វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​វិទ្យុអា​ស៊ី​សេរី​ថា​ ​រ​ដ្ឋា​ភិ​បា​ល​ប​ក្ស​ប្រ​ជា​ជ​ន​​ប្រើ​ប្រា​ស់​វិ​ធីស​​ព្វ​បែ​ប​យ៉ា​ង​ដើ​ម្បីបា​ន​​ក្ដោ​ប​ក្ដា​ប់​អំ​ណា​ច​ផ្ដា​ច់​កា​រ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:06 pm ថ្ងៃ Wednesday 13th September 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ស្ថាប័នវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១២ កញ្ញា ម្សិលមិញនេះ បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ពីការផ្អាកប្រតិបត្តិការ
នៅកម្ពុជា ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹងទៅលើច្បាប់ថ្មីមួយចំនួន ដែលធ្វើអោយវិទ្យុនេះចោទប្រកាន់
ថា ជាការ វាយប្រហារទៅលើសម្លេងឯករាជ្យ ។

វិទ្យុនេះអះអាងថា គឺជាការគួរឲ្យសោកស្ដាយបំផុតដែល ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាននៅទីក្រុងភ្នំពេញ
របស់ខ្លួនមួយរយៈ។ អាស៊ីសេរីបន្តថា ការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗ
ចុងក្រោយនេះពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរការការិយាល័យព័ត៌មានរបស់
ខ្លួនដោយធានាអំពីសុចរិតភាពនៃបេសកកម្មសារព័ត៌មានរបស់ខ្លួនជាបន្តទៅទៀតបាននោះទេ។

អាស៊ីសេរីលើកឡើងថា ទង្វើទាំងនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញកាន់តែប្រត្យក្សជាក់ស្ដែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
 មិនមានចេតនាអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយសេរី បន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នៅមុនពេលបោះឆ្នោតជាតិ ឆ្នាំ
២០១៨ តទៅទៀតនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានឆក់យកឱកាសគ្រប់បែបយ៉ាងដើម្បីតាមដានធ្វើទុក្ខបុកម្នេញ
មកលើក្រុមអ្នករិះគន់ គូបដិបក្ខនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលប្ដេជ្ញារាយការណ៍
អំពីការពិតនៅក្នុងសង្គមកម្ពុជា សព្វថ្ងៃ ក្រោមលេសចោទថា បានរំលោភច្បាប់ស្ដីពីសារពើពន្ធ និងបែបបទរដ្ឋបាលអាជ្ញាធរ
បានបិទស្ថានីយវិទ្យុឯករាជ្យនានា ដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុ សំឡេង សហរដ្ឋអាមេរិក
(VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) និងបិទកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។

វិទ្យុអាស៊ីសេរីអះអាងថា អាជ្ញាធរបានសម្រេចជ្រើសរើសយកនូវការចេញផ្សាយនូវសេចក្ដីថ្លែងការណ៍មិនពិត និងបាន
បង្កើនវោហារសាស្ត្របំភិតបំភ័យ និងគំរាមកំហែង កាន់តែខ្លាំងឡើងៗ ដែលភាគច្រើនធ្វើឡើងតាមរយៈការបញ្ចេញ
ឯកសារបែកធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយដែលជួយបន្ទរឲ្យរដ្ឋាភិបាល និងសេចក្តីថ្លែងការណ៍បញ្ច្រាសគ្នារបស់ស្ថាប័ន
ក្រសួងផ្សេងៗគ្នា។

លើសពីនេះទៀត ស្ថាប័នផ្សាយព័ត៌មានជាខេមរៈភាសារមួយនេះបញ្ជាក់ថា ការប្រឈមនឹងស្ថានភាពបំភិតបំភ័យបែបនេះ
មិនមែនជារឿងរ៉ាវថ្មីថ្មោងឡើយសម្រាប់វិទ្យុអាស៊ីសេរី។ ក្រុមអ្នកកាសែត និងក្រុមអ្នកអត្ថាធិប្បាយរបស់របស់ពួកគេបាន 
ទទួលរងនូវការគំរាម ការចាប់ដាក់ពន្ធនាគារ និងការបង្ខំឲ្យចាកចេញពីប្រទេសនេះ ដើម្បីបញ្ចៀសពីការប៉ុនប៉ងចាប់ខ្លួន
ឬធ្លាក់ចូលក្នុងស្ថានភាពរឹតតែអាក្រក់ជាងនេះ។ 

ក៏ប៉ុន្តែដំណើរវិវត្តន៍ចុងក្រោយថ្មីៗនេះ រឹតតែធ្ងន់ធ្ងរដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក ខណៈដែលគណបក្សប្រជា
ជនកម្ពុជា ស្វះស្វែងដោយឥតអៀនខ្មាស កម្ចាត់ចោលនូវរាល់ឧបសគ្គ ឬឥទ្ធិពលនានា ដែលរារាំងមិនឲ្យបក្សពួករបស់
ខ្លួនទទួលបាននូវការក្ដោបក្ដាប់អំណាចផ្ដាច់ការទាំងស្រុងតែម្ដង៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សុខ ទូច​ចូល​រួម​ចំ​ណែក​សម្លាប់​កិត្យានុភាព​ នឹង​អា​នុភាពរបស់​​លោក​បណ្ឌិត​ កែម​ ឡី​​
អ្នក​នយោបាយ​ជា​ឃាតករ​សម្លាប់​មនសិការ​ពលរដ្ឋ​ខ្មែរ​ដោយ​ការ​គម្រាម​កំហែង​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com