វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​មួ​រ ​សុ​ខ​ហួរ​ ​ជម្រុញ​តំណា​ង​ប្រទេ​ស​អូ​ស្ត្រា​លី​ប្រ​ចាំ​ក្រុ​ម​ប្រឹ​ក្សា​សិ​ទ្ធិមនុ​ស្ស​អ​ង្គកា​រ​ស​ហ​ប្រ​ជា​ជា​តិ ​​ថ្កោ​ល​ទោស​រ​ដ្ឋា​ភិបា​ល​លោ​ក ​ហ៊ុ​ន​ ​សែ​ន​ ពា​​ក់​ព័​ន្ធកា​រ​ប​ង្ក្រា​ប​បង្ហូរ​ឈាម​ព​ល​រ​ដ្ឋក្នុ​ង​ជ​ម្លោះដី​​ធ្លីនៅ​ខេ​ត្ត​ក្រចេះ​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:54 pm ថ្ងៃ Monday 12th March 2018អត្ថបទ​ដោយ: ឡាត សាឡាង

អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានចេញមុខអំពាវនាវទៅដល់តំណាងប្រទេសអូ
ស្រ្តាលីដែលប្រចាំការនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ធ្វើការថ្កោល
ទោសជាសាធារណៈលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការបង្រ្កាបបង្ហូរឈាមលើពលរដ្ឋក្នុង
ជម្លោះដីធ្លីនៅខេត្តក្រចេះ ។

 

នៅក្នុងលិខិតរបស់លោកស្រី មួរ សុខហួរ ចុះនៅថ្ងៃទី១០ ខែមីនា លោកស្រីបានលើកឡើងអោយដឹងថា ករណីអំពើហិង្សា
និងបាញ់រះមកលើ ពលរដ្ឋដែលជាកសិករស្លូតត្រង់ មានជម្លោះដីធ្លីនៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលបានព្យាយាម
ការពារដីធ្លីរបស់ពួកគាត់ ពីការរឹបអូស យកដោយខុសច្បាប់ពីសំណាក់អាជ្ញាធរនេះ គឺជាឧទាហរណ៍ ចុងក្រោយបំផុតមួយ
នៃចំណាត់ការប្រកបដោយហិង្សា និងពុំសមស្របតាមគោលការណ៍ប្រជាធិបតេយ្យ ពីសំណាក់របបលោក ហ៊ុន សែន
បច្ចុប្បន្ន ដែលបានជាន់ឈ្លីសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋខ្មែរ។

 

កាលពីថ្ងៃទី៨ មីនា មានជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។
ជម្លោះនេះ បានឈានរហូតដល់ការនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើង
លើជាច្រើនគ្រាប់ បំបែកការតវ៉ានិងការប្រមូលផ្ដុំបិទផ្លូវជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់សារធារណៈ ។

 

ក្រោយផ្ទុះជម្លោះនេះ កាសែតក្នុងស្រុកបានធ្វើការចុះផ្សាយថា មានមនុស្សស្លាប់៦នាក់ និងរបួសជាង៤០នាក់ នៅក្នុង
ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកឯវិទ្យុអាស៊ី
សេរីវិញផ្សាយដោយស្រង់សម្ដីពលរដ្ឋថា មានអ្នកស្លាប់កើន ដល់៨នាក់ឯណោះ  ។

 

ប៉ុន្តែការចុះផ្សាយនេះ ត្រូវបានបដិសេធដោយ លោក គង់ គឹមនី ដែលជាអភិបាលស្រុក ។ លោកថា ករណីនេះ គឺ មិនពិត
ទាល់សោះ កុំថា ដល់ស្លាប់៦នាក់ សូម្បីតែស្លាប់ម្នាក់ ក៏គ្មានដែរ ហើយរបួសជាង៤០នាក់ ក៏មិនពិតដែរ ។  លើសពីនេះ
លោក គង់ គឹមនី បញ្ជាក់ថា នៅក្នុងហេតុការណ៍ប៉ះទង្កិះគ្នាមួយប្រាវនេះ បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចចំនួន៧នាក់រងរបួស
ភាគីពលរដ្ឋ២នាក់រងរបួស និងពលរដ្ឋ៧នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នយកមកសួរនាំបន្ដ ។

 

បើតាមលោកស្រី មួរ សុខហួរ អះអាងតាមរយៈលិខិតថា អាជ្ញាធរបានបង្ខំឲ្យអ្នកភូមិជិត ២០០នាក់ នៅស្រុកស្នួល ខេត្ត
ក្រចេះ ចេញពីដីធ្លី និងលំនៅឋាន ដែលពួកគេធ្លាប់បានកាន់កាប់ ដោយសារតែរបបលោក ហ៊ុន សែន បានផ្ដល់ដីនៅតំបន់
នោះធ្វើជាដីសម្បទានសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍចម្ការកៅស៊ូ ដែលអ្នកស្រីថា មានជាប់ពាក់ព័ន្ធនឹងកូនស្រី របស់លោក
ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា។

 

លោកស្រី មួរ សុខហួរ ក្រោយពេលដែលមានការបង្រ្កាបហិង្សាបង្ហូរឈាមពលរដ្ឋកាលពីថ្ងៃទី៨ មីនា នោះ ក៏ធ្លាប់បានផ្ញើ
លិខិតមួយទៅកាន់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបើកការស៊ើបអង្កេតលើរឿង
នេះដែរ ។  ចំណែកឯលោកស្រី រ៉ូណា ស្មីត ក៏បាន ក៏បានស្នើឲ្យមានកាស៊ើបអង្កេតជាបន្ទាន់មួយ ទៅលើករណីនេះ ហើយ
អ្នកស្រីក្រើន រម្លឹករបបលោក ហ៊ុន សែន ឲ្យគោរពសិទ្ធិមនុស្ស ព្រោះសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍសង្គមប្រកបដោយ
ចីរភាព អាចកើតឡើងទៅបាន ដោយមិនអាចខ្វះការគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាននេះបានឡើយ ។

 

ប៉ុន្តែក្រោយមក នៅលើបណ្តាញសង្គម Twitter របស់ឧត្តមស្នងការអង្គការសហប្រជាជាតិកាលពីម្សិលមិញ បានសេរសេរ
អះអាងថា ក្រុមការងាររបស់ពួកគេបានព្យាយាមចូលទៅកាន់ទីតាំងកើតហេតុនៅស្រុកស្នួល ដើម្បីស្រាវជ្រាវបន្ថែមប៉ុន្តែថា
មិនអាចចូលទៅបាន ៖ «យើងកំពុងនិយាយជាមួយប្រជាសហគមន៍ដែលផ្តល់ការគាំទ្រ និង និយាយជាមួយអាជ្ញាធរព្យា
យាមទៅកន្លែងកើតហេតុ។ រហូតដល់ពេលនេះយើងមិនអាច ចូលទៅ កាន់កន្លែងកើតហេតុបានទេ »។

 

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ អាមេរិកកាំង លោក ទូច វិបុល បានអះអាងថា លោកកបានដាក់បញ្ជូលចំពោះករណីនៃការ
បង្រ្កាបប្រជាពលរដ្ឋនៅខេត្តក្រចេះពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន អោយទៅមេធាវីរួចរាល់អស់ហើយ
ដើម្បីដាក់បញ្ចូលក្នុងបណ្ដឹងទៅ ICC ។

 

ការប្រកាសរបស់លោក ទូច វិបុល អោយដឹងយ៉ាងដូច្នេះ គឺធ្វើឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីតបទៅនឹងវីដេ
អូបង្ហោះផ្ទាល់មួយ របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលមានសង្ឃដីកាទាក់ទងនឹងហេតុការណ៍បាញ់ប្រហារខាងលើ
៖« ខ្ញុំករុណាបានបញ្ជូនឧប្បត្តិហេតុនេះ ទៅឲ្យមេធាវីការពារសិទ្ធិមនុស្ស លោក "Richard Rogers" ដើម្បីបញ្ជូន[ឡើង
]ទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា "ICC"» ។

 

ស្ថាបនិកកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត  ប៊ុនតិញ បានចាត់ទុកថា នេះគឺជាដើមទុនរបស់
ត្រកូលហ៊ុន ដែលយកប្រជាពលរដ្ឋរបស់ខ្លួនមកធ្វើជាជំនួញដើមទុនក្នុងការ រកស៊ីមានបានសម្រាប់ជីវិតរបស់ពួកគេ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់អោយដឹងថា តាមរយៈសកម្មភាពថ្មីៗទាំងឡាយដែលបាន កើតឡើងលើប្រជាពលរដ្ឋ
ខ្មែរបណ្ដាលអោយកើតមានការឈឺចាប់ផ្សេងៗធ្លាក់ទៅលើប្រជាពលរដ្ឋខ្មែរដែលគ្មានអំណាចនោះ គឺកើតឡើងចេញពី
ត្រកូលហ៊ុន នេះ តែម្ដង ។ អ្វីៗទាំងអស់នេះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានអំពាវនាវថា ប្រជាពលរដ្ឋខ្មែរ មិនគួរណា នៅតែ
បន្តអនុញ្ញាតអោយគេធ្វើបាបទៀត នោះឡើយ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com