វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ហ៊ុ​ន​ សែ​​ន​ វា​យ​​ប្រ​ហារ​លោ​ក ​ស​ម​ ​រ​ង្ស៊ី ​នៅ​ក្នុ​ងជំ​នួ​ប​មេដឹ​ក​នាំពិ​ភ​ព​លោក​ ​ពិ​សេ​សនៅ​មុ​ខ​ប្រ​ធា​នា​ធិប​តី​អា​មេ​រិក​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:00 am ថ្ងៃ Tuesday 14th November 2017អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងវាយប្រហារទៅលើលោកសម រង្ស៊ី អតីតប្រធាន
គណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេស នៅក្នុងជំនួបជួបជាមួយនឹងមេដឹកនាំពិភពលោក និង
នៅជំពោះមុខប្រធានាធិបតីអាមេរិក លោកៅ ដូណាល់ ត្រាំ ។

 

ថ្លែងនៅចំពោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកជាច្រើនទៀត ក្នុងកិច្ចប្រជុំកំពូលអា
ស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញនេះ លោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានយករឿងដែលលោក សម រង្ស៊ី វាយប្រហារលោក ត្រាំ មុនការបោះឆ្នោតជ្រើសរើសប្រធា
នាធិបតីអាមេរិក ទៅប្រាប់លោកត្រាំ និងមេដឹកនាំប្រទេសដទៃផ្សេងទៀត ។

 

លោក ហ៊ុន សែន បានរំលឹកថា លោកគាំជាអ្នកគាំទ្រលោកត្រាំ ហើយដោយសារតែការប្រកាសគាំទ្រលោក ដូណាល់
ត្រាំ បែបនេះហើយ ទើបបានជាធ្វើអោយប្រធានគណបក្សប្រឆាំងនៅកម្ពុជាបាន លេសវាយប្រហារថា ខ្លួនលោកផ្ទាល់ និង
លោក ត្រាំ ជាមេដឹកនាំផ្ដាច់ការដូចគ្នា ទើបបានជាបណ្ដា លអោយលោកគាំទ្រលោក ដូណាល់ត្រាំ ក្លាយខ្លួនទៅជាប្រធានា
ធិបតីអាមេរិកថ្មី ជំនួសអោយលោក បារ៉ាក់ អូបាម៉ា ដែលត្រូវបញ្ចប់តំណែង ។

 

លោក ហ៊ុន សែន ថ្លែងបែបនេះ ៖ « ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១០០នាក់ ដែលពេលនោះ នៅកម្ពុជាគេចាត់
ទុកឯកឧត្ដមមានលទ្ធភាពឈ្នះឆ្នោតត្រឹមតែ១ភាគរយតែប៉ុណ្ណោះ ៩៩%ឯក ឧត្ដមជាអ្នកចាញ់ ក៏ប៉ុន្តែខ្លួនខ្ញុំក្នុងចំណោម១
ភាគរយ។ មុនពេលបោះឆ្នោតខ្ញុំបានប្រកាសពីរលើកថា ឯកឧត្ដមជាអ្នកឈ្នះឆ្នោត ប៉ុន្តែខ្ញុំបែជាទទួលនូវការវ៉ៃប្រហារពី
ប្រធានបក្សប្រឆាំងថា សត្វដែលមាន រោមដូចគ្នា វានៅក្នុងសំបុកជាមួយគ្នាបាន។ ដូណាល់ត្រាំ គឺជាអ្នកផ្ដាច់ការដោយ
សារលុយ ឯ ហ៊ុន សែន ជាអ្នកផ្ដាច់ការដោយសារលុយ និងអាវុធ »  ។

 

សារថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ ត្រូវបានផ្សព្វផ្សាយនៅលើវេបសាយសារព័ត៌មានដែលគាំទ្ររដ្ឋា
ភិបាល ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅចំពោះមុខមេដឹកនាំពិភពលោកជាច្រើនប្រទេស ។
ក៏ប៉ុន្តែយ៉ាងណា មកទល់នឹងពេលនេះ គេនៅពុំ ទាន់ឃើញមានពាក្យតបតរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្ស
ប្រឆាំង ដែលធ្លាប់បានលើក ឡើងពីបញ្ហានេះកាលពីពេលមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com