វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក​ម្ពុ​ជា ​ស្នើ​សុំ​ពន្ធ​សេរី​-​កូ​តា​សេ​រី ​ពី​ស​ហ​រ​​ដ្ឋ​អា​មេ​រិ​ក ​លើ​ផ​លិ​ត​ផ​ល​ស្បែ​ក​ជើង​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:31 pm ថ្ងៃ Wednesday 13th September 2017អត្ថបទ​ដោយ: ​រុ​ង​ ​រឿង​​

រដ្ឋាភិបាលកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា  កំពុងត្រៀមខ្លួនរៀបចំស្នើសុំពន្ធសេរី-កូតាសេរី (DFQF) ពី
សហរដ្ឋអាមេរិក លើផលិតផលស្បែកជើង ។

ដើម្បីរៀបចំសំណើរនេះឡើង កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោក ឱក ប៊ុង រដ្ឋលេខាធិការ
ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដោយមានការចូលរួមពីតំណាងអន្តរក្រសួងពាក់ព័ន្ធ សមាគមរោងចក្រ
កាត់ដេរនៅកម្ពុជា (GMAC) និងបណ្តារោងចក្រផលិតស្បែកជើងជាច្រើននៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម រដ្ឋលេខាធិការ បានសង្ខេបខ្លីពីប្រវត្តិខ្លះៗនៃ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងប្រព័ន្ធពន្ធសេរី-កូតាសេរី ក្នុក្រប
ខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងបង្ហាញអំពីច្បាប់ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អាមេរិកលើផលិតផលស្បែក
ជើង ឆ្នាំ២០១៧ (US’s GSP Footwear Act of 2017) ដែលទើបតែត្រូវបានដាក់ទៅកាន់សភាអាមេរិក កាលពីថ្ងៃទី២៥
ខែឧសភា ឆ្នាំ២០១៧ ហើយនឹងត្រូវបានអនុម័តដោយសភានេះ នាពេលខាងមុខ បន្ទាប់ពីទទួលបានសំណើរពីប្រទេស
ដែលពាក់ព័ន្ធ។

រដ្ឋលេខាធិការ បានបន្តទៀតថា ក្រសួងពាណិជ្ជកម្មបាននឹងកំពុងបន្តទាមទារឲ្យអាមេរិកពន្លឿនការអនុវត្តន៍កាតព្វកិច្ច
របស់ខ្លួនក្នុងក្របខ័ណ្ឌ WTO ក្នុងការផ្តល់ DFQF ឲ្យបានយ៉ាងតិច ៩៧% ដល់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច
(LDCs) ដូចកម្ពុជា ដូចដែលខ្លួនបានសន្យានៅក្នុងសន្និសីទរដ្ឋមន្ត្រីនៅទីក្រុងហុងកុង កាលពីឆ្នាំ២០០៥។

លោក បានជំរុញបណ្តារោងចក្រដែលផលិតស្បែកជើងទាំងអស់នៅកម្ពុជា តាមរយៈសមាគមរោចក្រកាត់ដេរនៅកម្ពុជា
(GMAC) រៀបចំធ្វើសំណើរដោយឡែកសម្រាប់ផលិតផលស្បែកជើង ដោយហេតុថា ភាពជោគជ័យនៃការដាក់សំណើ
រនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជាជារួម និងបណ្តារោងចក្រទាំងនោះ ក្នុងការបង្កើនចង្វាក់ផលិតកម្មលើ
ផលិតផលស្បែកជើង សម្រាប់នាំចេញទៅទីផ្សារអាមេរិក ដែលជាទីផ្សារធំជាងគេទី២ បន្ទាប់ពីទីផ្សារអឺរ៉ុប ក្នុងអាត្រាពន្ធ
សូន្យ និងមិនមានកំណត់កូតា។

ជាលទ្ធផល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសម្តែងការគាំទ្រ និងសន្យាថានឹងចាប់ផ្តើមរៀបចំសំណើរនេះ
ដោយមានការចូលរួមគាំទ្រពីក្រសួងពាណិជ្ជកម្ម និងបណ្តារោងចក្រដែលពាក់ព័ន្ធទាំងអស់ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ហ៊ុន សែន​ទទួល​ស្គាល់​ថា​អាច​ចាញ់​ឆ្នោត​បើអតីត​​សង្គ្រោះ​ជាតិ​បង្កើត​បក្ស​ថ្មី​​​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com