វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ភ​រិយា​ប​ណ្ឌិត​ ​​កែម​ ​ឡី ចេញ​វី​ដេ​អូជា​លើ​ក​ទី១​​​​​​អំ​ពា​វ​នា​វ​ពល​រ​ដ្ឋចូ​ល​រួ​មបា​តុ​ក​ម្ម​ប្រ​ឆាំង​ ​លោ​ក​ ហ៊ុ​ន​ ​សែ​ន ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:02 pm ថ្ងៃ Sunday 11th March 2018អត្ថបទ​ដោយ: ឡាត សាឡាង

ភរិយារបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ប៊ូ រចនា បានចេញមុខអំពាវនាវជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរដែល
រស់នៅប្រទេសអូស្រ្តាលី ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

 

តាមរយៈវីដេអូដែលមានរយៈពេលជិត១នាទី ត្រូវបានគេកាត់យកមកបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក និងធ្វើការចែក
រំលែកព្រោងព្រាតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៨ នេះ លោកស្រី ប៊ូ រចនា ដែលទើបនឹងទទួលបានសិទ្ធិជ្រកកោននៅ
ប្រទេសអូស្រ្តាលីទាំងក្រុមគ្រួសារនោះ បានប្រកាសអំពាវនាវដោយផ្ទាល់ចំពោះបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន តែ
ម្ដង ។ យ៉ាងណា នេះគឺជាលើកទីមួយហើយសម្រាប់លោកស្រី ប៊ូ រចនា ដែលចេញមុខអំពាវនាវដោយផ្ទាល់នាពេល
នេះ ។

 

ភរិយា និងកូនៗរបស់លោកបណ្ឌិត កែម ឡី ទាំង៥នាក់ បានទៅដល់ប្រទេសអូស្រ្តាលី ជាផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈ
ឆ្នាំ ២០១៨ ក្រោយពេលដែលសំងំរស់នៅក្នុងទីក្រុងបាំងកក នៃប្រទេសថៃអស់រយៈ ពេលជិត២ឆ្នាំ ។

 

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករមិនស្គាល់មុខច្បាស់បាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា
ឆ្នាំ ២០១៦ ទាំងថ្ងៃ នៅកណ្ដាលទីក្រុងភ្នំពេញ ក្នុងការ៉ាស់សាំងកាលតិច ស្តុបបូកគោ ជាទីកន្លែងដែលរូបលោកតែងតែ
អញ្ជើញទៅពិសារកាហ្វេ និងជួបជាមួយនឹងក្រុមការងារជាប្រចាំ ។

 

ក្រោយការបាញ់សម្លាប់ដោយឃាតករមិនស្គាល់មុខនោះ សាកសពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានដង្ហែទៅតម្កល់
ធ្វើបុណ្យនៅវត្តចាស់អស់រយៈពេលកន្លះខែ ដើម្បីអនុញ្ញាតអោយអ្នកគោរពស្រឡាញ់រូបលោកបានទៅចូលរួម ។

 

ក្រោយការតម្កល់ធ្វើបុណ្យក្នុងវត្តពោធិយារាម ហៅវត្តចាស់អស់រយៈពេលកន្លះខែ សពរបស់លោកបណ្ឌិតក៏ត្រូវបានដង្ហែ
ទៅតម្កល់នៅគេហដ្ឋានរបស់លោកក្នុងខេត្តតាកែវដែលជាទីស្រុកកំណើតរបស់លោក អមដោយមនុស្សចូលរួមដង្ហែប្រមា
ណជា២លាននាក់ ទោះបីជាមានបញ្ហាជាច្រើនអំឡុងពេល ដង្ហែសពនោះ មានការបិទការ៉ាស់សាំងមួយចំនួន និងបញ្ហា
ផ្សេងៗទៀតក៏ដោយ ។

 

លោកស្រី ប៊ូ រចនា មុនពេលទទួលបានសិទ្ធិជ្រកកោនជាផ្លូវការនៅប្រទេសអូស្រ្តាលី បាននាំកូនទាំង៤នាក់ បូករួមទាំង
កូនដែលនៅក្នុងផ្ទៃម្នាក់ផងក្នុងកាលនោះ ដើម្បីគេចភៀសខ្លួនទៅសំងំរស់នៅក្នុងទឹកដីនៃប្រទេសថៃ ក្នុងទីក្រុងបាំងកក
ទាំងវេទនាជាមួយនឹង កូនៗរបស់ខ្លួន ។

 

 

ក្រោយមក ភរិយារបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី បូ រចនា ក៏បានប្រសូត្របុត្រក្នុងផ្ទៃ ដែលមានឈ្មោះថា កែម
វីរៈបុត្រ ដែលជាបុត្រពៅគេបង្អស់ កើតមកក្នុងភពផែនដីនេះ ទាំងមិនទាន់បានឃើញសូម្បីមុខមាត់របស់ឪពុកខ្លួន ។អស់
រយៈពេលជិត២ឆ្នាំមកហើយ ដែលអ្នកវិភាគដ៏ល្បីឈ្មោះ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងលបបាញ់សម្លាប់ទាំង
កណ្ដាលថ្ងៃត្រង់។

 

អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ «អឿត អាង» ហៅក្រៅ «ជួប សម្លាប់» ដោយថា ជា ឃាតកនៅក្នុងសំណុំ
រឿងនេះ ហើយតុលាការបានកាត់ទោសបុរសរូបនេះ ឲ្យជាប់គុកអស់មួយជីវិត ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com