វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អ​តីត​​រ​ដ្ឋម​ន្ត្រីកា​រ​បរ​ទេ​ស​អូស្ត្រា​លី​ ​ ​៖​ ម្ដង​ហើ​យ​ម្ដង​ទៀតអ​ន្តរ​ជា​តិបា​ន​បិ​ទ​ភ្នែ​ក​​​ប​ណ្តោយ​ឲ្យ​រប​ប​លោ​ក​ ​ហ៊ុ​ន ​សែ​ន​ ​រួច​ខ្លួ​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 2:43 pm ថ្ងៃ Sunday 11th March 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

ស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងជាអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកសាស្ត្រាចារ្យហ្ការ៉េត អេវ៉ាន
(Gareth Evans) បានលើកឡើងថា សហគមន៍អន្តរជាតិបានបណ្ដែតបណ្ដោយ អោយរបបដឹកនាំដោយរដ្ឋាភិបាលក្រុង
ភ្នំពេញរួចខ្លួនម្ដងហើយម្ដងទៀត ។

 

លោក Gareth Evans បានលើកឡើងអោយដឹងថា របបរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលោភ
ពំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមិនគួរ ណាអាចត្រូវបានរួចខ្លួននោះឡើយ ។
លោកបន្តបែបអំពាវនាវដល់សហគមន៍អន្តរជាតិដាក់ទោសឱ្យ បានធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលមួយនេះ ដើម្បីជាការទប់ស្កាត់
នៅអំណាចផ្ដាច់ការ ដែលកំពុងកើតមានឡើងនៅប្រទេសកម្ពុជា ។ នេះបើយោងតាមការដកស្រង់សម្ដីមកចុះផ្សាយដោយ
វិទ្យុអាស៊ីសេរី។

 

បើតាមវិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅរដ្ឋធានី Washington DC សហរដ្ឋអាមេរិកដែលបានដកស្រង់សម្ដីរបស់
លោក Gareth Evans មកចុះផ្សាយនោះអោយដឹងថា ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុង ក្នុងសន្និសីទសាធារណៈមួយ
ស្តីពីបញ្ហាកម្ពុជា ដែលរៀបចំឡើងដោយសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) កាលពី
ថ្ងៃទី០៩ មីនា នៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ថ្ងៃទី១៧-១៨ មីនាខាងមុខនេះ ។

 

ទន្ទឹមជាមួយនឹងការរិះគន់យ៉ាងខ្លាំងៗលើរបបដឹកនាំដោយរដ្ឋាភិបាលក្រុងភ្នំពេញនាពេល អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រា
លីរូបនេះក៏បានទាមទារអោយរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីជម្រុញអោយរបបដឹកនាំដោយរដ្ឋាភិបាលរបស់លោកនាយ
ករដ្ឋមន្រ្តី ហ៊ុន សែន គោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ ហើយត្រូវធានាថា ប្រទេសកម្ពុជាដើរតាម
គន្លងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com