វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អា​ជ្ញា​ធ​រ​ខ​ណ្ឌ​មាន​ជ័​​យ​ប្ដេជ្ញា​លុបបំ​បា​ត់​​ល្បែងស៊ី​ស​ង​ឱ្យ​អស់​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:44 pm ថ្ងៃ Wednesday 6th December 2017អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

វេបសាយរបស់អគ្គស្នងការនគរបាលជាតិបានចុះផ្សាយថា ល្បែងស៊ីសងគ្រប់ប្រភេទជាចំណុចក្តៅ ក្រោយពីមានការចុះ
បង្ក្រាបទ្រង់ទ្រាយធំ នៅស្រុកបាទី ខេត្តតាកែវ និងស្រុកល្វាឯម ឃុំអរិយក្សត្រ ខេត្តកណ្តាល ។

 

ក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងដ៏ធំទាំងពីរខាងលើនេះ ក៏ជាការទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់
មហាជនផងដែរ ដែលទីតាំងខាងលើនេះមានខ្នងបង្អែកអ្នកមានបុណ្យស័ក្តិធំ ដែលគេនឹកស្មានមិនដល់ថា បង្ក្រាបបាន
ឡើយ ។

 

ដោយឡែកនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដែល
មានលោក ពេជ្រ កែវមុនី ជាប្រធាន និងជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំប្រជុំបន្ទាន់មួយ ក្នុង
គោលបំណងដាក់វិធានការរឹតបន្តឹងត្រួតពិនិត្យរាល់បទល្មើសនានា ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងប្រជល់
មាន់ ទីតាំងណែត២៤ម៉ោង ល្បែងកន្ទុយលេខ បៀរអាប៉ោង ដែលកើតមាននៅក្នុងមូលដ្ឋាន ហើយតម្រូវឲ្យមានរបាយ
ការណ៍ជាប្រចាំខែផ្ញើជូនមកកាន់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីមានវិធានការ ។

 

លោក ពេជ្រ កែវមុនី ក៏គូសបញ្ជាក់បន្ថែមដល់អាជ្ញាធរសង្កាត់ប៉ុសិ៍្តរដ្ឋបាលទាំង៧ក្នុងខណ្ឌមានជ័យ ជាពិសេសមេភូមិទាំង
អស់ត្រូវយកចិត្តលើបញ្ហានេះ ។ លោកអភិបាលខណ្ឌសង្កត់ធ្ងន់ថា បើទោះបីជាអ្នកលេងបៀភ្នាល់ដាក់លុយតិចតួចក៏
ដោយ ក៏មិនត្រូវអនុញ្ញាតឲ្យគាត់លេងជាអចិន្ត្រៃយ៍ឡើយ ។ យ៉ាងនេះវាអាចជាទម្លាប់នៅពេលគាត់ចាញ់ក្លាយជាអំពើ
ហិង្សាក្នុងគ្រួសារ ក្លាយជាបទល្មើសលួចឆក់ ប្រើប្រាសគ្រឿងញៀន ជាដើមចមចេញពីល្បែងតិចតួចនេះ។

 

លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បានលើកឡើងក្នុងអង្គប្រជុំថា ក្រុមសមត្ថកិច្ចរបស់លោកបានចុះ
បង្ក្រាបទីតាំងលេងជល់មាន់ចំនួន៣កន្លែង គឺនៅម្តុំវត្តសាមគ្គីរង្សី ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ និងបឹងទំពុន សង្កាត់
បឹងទំពុន ហើយក្នុងករណីបទល្មើសគ្រឿងញៀនបង្ក្រាបបាន៥៥លើក និងបទល្មើសឆក់ លួច លើកលែងតែបទល្មើសប្លន់
ពុំសូវកើតមាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យនោះទេ ។

 

លោក តេង ស៊ីណូ បន្តថា លោកនឹងបន្តចុះបង្ក្រាបល្បែងស៊ីសង នឹងពង្រឹងដល់ប៉ុសិ៍្តរដ្ឋបាលឲ្យយកចិត្តទុកដាក់អនុវត្តន៍
នូវគោលនយាបាយភូមិ-សង្កាត់មានសុវតិ្ថភាពឲ្យមានសុវតិ្ថភាពខ្ពស់ ។

ជាមួយគ្នានេះផងដែរ លោកអភិបាលខណ្ឌមានជ័យ ក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចូលរួមបំរើសេវាសាធារណៈ
ដល់ពលរដ្ឋឲ្យបានល្អប្រសើរ ៕ តាឡឹម

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋា​ភិបាល​ហ៊ុន​ សែន​និង​វិនាស​បើ​បន្ត​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​មុខ​ទៀត​
យើង​ប្រ​កាស​មិន​ទទួល​ស្គាល់​តំណាង​ក្រុម​ចោរ​កម្ម​ ដែលព្រម​ទទួល​ផល​ពី​ចោរ​ចែក​ឱ្យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com