វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​ស​ម ​រ​ង្ស៊ី ​ប្រា​ប់លោ​ក​ ​ហ៊ុ​ន ​សែ​ន​ ​៖​ លោ​ក​ឯ​ង​ទេ​ជាភេ​រ​វ​ក​រ ​និ​ង​ជា​ឧ​ទ្ទា​ម​យ៉ា​ងច្បាស់​លា​ស់​ ​ពី​ព្រោះលោ​ក​ឯង​បា​ន​ស​ម្លា​ប់ម​នុ​ស្សជា​ច្រើន​ក្នុ​ង​ប្រព័​ន្ធរ​ដ្ឋដ៏​ព្រៃផ្សៃ​មួយ​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:09 pm ថ្ងៃ Monday 12th February 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

អតីតមេដឹកនាំគណបក្សប្រឆាំង  លោក សម រង្ស៊ី បានបន្តធ្វើការវាយប្រហារទៅកាន់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលគណបក្សប្រ
ជាជនកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងពេញៗមាត់តែម្ដង ។

 

លោកសម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងដឹកនាំអំណាចនៅកម្ពុជាថា ជាមេភេរវករបាន
សម្លាប់មនុស្សជាប្រព័ន្ធតែម្ដង បណ្ដាលអោយពលរដ្ឋខ្មែរជាច្រើនបានបាត់បង់ជីវិតក្រោមស្នាដៃរបស់លោក ។ លោក សម
រង្ស៊ី បន្តអោយដឹងថា ជាក់ស្ដែងណាស់នៅក្នុងសកម្មភាពដូចជាការវាយប្រហារដោយគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពី
ថ្ងៃ ៣០ មិនា ១៩៩៧ និងការលួចបាញ់សម្លាប់ អ្នកស្នេហាជាតិជាច្រើន ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោក
កែម ឡី ជាដើមនោះ គឺពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

 

លោក សម រង្ស៊ី បញ្ជាក់អោយដឹងបែបនេះ ៖ « លោកឯងទេ (ហ៊ុន សែន) ជាភេរវករ និងជាឧទ្ទាម យ៉ាងច្បាស់លាស់។
លោកឯង ជាភេរវករ ពីព្រោះលោកឯងបានសម្លាប់ មនុស្សជាច្រើន ក្នុងប្រព័ន្ធរដ្ឋ ដ៏ព្រៃផ្សៃមួយ ដែលប្រព្រឹត្តអំពើភេរវកម្ម
យ៉ាងញឹកញាប់ » ។

 

សាររបស់លោក សម រង្ស៊ី អោយដឹងបែបនេះ ធ្វើឡើងនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃ
ទី១១ ខែកុម្ភៈ ម្សិលមិញនេះ ខណៈលោកនៅមានវត្តមានរស់នៅក្រៅប្រទេសនៅឡើយ ។

 

សាររបស់លោក សម រង្ស៊ី វាយប្រហារយ៉ាងខ្លាំងៗទៅលើលោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្រោយ
ពេលដែលមន្រ្តីរដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ បានចេញមុខចោទប្រកាន់ក្រុមចលនា
សង្រ្គោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី ផ្ទាល់ ថា ជាក្រុមភេរវរករ ឬភេរវកម្ម ។ ប៉ុន្តែលោក សម រង្ស៊ី ក៏ឆ្លើយតប
ជាច្រើនដងវិញថា លោកមិនមែន ដូចការចោទប្រកាន់ទាំងនេះឡើយ ។

 

ទន្ទឹមជាមួយនឹងសារអះអាងយ៉ាងដូច្នេះ អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះថែមទាំងអំពាវនាវដល់លោកនាយករដ្ឋ
មន្រ្តី ហ៊ុន សែន អោយឈប់ឆ្កួតទៀតផង ៖

 

លោកបញ្ជាក់បែបនេះ ៖ « ហ៊ុន សែន អើយ ! ឈប់ឆ្កួតទៅ ! បើខ្ញុំជា "ភេរវករ" និងជា "ឧទ្ទាម" មែន ដូចលោកឯងថានោះ
មិនមែនប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន អបអរសាទរវត្តមានខ្ញុំ នៅគ្រប់ទីកន្លែង ជាពិសេស នៅតាមវត្តអារ៉ាមខ្មែរ ទូទាំង
ពិភពលោក ហើយក៏មិនមែន ឥស្សរជនជាន់ខ្ពស់ នៅគ្រប់ប្រទេសជាមិត្ត ដែលខ្ញុំទៅធ្វើទស្សនកិច្ច គេផ្តល់ការលើកទឹកចិត្ត
ឲ្យខ្ញុំ ក្នុងការតស៊ូ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា »។

 

លោក សម រង្ស៊ី បានបន្តហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាឧទ្ទាម ពីព្រោះលោកចាត់ទុកប្រជារាស្ត្រខ្មែរ ជាសត្រូវ
តាមរយៈការជិះជាន់ និងធ្វើបាប អ្នកទន់ខ្សោយ និងអ្នកស្លូតត្រង់ តាមគ្រប់រូបភាព។ ដូច្នេះហើយបានជាប្រជារាស្ត្រខ្មែរ
ចាត់ទុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាឧទ្ទាម ជាជនឧក្រិដ្ឋ និងជាជនក្បត់ជាតិ។ នេះបើយោងតាមហ្វេសប៊ុករបស់
លោក សម រង្ស៊ី ៕

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វត្ត​នឹង​វាំង​មិន​មែន​ជា​ទី​ពឹង​របស់​ពល​រដ្ឋ​ខ្មែរ​ទៀត​ទេ​ សូម​ជន​រួម​ជាតិ​កុំ​សង្ឃឹម​
ប្រ​ទេស​ជាតិ​យើង​កំពុង​ជួប​គ្រោះ​ថ្នាក់​បំ​ផុត​ដោយ​សារ​រដ្ឋាភិបាលហ៊ុន សែន​​សព្វ​ថ្ងៃ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com