វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក ​ហ៊ុ​ន​ សែ​ន​ ​អ​ស់សំ​ណើ​ច​រឿងលោ​ក​ ​ស​ម​ ​រង្ស៊ី ដា​ក់​ពា​ក្យ​ប្ដឹង​​ហ្វេ​សប៊ុ​ក​លោ​ក​ទៅតុ​លា​កា​រអា​​មេរិ​ក​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:44 am ថ្ងៃ Tuesday 13th February 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

ប្រមុខដឹកនាំបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការអស់សំណើចចំពោះករណីដែលលោក
សម រង្ស៊ី បានដាក់ពាក្យបណ្ដឹងប្ដឹងហ្វេសប៊ុករបស់លោកទៅកាន់តុលាការនៅអាមេរិក។

 

ថ្លែង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅក្នុងពិធីអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកលវិទ្យា
ល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកទង្វើរបស់លោក
សម រង្ស៊ី បែបនេះថា គឺជាទង្វើដែលឆ្កួតលីលាទៅវិញនោះទេ ។ លោកនាយករដ្ឋមន្រ្តីយល់ថា នេះគឺជាអ្វីដែលលោក សម
រង្ស៊ី មិនគួរធ្វើទាល់តែសោះ ។ «សម្លេង »

 

ការថ្លែងលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ ធ្វើឡើងក្រោយពេលដែល លោក សម រង្ស៊ី បានចោទ
ប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បានប្រើប្រាស់ទំព័របណ្ដាញសង្គមហ្វេសប៊ុក ដើម្បីគម្រាមកំហែងទៅលើប្រ
ជាពលរដ្ឋខ្មែរខ្លួនឯង ។

 

លោក សម រង្ស៊ី ថែមទាំងបានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បានយកបណ្ដាញសង្គមហ្វេសប៊ុកនេះ
ជាទីកន្លែងក្នុងការបំភ័ន្តការពិត និងបានផ្សព្វផ្សាយព័ត៌មាន មិនពិត និងក្លែងក្លាយដល់ប្រជាពលរដ្ឋ ។ ជាងនេះទៀតនោះ
លោកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រើប្រាស់ហ្វេសប៊ុកនេះ ដើម្បីបំប៉ោងប្រជាប្រិយភាពក្លែងក្លាយរបស់
គាត់ទៀតផង ។

 

ទន្ទឹមជាមួយនឹងការចោទប្រកាន់នេះ លោក សម រង្ស៊ី បានអះអាងថា លោកក៏បានតម្រូវអោយមេធាវីរបស់លោកដាក់
ពាក្យបណ្ដឹងប្ដឹងទៅតុលាការអាមេរិករួចហើយដែរ ដើម្បីស្នើអោយក្រុមហ៊ុនអាមេរិកាំង Facebook ផ្តល់ព័ត៌មាន និងទិន្ន
ន័យ ដែលបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើប្រាស់បណ្តាញសង្គម Facebook ក្នុងគោលបំណងបំភ័ន្ត
សាធារណមតិ ។

 

លោក សម រង្ស៊ី បញ្ជាក់បែបនេះ ៖ « មេធាវីខ្ញុំ នៅសហរដ្ឋអាមេរិក បានដាក់សំណើ ទៅតុលាការសហរដ្ឋអាមេរិក ដើម្បី
តម្រូវឲ្យក្រុមហ៊ុនអាមេរិកាំង Facebook ផ្តល់ព័ត៌មាន និងទិន្នន័យ ដែលបញ្ជាក់ថាលោក ហ៊ុន សែន ប្រើប្រាស់បណ្តាញ
សង្គម Facebook ក្នុងគោលបំណងបំភ័ន្តសាធារណមតិ ដោយបំប៉ោងប្រជាប្រិយភាពក្លែងក្លាយរបស់គាត់ ហើយគាត់
ក៏បានប្រើប្រាស់បណ្តាញ Facebook នេះ ដើម្បីគម្រាមកំហែងប្រជារាស្ត្រខ្មែរ និងផ្សព្វផ្សាយព័ត៌មានមិនពិត »។

ការដាក់ពាក្យបណ្ដឹងប្ដឹងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ទៅកាន់តុលាការអាមេរិកអំពីរឿងក្លែងបន្លំចំនួនអ្នកចុច
“Like”នៅទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ គឺជាលើកទីមួយហើយ។ ប៉ុន្តែយ៉ាងណា លោក
សម រង្ស៊ី ក៏ធ្លាប់បានចាញ់ក្តីរឿងនេះម្តងរួចមកហើយនៅតុលាការកម្ពុជាកាលពីឆ្នាំ២០១៦ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com