វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​មេធា​វី​​គ្រោ​ង​ស្នើ​សុំទៅ​កា​ន់​ចៅក្រ​ម​ស៊ើ​ប​សួរ​តុលា​កា​​រក្រុង​ភ្នំពេ​ញ​នាំយ​ក​លោ​ក ​កឹ​ម​ ​សុខា​ ​ទៅ​ព្យាបា​ល​នៅ​ម​ន្ទីរ​ពេ​ទ្យ​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:50 pm ថ្ងៃ Tuesday 13th February 2018អត្ថបទ​ដោយ: ឡាត សាឡាង

ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា រហូតមកទល់នឹងពេលនេះ ត្រូវបានកម្លាំងអាជ្ញាធរធ្វើការឃុំខ្លួន
អស់រយៈពេលរហូតដល់ទៅ១៦៤ ថ្ងៃទៅហើយ អមដោយការទទួលរងជំងឺប្រចាំកាយជាច្រើនមុខ ។

 

ក្រុមមេធាវីរបស់លោក កឹម សុខា ដែលជាអ្នកការពារក្ដីអោយកូនក្ដីបានអះអាងថា ដោយសារបញ្ហា សុខភាពរបស់លោក
កំពុងមានសភាពទ្រុឌទ្រោមខ្លាំង ពួកគេគ្រោងនឹងដាក់លិខិតស្នើសុំទៅកាន់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ ដើម្បី
នាំយកលោក កឹម សុខា ទៅព្យាបាលនៅមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញព្យាបាលអោយបានត្រឹមត្រូវ និងដិតដល់
វិញ។

 

បើតាមលោក ផែង ហែង ជាសហមេធាវីក្នុងចំណោមមេធាវីរបស់លោក កឹម សុខា ផ្សេងទៀតបាន អះអាងអោយដឹងនៅ
លើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា លោក កឹម សុខា មានបញ្ហាសម្ពាធឈាមឡើងខ្ពស់ បញ្ហាជំងឺខ្វះជាតិស្ករ
និងជំងឺគាបជាប់សសៃស្មាខាងឆ្វេង ដែលធ្វើអោយគាត់សម្រាន្តមិនបាន ។ លោកចាត់ទុកការឃុំខ្លួននេះថា ជារឿង
អយុត្តិធម៌បំផុតសម្រាប់លោក កឹម សុខា ។

 

លោក ផែង ហែង អោយដឹងបែបនេះ ៖ « រយះពេល១៦៤ថ្ងែហើយ ដែរលោក កឹម សុខា ត្រូវបានឃុំខ្លួនដោយអយុត្តិធម៌
ស្របពេលដែររូបលោកផ្ទាល់កំពុងតែមានជំងឺ ខ្វះជាតិស្ករ សម្ពាធឈាមឡើងខ្ពស់ និងជំងឺគាបជាប់សសៃស្មាខាងឆ្វេង
ដែរធ្វើអោយគាត់សម្រាន្តមិនបាន តុលាការត្រូវធ្វើការដោះលែង ត្រូវដោះលែងគាត់មកព្យាបាលនៅមន្ទីរពេទ្យអោយបាន
ត្រឹមត្រូវ!!! »។

 

ចំណែកឯមេធាវីរបស់លោក កឹម សុខា ម្នាក់ទៀត គឺលោក ជួង ជូងី បានអោយដឹងស្រដៀងគ្នាដែរថា លោក កឹម សុខា
អាចនឹងត្រូវប៉ះពាល់ដល់អាយុជីវិត ប្រសិនណាបើមិនទទួលបានការព្យាបាលជំងឺទេនោះ។

 

បើតាមលោក ជួង ជូងី បានបញ្ជាក់អោយដឹងថា សម្ពាធជំងឺរបស់លោក កឹម សុខា កំពុងតែមានបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំង
ទៅៗ ហើយដែលអាចនឹងធ្វើអោយប៉ះពាល់ដល់អាយុជីវិតរបស់លោក កឹម សុខា តែម្ដង ។

 

លោក ជួង ជូងី អោយដឹងបែបនេះ ៖ « សម្រាប់ខ្ញុំមើលឃើញគាត់អាចប្រឈមដល់ការអាចប៉ះពាល់អាយុជីវិតប្រសិនបើ
មិនទទួលបានការព្យាបាលពីពេទ្យជំនាញទេ សភាពជាក់ស្ដែងលោក កឹម សុខា គាត់រងដែលជំងឺទាំងពីរនេះ មួយណាក៏
អាចយកជីវិតគាត់ដែរ គឺលើស ឈាម និងទឹកនោមផ្អែម »។

 

លោក ជួង ជូងី ថា ជាទូទៅ ការឃុំខ្លួនគឺធ្វើឡើងក្នុងបំណងដើម្បីការពារជនត្រូវចោទទុកជូនតុលាការបន្តនីតិវិធី ឬក៏ការ
ពារបញ្ហាអាយុជីវិតរបស់ជនត្រូវចោទ ។ ក្នុងករណីដែលជនត្រូវចោទ ដូចជាលោក កឹម សុខា ជាក់ស្ដែងមានជំងឺបែបនេះ
អាជ្ញាធរខាងពន្ធនាគារគួរណាតែបើកឱកាសដើម្បីអោយលោក កឹម សុខា បានទៅទទួលការព្យាបានអោយបានត្រឹមត្រូវពី
ពេទ្យជំនាញ ជៀសវាងបញ្ហាជំងឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ ។

 

លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានកងកម្លាំងអាជ្ញាធរចូលទៅចាប់ខ្លួននៅយប់រំលងអធ្រាត្រ
ដល់គេហដ្ឋានរបស់លោក កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧ ហើយក៏បញ្ជូនទៅឃុំក្នុងពន្ធនាគារ
ភ្លាមៗតែម្ដង។

 

លោកត្រូវចោទប្រកាន់អំពីបទព្យាយាមរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយចោទថា មានការជួយ
ជ្រោមជ្រែងអាមេរិកាំង និងបទចារកម្ម។ ទោះជាយ៉ាងណាក្តីលោកបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា
ការចោទនេះមានគំនិតនយោបាយ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វត្ត​នឹង​វាំង​មិន​មែន​ជា​ទី​ពឹង​របស់​ពល​រដ្ឋ​ខ្មែរ​ទៀត​ទេ​ សូម​ជន​រួម​ជាតិ​កុំ​សង្ឃឹម​
ប្រ​ទេស​ជាតិ​យើង​កំពុង​ជួប​គ្រោះ​ថ្នាក់​បំ​ផុត​ដោយ​សារ​រដ្ឋាភិបាលហ៊ុន សែន​​សព្វ​ថ្ងៃ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com