ប្រមុខដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអោយដឹងថា នៅប្រទេសកម្ពុ ជា ពិតជាមាន
ការលួចកាប់ព្រៃឈើពីសំណាក់ជនខិលខូចមួយចំនួនពិតមែន ប៉ុន្តែលោកថា មិនមែនជា ការបាត់បង់ទាំងស្រុងនោះ
ទេ ។
ទន្ទឹមជាមួយនឹងការបញ្ជាក់អោយដឹងពីក្រុមចោរដែលលួចកាប់ព្រៃឈើរបស់ប្រទេសកម្ពុជាទៅកាន់ប្រ ជាពលរដ្ឋនោះ
លោកនាយករដ្ឋមន្រ្តីនៅស្រុកខ្មែរអស់ជាងបីទស្សវត្យរិ៍រូបនេះក៏បានបន្ថែមថា ថ្វីបើអស់ ព្រៃឈើក៏ដោយ ប៉ុន្តែប្រទេស
កម្ពុជាបានជំនួសមកវិញយ៉ាងច្រើន នៅដំណាំកៅស៊ូ ។
ហ្វេសប៊ុករបស់លោក ហ៊ុន សែន អោយដឹងបែបនេះ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួល
ស្គាល់ថា ពិតជាមានចោរលួចកាប់ព្រៃឈើ តែដីព្រៃឈើ ដែលបាត់បង់នោះ ត្រូវបានជំនួសមកវិញ ដោយចម្ការកៅស៊ូ
និងដំណាំផ្សេងៗទៀត » ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលរូបលោកបានអញ្ជើញជួបសំណេះ
សំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ។
ថ្លែងនៅក្នុងឱកាសនោះ លោកមិនត្រឹមតែបញ្ជាក់ថា កម្ពុជាមានចោរលួចកាប់ឈើប៉ុណ្ណោះទេ ។ មេដឹក នាំរបស់គណ
បក្សប្រជាជនរូបនេះ ថែមទាំងបានអះអាងថា លោកស្អប់ខ្លាំងណាស់ ចំពោះក្រុមចោរលួចកាប់ព្រៃឈើ ហើយលោក
ក៏បានបញ្ជាឲ្យមាន ការតាមដាន និងព្រមានចាប់ក្រុមចោរទាំងនោះផងដែរ៕