើងទាំងឡាយណាក៏ដោយ ចេញពី
បុគ្គល ស្ថិតនៅក្នុងគណបក្ស គឺមិនមែនជាការសម្រេចរបស់គណបក្សនោះទេ ទាល់តែការសម្រេចនោះ ចេញពីគណៈកម្មា
ធិការនាយក គណបក្ស ឬក៏ចេញពីគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្ស ទើបជាសម្ដីរបស់គណបក្ស ហើយអាច
អនុវត្តន៍បាន ។

យ៉ាងណាក៏ដោយចុះ កាលពីថ្ងៃទី១១ កញ្ញា ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា លោកនឹង
រៀបចំធ្វើ ការងាររំលាយគណបក្សសង្រ្គោះជាតិចោល ប្រសិនណាបើគណបក្សនេះ នៅតែព្យាយាមភ្ជាប់ករណីរបស់លោក
កឹម សុខា ទៅ ជាមួយនឹងគណបក្សតទៅទៀត ។ លោកអះអាងថា ទោះបីជាអត់ពីគណបក្សសង្រ្គោះជាតិមួយ ក៏ការបោះ
ឆ្នោតថ្នាក់ជាតិឆ្នាំក្រោ យនេះ អាចបន្តដំណើរទៅមុខបានដែរ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com