វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោក​នា​យ​ក​រ​ដ្ឋម​ន្រ្តី​ ហ៊ុ​ន ​សែ​ន ​៖​ បើ​ខ្លាំ​ង​អ្ន​ក​ឯង​ប​​ញ្ជេញ​ទ័​ពម​ក​ ​មា​ន​ក​ន្លែ​ងណា​ខ្លះ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:59 pm ថ្ងៃ Wednesday 6th December 2017អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមុខប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងការអំពាវនាវរបស់លោកសម រង្ស៊ី អតីតប្រធាន
អតីតគណបក្សសង្រ្គោះជាតិដែលបានអំពាវនាវអោយកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងបញ្ជារបស់នាយករដ្ឋមន្រ្តី ។

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងសង្កត់ធ្ងន់ប្រាប់ទៅកាន់លោក សម រង្ស៊ី ទៀតថា បើខ្លាំងគួរចេញមុខមកដោយ
ខ្លួនឯង ហើយបើអាចពិតមែននោះ គួរណាតែបញ្ចេញទ័ពដែលគិតថា បះបោរ នោះអោយអស់មក ដើម្បីចាត់ការ ។ លោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា លោកមិនខ្វល់ ច្រើននោះឡើយ អ្វីដែលលោកត្រូវធ្វើនៅពេលនេះ គឺការពារសន្តិ
ភាព ៖ « ហើយបើខ្លាំង មកខ្លួនឯងមក អញ្ជើញមក បញ្ចេញទ័ពអោយអស់មក ហើយទ័ពកន្លែងណាខ្លះដែលវាបះ ដែល
វាចេញមក សុំហះ ហើយបានសិនមានជំនួយបរទេសក៏សុំបញ្ចេញមកអោយអស់មក » ។

 

ការថ្លែងលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា
ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី
មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ការថ្លែងបែបប្រតិកម្មធ្ងន់ៗពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្រោយពេល លោក សម រង្ស៊ី ដែល
កំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេស បានថ្លែងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធថា កុំអោយស្ដាប់បញ្ជារបស់លោក
នាយករដ្ឋមន្រ្តីហ៊ុន សែន ហើយឆ្លៀតទៅធ្វើបាបប្រជាពលរដ្ឋខ្មែរស្លូតត្រង់អោយសោះ ។  

 

លោក សម រង្ស៊ី បានថ្លែងពន្យល់ទៀតថា កងកម្លាំងគ្រប់រូប មិនគួរណានៅតែបន្តធ្វើការគាំទ្រ ឬក៏ចូលចិត្តធ្វើតាមការ
បង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ ដោយហេតុថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មិនមែនជា
បុគ្គលម្នាក់ដែលមានជីវិតអាមតៈដែរ ។

 

លោក សម រង្ស៊ី ដែលរងបណ្ដឹងយ៉ាងច្រើនពីមន្រ្តីកំពូលរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានចាត់ទុកលោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាជនផ្ដាច់ការដែលកំពុងធ្វើបាបពលរដ្ឋ ប្រឆាំងពលរដ្ឋ និងកំពុងតែធ្វើសង្រ្គាមជាមួយនឹង
ពលរដ្ឋខ្មែរខ្លួនឯង ៖ « សូមកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាល កុំធ្វើតាមបញ្ជាពីមេដឹកនាំផ្តាច់ការ បើគេ
បញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ » ។

ទោះជាយ៉ាងណា សម្រាប់លោកនាយករដ្ឋមន្រ្តីវិញ បានអះអាងថា ដរាបណាវត្តមានរបស់លោកនៅ ឡើយ លោកបាន
អំពាវនាវអោយពលរដ្ឋកម្ពុជាកុំភ័យព្រួយរឿងសង្រ្គាមអោយសោះ ។

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងអះអាងថា លោកនឹងធ្វើអ្វីដើម្បីតែកម្ចាត់ក្រុមជនក្បត់ជាតិតែប៉ុណ្ណោះ ជាក់
ស្ដែងដូចជាការរំលាយគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងជាដើមនោះ គឺជាហេតុផលនៃការការពារកុំអោយ
មានសង្គ្រាមផ្ទុះឡើង  ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋា​ភិបាល​ហ៊ុន​ សែន​និង​វិនាស​បើ​បន្ត​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​មុខ​ទៀត​
យើង​ប្រ​កាស​មិន​ទទួល​ស្គាល់​តំណាង​ក្រុម​ចោរ​កម្ម​ ដែលព្រម​ទទួល​ផល​ពី​ចោរ​ចែក​ឱ្យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com