វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ចា​ង​ហ្វាង​កាសែ​ត​”​ដំណឹ​ង​ក​ម្ពុជា”បា​ន​បើក​រ​ថ​យ​ន្តប្រដេ​ញរ​ថ​យ​ន្តដឹក​ទំនិ​ញ​រួចបា​នដ​ក​កាំ​ភ្លើ​ងខ្លីម៉ា​ក​k54​បា​ញ់​២​គ្រា​ប់​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:53 am ថ្ងៃ Wednesday 11th July 2018អត្ថបទ​ដោយ: ​ក្រៃថោ​ង​​​

សៀមរាប៖ វេបសាយប៉ូលីសបានអោយដឹងថា កម្លាំងនគរបាលស្រុកស្វាយលើបានឃាត់ខ្លួនចាងហ្វាងកាសែត”ដំណឹងកម្ពុ
ជា”ម្នាក់ដែលបានបើករថយន្តរបស់ខ្លួនប្រដេញរថយន្តដឹកទំនិញរួចបានដកកាំភ្លើងខ្លីម៉ាកk54មកភ្ជុងជនរងគ្រោះនិងបាញ់
គម្រាមចំនួន២គ្រប់។ តែសំណាងល្អមិនត្រូវជនរងគ្រោះ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង០៥នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្នុងស្នាក់សាខាស្នាក់ការកា
សែត “ដំណឹងកម្ពុជា”នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹងចន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌនៃស្នងការខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី១១
នេះថា មានករណីផ្ទុះអាវុធបាញ់គំរាម លើជនរងគ្រោះឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ យោធា មានទីលំនៅ
ភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុកព្រះវិហារ ខេត្ត ព្រះវិហារ បង្ករឡើងដោយជនសង្ស័យឈ្មោះ ឆោម ស៊ីថា ភេទប្រុស
អាយុ៥៥ឆ្នាំ មុខរបរ ចាងហ្វាងកាសែត”ដំណឹងកម្ពុជា” មានទីលំនៅ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ
ធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថាអង្គហេតុនៃរឿងនៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៨ជនរងគ្រោះបានបើកឡាន
ដឹកឥវ៉ាន់ពីខេត្តព្រះវិហារមកខេត្តសៀមរាប ដល់វេលាម៉ោងបីរសៀលបានដាក់ឥវ៉ាន់រួចត្រង់ចំនុចផ្លូវ៦០ម៉ែត្រ រួចបន្តទៅ
ហូបបាយ ពេលបាយរួចក៏ត្រឡប់មកខេត្តព្រះវិហារវិញ។

ដោយមាន ម៉ូយជិះ ជាមួយគ្នាពីរនាក់ ហើយបើកចេញពីខេត្តសៀមរាបឆ្ពោះទៅខេត្តព្រះវិហារ លុះបើកដល់ខាងជើង
ផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្ស័យខាងលើបានបើកឡានម៉ាកកាម៉ារី សេរីឆ្នាំ2007(ហាយព្រីត)ពណ៌
សពាក់ស្លាកលេខ ភ្នំពេញ2AM-1240 តាមពីក្រោយជនរងគ្រោះពេលបើកដល់ចំណុចខាងកើតស្នាក់ការបរិស្ថានក្បាល
ប្រើសឡានជនសង្ស័យ បានឡើងវ៉ាឡានជនរងគ្រោះឡើងទន្ទឹមគ្នា រួចជនសង្ស័យបានបើកកញ្ចក់ឡានយកកាំភ្លើងខ្លីមក
ភ្ជង់ ជនរងគ្រោះរួចស្រែកជេរជនរងគ្រោះថា អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម ដោយជនរងគ្រោះមិនមានរឿងហើយ
ភ័យ ក៏បន្ថែមល្បឿនយ៉ាងលឿន។

ចំណែក ជនសង្ស័យក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះចំនួនមួយគ្រាប់
ពេលនោះជនរងគ្រោះបានបើកឡានបន្តមិនហ៊ានឈប់ទេ ហើយជនសង្ស័យក៏នៅតែបើកតាមបន្តទៀតលុះបើកដល់ចំនុច
ការដ្ឋាននកិនថ្មក្បែរអង់តែនទូរស័ព្ទភ្នំក្បាលប្រើសភូមិអង្កាញ់ឃុំស្វាយលើ ជនសង្ស័យបានវ៉ាទៅមុនហើយឈប់ឡានពីមុខ
ឡានជនរងគ្រោះ បើកទ្វាឡានចុះមកហើយមានកាន់កាំភ្លើងខ្លីទើបជនរងគ្រោៈស្គាល់ឈ្មោះ ឆោម ស៊ីថា ជាអ្នកាសែត
ធ្លាប់ទារប្រាក់ដឹកឈើតាមផ្លូវ ឃើញដូចនេះជនរងគ្រោះបានបើកឡានអែបចំរាក់ផ្លូវរួចបន្ថែមល្បឿនទៅមុខទៀតស្រប
ពេលនោះជនសង្ស័យបានស្រែកថាអា ហែងឈប់ភ្លាម ជនរងគ្រោះមិនឈប់ទើបជនសង្ស័យបានបាញ់គំរាមមួយគ្រាប់
ទៀត ធ្វើឲ្យជនរងគ្រោះភ័ យក៏បើកឡានយ៉ាងលឿនចេញពីទីនោះ។

វេបសាយខាងលើបន្តថា ពេលទទួលបានព័ត៌មានសមត្ថកិច្ចយើងបានទៅដល់កន្លែងកើតហេតធ្វើការពិនិត្យនិងចាប់យក
សំបកគ្រាប់ ប្រភេទអាវុធខ្លី ចំនួនមួយសំបកគ្រាប់មករក្សាទុក។ បន្ទាប់មកទៀតដោយមានរាយការណ៍ពីជនរងគ្រោះទៅ
សមត្ថកិច្ចនិងព្រះរាជអាជ្ញាខេត្តព្រះវិហារនិង បានដាក់បណ្តឹងនៅអធិការនគរបាលស្រុកស្វាយលើ ទើបកម្លាំងនគរបាល
យើងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក សឹករងស្រុក បានឃាត់រថយន្ត និងជនសង្ស័យធ្វើការឆែកឆេរ
ដែលទទួលបានការអនុញ្ញាតពីលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបនិងឃាត់ខ្លួនជនសង្ស័យ
ខាងលើដើម្បីសាកបន្តនីតិវិធី។

ករណីលោកឆោម ស៊ីថា ចាងហ្វាងកាសែត”ដំណឹងកម្ពុជា” រូបនេះមានពលរដ្ឋនិងសមត្ថកិច្ចប្រាប់ថាតែងបើកឡានប្រដេញ
រថយន្តគ្រប់ប្រភេទមិនថាយប់ឬថ្ងៃឡើយដើម្បីជំរិតទារប្រាក់ពីរថយន្តដឹកទំនិញនិងរថយន្តដឹកឈើជាយូរឆ្នាំមកហើយ។
ពលរដ្ឋស្នើឲ្យអាជ្ញាធរនិងក្រសួងពាក់ព័ន្ធមេត្តាចុះមកពិនិត្យមើលជនមួយក្តាប់តូចដែលកាន់កាតកាសែតធ្វើខុសក្រមសីល
ធម៌និងខូចដល់អ្នកកាសែតគេឯងដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌យ៉ាងខ្ចាប់ខ្ជួន។

ប្រភពបន្តថាទីតាំងដែលអ្នកកាសែតអាធិបតេយ្យទាំងនេះតែងឈរជើងគឺនៅស្រុកស្វាយលើនិងស្រុកវ៉ារិននៃខេត្តសៀម
រាប។ ប្រភពបន្តថាការដែលធ្វើឲ្យអ្នកកាសែតទាំងនេះមកដេកត្រាំត្រែងតាមផ្លូវចាំយកលុយនេះគឺដោយសារមានការបើក
ឲ្យរថយន្តដឹកឈើចេញរាប់រយឡានក្នុងមួយថ្ងៃៗជាថ្នូរនិងលុយរាប់លានរៀល ។ ជាពិសេសនោះគឺដោយមានលោកម៉ែន
វុទ្ធី ហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើទើបនិងឡើងថ្មី អាងខ្សែលោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម
ខេត្តសៀមរាបនៅជួយ កាងផងនោះ ទើបគេឃើញបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ចេះតែកើតមានឥតឈប់ឈរ
ឡើយ ។ នេះបើតាមវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយអោយដឹង ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com