វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​អ​ង្គ ប៊ុ​ត ​ប៊ុ​ន​តិ​ញ ​៖​ ​បើ​ញាតិ​ញោ​ម​ទៅ​បោះ​ឆ្នោ​តខា​ង​មុ​ខ​ ​ប្រៀប​ដូចជា​កំ​ពុ​ងជ​ម្រុញ​អោ​យជា​តិ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​វឹ​ក​វ​រ​​​
បង្ហោះ​នៅ​វេលាមោ៉ង 6:26 pm ថ្ងៃ Tuesday 12th June 2018អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ នៅតែប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ
អោយពហិការបោះឆ្នោតនៅពេលខាងមុខនេះ បើទោះបីជាមន្រ្តីរដ្ឋាភិបាល និងរដ្ឋាភិបាលបានព្រមានចំពោះករណីនេះក៏
ដោយចុះ ។

 

មន្រ្តីរដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានជាបន្តបន្ទាប់ចំពោះបញ្ហានេះ ខណៈដែលរាជរដ្ឋាភិបាល
បានចាត់ទុកការអំពាវនាវមិនអោយពលរដ្ឋទៅបោះឆ្នោតនេះថា គឺជាទង្វើខុសច្បាប់ ។  

 

ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលជាសកម្មជនសង្ឃរិះគន់រដ្ឋាភិបាលកន្លងមក បានប្រតិកម្មចំពោះបញ្ហាទាំងនេះ និងនៅតែបន្ត
ធ្វើរិះគន់ឥតឈប់ឈរ ។ លើសពីនេះទៀត ព្រះអង្គថែមទាំងបន្តអំពាវនាវយ៉ាងសកម្មនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម
ដោយការប្រកាសស្នើអោយពលរដ្ឋកុំទៅចូលរួមការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរបស់កម្ពុជាដែលនឹងប្រព្រឹត្តទៅ
នៅខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខនេះ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការបញ្ជាក់ថា ការបិណ្ឌបាតដល់ពលរដ្ឋអោយធ្វើតាមព្រះអង្គបែបនេះ ដោយ
សារយល់ឃើញថា បើសិនជាប្រជាពលរដ្ឋនៅតែទៅបោះឆ្នោតទៀត គឺប្រៀបបានដូចជាទៅចូលរួមបន្តអោយជនផ្ដាច់
ការកាន់កាប់អំណាច និងកំពុងជម្រុញអោយប្រទេសជាតិរបស់ខ្លួនធ្លាក់ចូលទៅក្នុងសភាពវឹងកវរ ។

 

ព្រះអង្គមានថេរដីការបែបនេះ ៖ « ប៉ុន្តែប្រសិនបើប្រជាជនខ្មែរយើង ត្រេតទ្រោឌជំហរមិនរឹងមាំ ទៅចាញ់បញ្ឆោតពួក
ជនផ្ដាច់ការរៀបចំការបោះឆ្នោតនៅ ខែកក្កដា ប្រាកដណាស់ញាតិញោមជួយជម្រុញប្រទេសជាតិធ្លាប់ក្នុងសភាពវឹកវរ  
ហើយក៏ញាតិញោមមិនឈរនៅជាមួយនឹងអ្នកចង់ជួយញាតិញោម » ។

 

ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ចេញពីគណនី
បណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ខណៈដែលការបោះឆ្នោតនៅកម្ពុជា
កាន់តែខិតចូលមកដល់ ។

 

បើតាមព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការលើកឡើងបញ្ជាក់លើរឿងនេះថា ជម្រើសតែមួយគត់ ដើម្បីអាចអោយ
អន្តរជាតិជួយលើរឿងនេះ គឺពលរដ្ឋត្រូវពហិការបោះឆ្នោត ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com