វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​យ៉ែ​ម​ បុ​ញ្ញរិ​ទ្ធិ​ ​ថា ​សុ​ខ​ ​ឥសា​ន​ ​​ប្រើ​ស​ម្ដីដូ​ច​ក្មេ​ង​មិន​បា​ន​​ចូល​សា​លា​រឿង​ប្រ​មា​ថ​អាយុ​ជី​វិ​ត​លោក​ ​កឹ​ម​ ​សុខា​ ​ទាំ​ង​រស់​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:00 pm ថ្ងៃ Monday 12th March 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

អតីតជាអ្នកនាំពាក្យរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការប្រកាសរំលាយនោះ បានចេញមុខមកប្រតិកម្មជា
មួយនឹងការប្រើពាក្យរបស់លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្ស កាន់អំណាចរឿងប្រមាថអាយុជីវិតលោក កឹម
សុខា ទាំងរស់ ។

 

ការលើកឡើងរបស់លោក យ៉ែម បុញ្ញរិទ្ធិ បែបនេះ ក្រោយពេលដែល មន្រ្តីរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន បានប្រកាសជាសាធារណៈបែបប្រមាថលើលោក កឹម សុខា ថា ប្រសិនណាបើស្លាប់នៅក្នុងមណ្ឌល
ឃុំខ្លួនមែននោះ រដ្ឋាភិបាលមានទទួលនាទីក្នុងការទទួល ខុសត្រូវ ដោយការយកសពទៅបូជា ឬទៅបញ្ចុះតាមប្រពៃណី
របស់ខ្មែរ ។

 

លោក យ៉ែម បុញ្ញរិទ្ធិ លើកឡើងបែបបញ្ឈិតបញ្ឈៀងអមដោយការថតស្រ្គីនដែលមានរូបលោក សុខ ឥសាន មកបង្ហោះ
លើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា សម្ដីអ្នក ចេញពីក្រុមគ្រួសារ រៀនពីសាលា ស្ដាប់ពីសាសនា ឮពីប្រព័ន្ធផ្សព្វ
ផ្សាយ ខ្មែរយើងមានវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ល្អខ្ពង់ខ្ពស់ថ្លៃថ្នូររុងរឿង តែពេលនេះសម្ដីអ្នក ម្ដេចប្រែក្លាយទៅជា
យ៉ាងនេះ?

 

សម្ដីអ្នក ក្នុងនាមជាយុវជនបន្តវេន យើងនាំគ្នាប្រឹងប្រែងកសាងវប្បធម៌របស់យើងដែលកំពុងបាក់បែកខ្ទេចខ្ទាំនេះឡើងវិញ
ពីពេលនេះតទៅ។ យើងប្រកួតប្រជែងក្នុងលក្ខណៈថ្លៃថ្នូរ គុណធម៌ សីលធម៌ រៀបចំសង្គមខ្មែរ ដើម្បីមាតុភូមិកម្ពុជាយើង
គង់វង្ស កុំឱ្យមានការបែកបាក់ជាតិកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារសម្ដីអ្នក។

 

សម្ដីអ្នក នាពេលនេះមានគ្រប់រសជាតិ ទាំងការសើចចំអកជេរប្រមាថលាបពណ៌មួលបង្កាច់ ញុះញង់បំបែកបំបាក់សង្គម
ជាតិ ដែលយុវជនបន្តវេនមិនយកតម្រាប់តាមគំរូគំរក់បែបនេះក្នុងការដឹកនាំនាវាកម្ពុជានាថ្ងៃខាងមុខ ដើម្បីឱ្យសមជាពល
រដ្ឋខ្មែរអ្នកកសាងអង្គរ។

 

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២0១៧។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។

 

ក្រោយមកលោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំ
ពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បើតាមអ្នកច្បបា់បទល្មើសនេះ លោក កឹម
សុខា អាចនឹងត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ ។

 

ដោយមើលឃើញពីជំងឺរាំរៃរបស់លោក កឹម សុខា ដែលកំពុងមាននៅជាប់ខ្លួនប្រាណ មេធាវីរបស់លោក កឹម សុខា បាន
ប្ដឹងមកសាលាកំពូល ស្នើសុំអនុញ្ញាតលោក កឹម សុខា ដើម្បីបានឱកាសចេញព្យាបាលជំងឺអោយបានត្រឹមត្រូវ ។ ប៉ុន្តែ
បណ្ដឹងសុំនេះ ត្រូវបាន ប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងជាអនុប្រធានតុលាការកំពូល លោកចៅក្រម ឃឹម ប៉ុណ្ណ បាន
សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែលក្នុងសំណុំរឿងលោក កឹម សុខា មានន័យថា អតីតប្រធាន
គណបក្សសង្គ្រោះជាតិរូបនេះ បន្តជាប់នៅក្នុងពន្ឋនាគារត្រពាំងផ្លុង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំរង់ចាំតុលាការបន្តនីតិវិធី។

 

លោក ជួង ជូងី ជាសហមេធាវីការពារក្ដីអោយលោក កឹម សុខា បានបង្ហាញក្ដីសោកស្ដាយចំពោះការ សម្រេចរបស់តុលា
ការនេះ ។ លោកក៏ចោទជាសំនួរសួរវិញថា ប្រសិនណាបើលោក កឹម សុខា មាន បញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតដោយ
សារតែជំងឺរាំរ៉ៃនេះ ហើយស្លាប់នៅក្នុងមណ្ឌលឃុំខ្លួននោះ តើនរណាជាអ្នកទទួលខុសត្រូវ ?

 

ឆ្លើយតបនឹងសំនួរនេះ លោក សុខ ឥសាន បានអះអាងថា ប្រសិនណាបើមានករណីនេះ ពិតជាបាន កើតឡើងមែន រាជ
រដ្ឋាភិបាលកម្ពុជានឹងទទួលខុសត្រូវលើរឿងនេះ ។ ប៉ុន្តែការទទួលខុសត្រូវនេះ គឺ ក្នុងការយកសពទៅបូជាទៅតាមប្រពៃ
ណីដូចប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតយ៉ាងដូច្នោះដែរ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com