VIM Radio ​ក្រសួ​ង​ការ​ពា​រ​ជាតិ​ក​ម្ពុជា​ថា ​អា​មេ​រិក​ប្រ​ហើន​ ​ហ៊ាន​ដា​ក់​ផ្កា​យ៤​ហ៊ី​ង​ ​ប៊ុន​ហៀ​ង ​ចូល​ក្នុង​ប​ញ្ជី​ខ្មៅ​​
វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក្រសួ​ង​ការ​ពា​រ​ជាតិ​ក​ម្ពុជា​ថា ​អា​មេ​រិក​ប្រ​ហើន​ ​ហ៊ាន​ដា​ក់​ផ្កា​យ៤​ហ៊ី​ង​ ​ប៊ុន​ហៀ​ង ​ចូល​ក្នុង​ប​ញ្ជី​ខ្មៅ​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:54 pm ថ្ងៃ Wednesday 13th June 2018អត្ថបទ​ដោយ: ​រុ​ង​ រឿង​​

រដ្ឋាភិបាលរបស់កម្ពុជាតាមរយៈក្រសួងការពារជាតិបានចេញមុខមកប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងរដ្ឋាភិបាលរបស់រដ្ឋអាមេ
រិកតាមរយៈក្រសួងរតនាគារនៃសហរដ្ឋអាមេរិក ដែលបានដាក់បញ្ជូលលោក ហ៊ីង ប៊ុនហៀង ចូលទៅក្នុងបញ្ជីខ្មៅរបស់ពួក
គេ ដោយការសម្រេចដាក់ទណ្ឌកម្មជាផ្លូវការ ។

 

តាមរយៈសេចក្ដីថ្លែងការណ៍ឆ្លើយតបរបស់ក្រសួងការពារជាតិ ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ នេះ បាន
ហៅទង្វើនេះថា គឺជាទង្វើដែលគគ្លើនយ៉ាងខ្លាំង ។ ក្រសួងការពារជាតិលើកឡើងថា ការសម្រេចដាក់ទណ្ឌកម្មមកលើមន្រ្តី
កំពូលរបស់កម្ពុជានាពេលនេះ គឺជាការរំលោភបំពានច្បាប់របស់កម្ពុជាយ៉ាងខ្លាំង ដែលជារដ្ឋអធិបតេយ្យមួយ ដែលអយុត្តិ
ធម៌ជាទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់ ។

 

កាលពីយប់ថ្ងៃអង្គារិ៍ ប្រធានកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ត្រូវបានរដ្ឋបាលរបស់សហរដ្ឋអាមេរិកសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ និងការប្រកាសដាក់ទណ្ឌកម្ម ។

 

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកដែលវិទ្យុសម្លេងព្រះសង្ឃឯករាជ្យទទួលបាននៅ
រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ បានអោយដឹងថា ការសម្រេចចោទ ប្រកាន់ និងដាក់ទណ្ឌកម្មនេះ ដោយសារបាន
រកឃើញថា បុគ្គលរូបនេះ គឺជាបុគ្គលម្នាក់ដែលបានរំលោភបំពានមកលើសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ
ដែលចាំបាច់ត្រូវចាត់ការតាមរយៈនីតិវិធីនេះ ។

 

ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស
របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ កន្លងមកថ្មីៗនេះ លោក ហ៊ីង ប៊ុនហៀង ក៏ត្រូវបានដាក់បញ្ជូលជាសមាជិកគណៈ
កម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាផងដែរ។

 

ការដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង នេះ ធ្វើឡើងដោយការប្រើប្រាស់ច្បាប់ថ្មីមួយរបស់សហរដ្ឋអាមេរិកដែលមាន
ឈ្មោះថា Global Magnitsky ។

 

ទោះជាយ៉ាងណា តាមរយៈសេចក្ដីថ្លែងការណ៍ឆ្លើយតបរបស់ក្រសួងការពារជាតិកម្ពុជាដែលធ្វើឡើងនៅថ្ងៃពុធនេះ បាន
ហៅទង្វើនេះថា គឺជាទង្វើដែលធ្វើឡើងទាំងគ្មានមូលដ្ឋានច្បាស់លាស់ ។ កម្ពុជាបានអំពាវនាវដល់អាមេរិកថា អោយ
បញ្ឈប់ទង្វើនេះ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com