វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក ​ស​ម​ រ​ង្ស៊ី ចោ​ទ​នា​យក​​រ​ដ្ឋម​ន្រ្តី ហ៊ុ​ន​ ​សែ​ន ​ថា​ ​កំ​ពុង​គ​ម្រា​ម​លោក​ ​ស​ ​ខេ​ង​ រ​ដ្ឋម​ន្រ្តី​មហា​ផ្ទៃ ​(​ មា​ន​វីដេ​អូ​ ​)​​ ​
បង្ហោះ​នៅ​វេលាមោ៉ង 7:38 pm ថ្ងៃ Wednesday 6th December 2017អត្ថបទ​ដោយ: ចាន់ ចាក់ក្រា

អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កំពុងតែ
គម្រាមកំហែងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

 

លោក សម រង្ស៊ី បានថ្លែងអះអាងថា លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងនោះ គឺមានទំនាក់
ទំនងជាមួយនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងមណ្ឌលពន្ធាគារនៅឯខេត្ត
ត្បូងឃ្មុំ ។ បើតាមលោក សម រង្ស៊ី បានលើកឡើងថា ការចោទប្រកាន់របស់លោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន លើក្រុមអ្នក
ប្រឆាំងនេះ គឺធ្វើឡើងដើម្បីបន្លាចសមាជិករបស់គណបក្សប្រជាជនកម្ពុជាដែលចង់រួមរស់ជាមួយនឹងគណបក្សសង្រ្គោះ
ជាតិដែលទើបនឹងត្រូវបានរំលាយ ។

 

លោក សម រង្ស៊ី ថ្លែងបែបនេះ ៖ « ហើយដឹងថីបានគេចាប់ កឹម សុខា ទេ? មាននរណាដឹងទេរឿងនឹង ? ខ្ញុំបង្ហើបអោយដឹង
បន្តិចទៅចុះ កឹម សុខា មានទំនាក់ទំនងជាមួយ ស ខេង ត្រូវទៅជួប ស ខេង ។ ហើយ ស ខេង ជួបជាមួយខ្ញុំនឹង និយាយ
ប្រជុំ គេថតអីអ៊ីចឹង អត់និយាយទេ » ។

 

ការថ្លែងលើកឡើងរបស់ លោក សម រង្ស៊ី អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយនឹងអ្នក
គាំទ្រនៅឯទីក្រុងប៉ារីស ប្រទេស បារាំង កាលពីថ្ងៃទី២ ធ្នូ កន្លងទៅថ្មីៗនេះ  និងដែលទើបនឹងកាត់វីដេអូនៃកិច្ចពិភាក្សានេះ
មកបង្ហោះនៅថ្ងៃទី៦ ធ្នូ នេះ ។

 

ទោះជាយ៉ាងណា នេះមិនមែនជារឿងថ្មីឡើយ ។ កាលពីពាក់កណ្ដាលឆ្នាំ ២០១៧ លោក សម រង្ស៊ី ធ្លាប់បានថ្លែងរួចម្ដង
មកហើយដែរថា គណបក្សប្រជាជនកម្ពុជាកំពុងមានទំនាស់ ។ ក្នុងគ្រានោះ លោក សម រង្ស៊ី បានអះអាងថា មានមន្រ្តី
ជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាមួយចំនួនចង់ចុះចូលជាមួយនឹង គណបក្សសង្រ្គោះជាតិ គ្រាដែលគណបក្សនេះ
នៅមិនទាន់បានរំលាយដោយតុលាការនៅឡើយ ។  ប៉ុន្តែក្រោយការចុះផ្សាយដោយវិទ្យុសម្លេងព្រះសង្ឃឯករាជ្យរួចមក
គណបក្សកាន់អំណាចក៏បានចេញលិខិតមួយប្រកាសច្រានចោលការថ្លែងរបស់លោក សម រង្ស៊ី បែបនេះ ។

 

ចំណែកឯកាលពីថ្ងៃទី២ ធ្នូ កន្លងទៅនេះ លោក សម រង្ស៊ី ដែលកំពុងរងការថ្កោលទោសពីមេទ័ពនៅកម្ពុជាវិញនោះ បាន
ថ្លែងអះអាងជាថ្មីម្ដងទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹងយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាកំពុងតែ
មានទំនាស់ និងអាចបែកបាក់ ។ លើសពីនេះទៀតលោកថ្លែងថា រដ្ឋមន្រ្តីមហាផ្ទៃមានទំនាក់ទំនងជាមួយលោក កឹម សុខា
ផងនោះ ទើបជាហេតុដែលធ្វើអោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ័យខ្លួន ហើយចាប់ផ្ដើមរំលាយគណបក្សសង្រ្គោះជាតិ
ចោល និងចោទថ្នាក់ដឹកនាំគណបក្សនេះថា បានប្រព្រឹត្តទង្វើក្បត់ជាតិ ដើម្បីគម្រាមកំហែងលោក ស ខេង និងសមាជិក
ដទៃផ្សេងទៀតដែលចង់ចុះចូលជាមួយសង្រ្គោះជាតិ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋា​ភិបាល​ហ៊ុន​ សែន​និង​វិនាស​បើ​បន្ត​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​មុខ​ទៀត​
យើង​ប្រ​កាស​មិន​ទទួល​ស្គាល់​តំណាង​ក្រុម​ចោរ​កម្ម​ ដែលព្រម​ទទួល​ផល​ពី​ចោរ​ចែក​ឱ្យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com