វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះអ​​ង្គ​ ប៊ុ​ត​ ​ប៊ុន​តិ​ញ​ ៖​ ​បើហ៊ា​ន​រំ​លាយ​​ប​ក្ស​ស​ង្រ្គោះ​ជា​តិ ​រ​ដ្ឋា​ភិ​បា​លនឹ​ង​ក្លា​យ​ទៅ​ជា​ស​ត្រូ​វ​រប​ស់​ព​លរ​​ដ្ឋ​ខ្មែ​រ​​
បង្ហោះ​នៅ​វេលាមោ៉ង 11:22 am ថ្ងៃ Tuesday 14th November 2017អត្ថបទ​ដោយ: ឡាត សាឡាង

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ យល់ថា រដ្ឋាភិបាល និងតុលាការ នឹងមិន
ហ៊ានរំលាយគណបក្សសង្រ្គោះជាតិនៅពេលនេះបាននោះទេ ។

 

មូលហេតុនៃការសំអាងយ៉ាងជឿជាក់បែបនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថា ដោយសារតែការគាំទ្រទៅលើគណបក្ស
សង្រ្គោះជាតិពីសំណាក់ប្រជាពលរដ្ឋខ្មែរមានរាប់លាននាក់ ។ ព្រះអង្គបាន បន្តថា បច្ចុប្បន្នគណបក្សសង្រ្គោះជាតិ គឺជាគូប
ដិបក្សរបស់រដ្ឋាភិបាលកាន់អំណាច បើសិនជាហ៊ានធ្វើការរំលាយគណបក្សសង្រ្គោះជាតិពិតមែន គណបក្សសង្រ្គោះជាតិ
នឹងលែងក្លាយទៅជាគូរបដិបក្ខ របស់គណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាលមួយនេះនឹងក្លាយទៅ
ជាសត្រូវ របស់ពលរដ្ឋខ្មែររាប់លាននាក់ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ បញ្ជាក់បែបនេះ ៖ « បើគេរំលាយ គេត្រូវប្រឈមមុខច្រើនជាមួយនឹងប្រជាពលរដ្ឋខ្មែរ បច្ចុប្បន្ននេះ
អ្នកកាន់អំណាចមើលឃើញគណបក្សសង្រ្គោះជាតិថា ជាដៃគូរបដិបក្សរបស់អ្នកកាន់អំណាច ប៉ុន្តែបើហ៊ានរំលាយសង្រ្គោះ
ជាតិភ្លាម សង្រ្គោះជាតិលែងជាសត្រូវរបស់អ្នកកាន់អំណាចហើយ ប្រជាពលរដ្ឋខ្មែរទាំងមូលជាសត្រូវរបស់អ្នកកាន់
អំណាច » ។

 

ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ស្ដីពីសិទ្ធិមនុស្ស និង
ប្រជាធិបតេយ្យនៅកម្ពុជារៀបចំឡើងដោយមូលនិធិខ្មែរសាមគ្គី នៅទីក្រុងឡងប៊ិច កាលពីប៉ុន្មានថ្ងៃមុននេះ ដោយមានការ
ចូល រួមពីពលរដ្ឋ អ្នកនយោបាយ សកម្មជន និងព្រះសង្ឃជាដើម ។

 

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្ដងហើយម្ដងទៀត នៅតែប្រកាសយ៉ាងជឿជាក់ថា គណបក្សសង្រ្គោះ
ជាតិប្រាកដជានឹងត្រូវរំលាយដោយតុលាការកំពូលនៅថ្ងៃទី១៦ ខាងមុខនេះ ដែលជាថ្ងៃបើកសវនាការបណ្ដឹងប្ដឹងសុំរំលាយ
គណបក្សសង្រ្គោះជាតិពីក្រុមមេធាវីមកពីក្រសួងមហា ផ្ទៃ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំងបានភ្នាល់ដាក់ជីវិត
របស់លោកថែមទៀតផង បើសិនជា គណបក្សសង្រ្គោះជាតិពិតជាមិនត្រូវបានរំលាយដោយតុលាការកំពូលទេនោះ ។

 

ព្រះអង្គ ប៊ុនតិញ វិញ ដែលកំពុងមានព្រះវត្តមាននៅក្រៅប្រទេសនៅឡើយបានមានព្រះថេរដីការជឿជាក់ដែរថា នេះគ្រាន់
តែជាយុទ្ធសាស្រ្តបន្លាច និងជាយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាចដើម្បីបំបាក់ស្មារតីរបស់គណបក្សប្រឆាំងតែ
ប៉ុណ្ណោះ ។ ព្រះអង្គនៅតែយល់ថា រដ្ឋាភិបាលមិនហ៊ានធ្វើដល់ថ្នាក់នេះទេ ។  

 

ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏បានបញ្ជាក់ដែរថា បើសិនជាហ៊ានរំលាយមែននោះ អ្នកកាន់អំណាចបច្ចុប្បន្ននឹងត្រូវប្រឈមមុខ
ជាមួយនឹងប្រវត្តិសាស្រ្ត ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com