វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ឡានលោ​ក​ធំ​ស្រុក​ខ្មែរ​ បើ​ក​ឡើងទៅ​ច​ត​ជិត​ដ​ល់​ប្រា​សាទ​អ​ង្គរ​វ​ត្ត គ្មាន​ឃើ​ញ​ម​ន្រ្តី​អា​ជ្ញាធ​រអ​​ប្សរា​ចេញ​មុ​ខ​មក​ឃា​ត់​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 5:38 pm ថ្ងៃ Thursday 12th April 2018អត្ថបទ​ដោយ: ឡាត សាឡាង

ប្រិយមិត្តអ្នកនិយមអានសារព័ត៌មានអេឡិចត្រនិច សម្រាប់ខ្មែរ News for Khmer ធ្លាប់ស្គាល់មន្រ្តីស្រុករំដួលទេ ? ប្រហែ
លជាមិនស្គាល់ទេដឹង ? ចុះប្រិយមិត្តអ្នកអានធ្លាប់ស្គាល់អស់មន្រ្តីនៅស្រុកខ្មែរដែរឬទេ ? ប្រហែលជាស្គាល់ច្រើនជាងមិន
ស្គាល់សម្រាប់សម័យបច្ចេកវិទ្យានេះ ។

 

អ្វីដែលខ្ញុំចង់និយាយនៅថ្ងៃនេះ គឺមន្រ្តីអស់ទាំងនេះ ចូលចិត្តធ្វើអ្វីប្លែកៗ និងចង់បង្ហាញពីអំណួតអួតអាង ទាំងដែរដឹងថា
ទីបញ្ចប់របស់មនុស្សគឺដេកនៅលើក្ដាមឈូសដូចតែគ្នា ទោះអ្នកធំ ឬអ្នកតូចក្ដី ។

 

ត្រូវហើយ នៅថ្ងៃនេះ អ្នកដើរភ្ញៀវនៅតំបទប្រាសាទអង្គរវត្តមួយចំនួន កំពុងបង្ហាញការមិនពេញចិត្តជាមួយនឹងទង្វើរបស់
ក្រុមអស់លោកធំមួយចំនួនដែលបានបើកឡានសេរីទំនើបជាច្រើនគ្រឿងចូលទៅចតជិតនឹងក្បែរប្រាសាទអង្គរវត្តទៅ
ហើយ ដែលជាតំបន់មួយត្រូវបានហាមឃាត់ ។

 

ប៉ុន្តែទន្ទឹមនឹងនេះ គេមិនទាន់ឃើញអស់ពួកលោកមន្រ្តីអាជ្ញាធរអប្សរាណាដែលពាក់ព័ន្ធ ចេញមុខមកអន្តរាគមន៍ចំពោះ
រឿងនេះនៅឡើយទេ ទំនងជាក្រុមម្ចាស់ឡានសេរីទំនើប ពួកគាត់មានសិទ្ធិអំណាច ឬក៏មានមហិទ្ធិរិទ្ធ ចេះហោះហើរលើ
អាកាស ឬជ្រែកដីផងក៏មិនដឹង ទើបមិនឃើញមានមន្រ្តីអាជ្ញាធរអប្សរានៅក្នុងតំបន់ដែលពួកគេគ្រប់គ្រងហ៊ានចេញមក
រារាំង ឬហាមឃាត់ចំពោះសកម្មភាពដែលប្រព្រឹត្តដោយជនជាម្ចាស់ឡានសេរីទំនើបទាំងនេះ  ។

 

អ្នកដើរភ្ញៀវទេសចរណ៍សម្រាប់ជនជាតិអាឡឺម៉ង លោក សឿន ចំណាន បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងជាមួយ
នឹងទង្វើបែបនេះ ។ លោក សឿន ចំណាន ថែមទាំងបានបង្ហោះសារលើហ្វេស ប៊ុករិះគន់ក្រុមម្ចាស់ឡានទាំងនេះ ទៀត
ផង រហូតដល់មានអ្នកចែករំលែកជាង២ពាន់នាក់ចេញពីហ្វេសប៊ុករបស់លោកត្រឹមតែប៉ុន្មានម៉ោងសោះ ។ លោកចាត់
ទុកថា ជាទង្វើមួយដែលប្រព្រឹត្តឡើងទាំង ខ្វះសីលធម៌ ។

 

លោក សឿន ចំណាន សរសេរបែបនេះ ៖ «ស្អី? សមអត់? ចតជិតពេកហើយអស់លោក និងលោកស្រី! គោរពបេតិកភ័ណ
ទាំងអស់គ្នាទៅលោក! លោកនាយអើយនៅក្នុងវត្តនគរខាងជើង, ខាងត្បូង និងបរិវេណអាចមានកន្លែងចតសមរម្យតើ
លោក » !   ។

 

មិនមែនតែលោក សឿន ចំណាន អ្នកនាំដើរភ្ញៀវជនជាតិអាឡឺម៉ង់នោះទេ ចំណែកឯលោក ខំ សុខា អ្នកដើរភ្ញៀវជនជាតិ
ជប៉ុនក៏បានចេញមុខរិះគន់លើរឿងនេះដែរ លោកលើកឡើងដោយការចំអកថា ទំនងជាអស់លោកធំទាំងនេះពិការជើង
ទើបចុះដើរមិនរួច ។

 

បើតាមអ្នកដើរភ្ញៀវជនជាតិជប៉ុនរូបនេះបានលើកឡើងថា  ដោយសារគាត់មិនយល់ន័យពាក្យថា បេតិកភណ្ឌពិភពលោក។
លោកលើកឡើងថា « នៅស្រុកគេទោះបីជា ស្តេចផែនដី ក៏គាត់ចុះដើរដែល ពីព្រោះវាជាច្បាប់ ហើយអ្នកមានអំណាច ឬ
ស្តេចត្រូវជាជន គំរូដល់ជនរួមជាតិ ឬ សកលលោកតែម្តង ប៉ុន្តែនៅស្រុកយើងអ្នកមានអំណាច ជិះជាន់ច្បាប់ ពិសេសគឺ
មិនគោរពច្បាប់តែម្តង   ចង់អានបន្តសូមចុចទីនេះ http://news-for-khmer.com/?p=16308

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com