វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ធម្មយាត្រាបញ្ឈប់ការលក់ដូររបស់សាសនា រូបភាពដោយៈ ហេង ស្រស់
​ធ​ម្ម​យា​ត្រា​រ​ប​ស់​ប​ណ្តា​ញ​ព្រះ​ស​ង្ឃ​ឯ​ក​រា​ជ្យ​និ​ង​អ​ង្គ​កា​រ​ធ​ម្ម​ទា​ន​ស​ង្គ​ម​រួ​ម​ជា​មួ​យ​ព​ល​រ​ដ្ឋ​ជា​ច្រើ​ន​ដ​ង្ហែ​ញ​ត្តិ​ឆ្ពោះ​ទៅ​កា​ន់​ព្រះ​ប​រ​ម​រា​ជ​វាំ​ង​និ​ង​រ​ដ្ឋ​ស​ភា​ជា​តិ​ ​
បង្ហោះ​នៅ​វេលាមោ៉ង 4:50 am ថ្ងៃ Friday 3rd October 2014អត្ថបទ​ដោយ: ឡាត សាឡាង

      ព្រះសង្ឃនិងពលរដ្ឋប្រមាណជាជាង១០០០អង្គនាក់នៅព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០១៤នេះបានដង្ហែអង្គធម្មយាត្រា
មួយឆ្ពោះទៅកាន់ព្រះបរមរាជវាំងនិងដង្ហែឆ្ពោះទៅកាន់រដ្ឋសភាជាតិដើម្បីថ្វាយញត្តិដល់អង្គព្រះមហាក្សត្រនិងរដ្ឋសភាជា
តិឱ្យជួយអន្តរាគមន៍ទៅដល់ក្រសួងធម្មការនិងសាសនាដែលបានជួលដីពុទ្ឋសាសនបណ្ឌិត្យទៅឱ្យក្រុមហ៊ុនល្បែងណាហ្កា
វើលសាងសង់បនល្បែងនៅលើដីពុទ្ឋសាសនបណ្ឌិត្យបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមអង្គការធម្មទានសង្គម
និងពលរដ្ឋជាច្រើនដោយបាននិមន្តជួបជុំប្រមូលផ្តុំគ្នាជាក្បួនដង្ហែរញត្តិយកទៅទូលថ្វាយព្រះករុណាព្រះមហាក្សត្រព្រះបរ
មនាថនរោត្តមសីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិតទូលថ្វាយឱ្យព្រះអង្គព្រះរាជអន្តរាគមន៍ដោះ
ស្រាយលើករណីពុទ្ធសាសនបណ្ឌិត្យ   ដែលមានទីតាំងជាប់នឹងរូបសំណាកសម្តេចព្រះសង្ឃរាជជួនណាតកោះពេជ្រជា
ប់របងបនល្បែងណាហ្គាវើលរាជធានីភ្នំពេញ  ត្រូវបានក្រសួងធម្មការនិងសាសនារួមទាំងក្រសួងពាក់ព័ន្ធមួយចំនួនទៀត
បានធ្វើការឃុបឃិតគ្នាដោយបានលក់  និងជួលដីទីតាំងពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញទៅឱ្យក្រុមហ៊ុនបនល្បែងណា
ហ្គាវើលដើម្បីធ្វើការសាងសង់គម្រោងអាគារថ្មីនិងផ្លូវក្រោមដីទៀតដោយក្រសួងធម្មការ  និងសាសនារួមទាំងក្រសួងពា
ក់ព័ន្ធមិនបានយកចិត្តទុកដាក់ទៅលើវិស័យទ្រព្យសម្បត្តិរបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

       នៅពេលដែលក្បួនដង្ហែអង្គធម្មយាត្រាទៅដល់មុខព្រះបរមរាជវាំងដើម្បីយកញត្តិទៅថ្វាយដល់អង្គព្រះមហាក្សត្របរ
មនាថសីហមុនីនោះព្រះតេជៈព្រះគុណប៊ុតប៊ុនតិញស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គបានមានសង្ឃ
ដីការថាក្នុងនាមជាព្រះសង្ឃខ្មែរព្រះសង្ឃសាមញខុសគ្នាពីព្រះសង្ឃដែលមានឋានានន្តរស័ក្តឋានានុក្រុមសង្ឃរាជសង្ឃ
នាយកព្រះមេគុណចៅអធិការជាដើមក៏ប៉ុន្តែបែជាពេលដែលគេផ្លន់ទ្រព្យសម្បត្តិរបស់ព្រះពុទ្ឋសាសនាដល់ម្លឹងហើយបែ
ជាមិនឃើញមានព្រះគ្រូចៅអធិការគ្រូសុត្រឬមន្រ្តីសង្ឃអង្គណាមួយចេញមុខការពារនិងចាត់វិធានការការពារទៅហ្នឹងការ
បំផ្លិចបំផ្លាញទ្រព្យសម្បត្តិព្រះពុទ្ឋសាសនានោះទេព្រះអង្គក៏បានមានសង្ឃដីការអរព្រះគុណទៅដល់សមាជិកបណ្តាញព្រះ
សង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលបានចូលរួមការពារទ្រព្យសម្បត្តិសាសនាព្រះអង្គបានបញ្ជាក់ថាការបំផ្លិចបំផ្លាញ
នៅទ្រព្យសម្បត្តិសាសនានេះគឺវាបណ្តាលឲ្យអន្តរាយទៅនៅប្រការបីយ៉ាងរួមមានអន្តរាយដល់ជាតិអន្តរាយដល់សាសនា
និងអន្តរាយដល់ព្រះមហាក្សត្រព្រះអង្គបានលើកឡើងថានៅលើពិភពលោកនេះថ្នាក់ដឹកនាំរដ្ឋគឺគេបំរើរដ្ឋរីឯអ្នកដឹកនាំរដ្ឋរ
បស់កម្ពុជាបែជាលក់ទ្រព្យសម្បត្តិរដ្ឋធ្វើជាអាជីពទៅវិញហើយជាតិខ្មែរក៏មិនគួរបាត់បង់នៅតម្លៃជាខ្មែរនោះទេមិនគួរថ្នាក់
ដឹកនាំរដ្ឋខ្មែរធ្វើជាអ្នកលក់ទ្រព្យសម្បត្តិរដ្ឋនោះទេព្រះអង្គបានបញ្ជាក់ថាការដង្ហែធម្មយាត្រានេះមិនមែនចង់ប្រឆាំងទៅហ្នឹ
ងមន្រ្តីរាជការមិនមែនប្រឆាំងទៅហ្នឹងអាជ្ញាធរសាធារណៈហើយក៏មិនចង់ប្រឆាំងជាមួយនិងមន្រ្តីសង្ឃនោះទេក៏ប៉ុន្តែយើង
ធ្វើនេះគឺដើម្បីប្រឆាំងទៅហ្នឹងអំពើពុករលួយរបស់រាជរដ្ឋាភិបាលនិងមន្រ្តីទុច្ចរិតមួយចំនួនដែលហ៊ានលក់ទ្រព្យសម្បត្តិគរុ
ភណ្ឌគឺពុទ្ឋសាសនបណ្ឌិត្យពុទ្ឋសាសនបណ្ឌិត្យមិនអាចមានបុគ្គលណាមួយឬរដ្ឋមន្រ្តីណាមួយធ្វើការលក់ដូរទៅឲ្យក្រុម
ហ៊ុនឯកជនបាននោះទេពីព្រោះជាទ្រព្យសម្បត្តិរបស់គរុភណ្ឌព្រះអង្គបានបន្តថាព្រះអង្គពិតជាមានការសោកស្តាយយ៉ាង
ខ្លាំងចំពោះរដ្ឋធម្មនុញដែលជាច្បាប់កំពូលនៃជាតិដែលបានចែងថាអង្គព្រះមហក្សត្រគឺមិនអាចមានបុគ្គលណាមួយរំលោ
ភបំពានបាននោះទេក៏ប៉ុន្តែបែជារដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះនាំគ្នាលក់ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រដែលបានបង្កើត
ឡើងទៅវិញហើយវាគឺជាអំពើមួយដែលរំលោភបំពានទៅលើព្រះមហាក្សត្រឬក៏ជាការម៉ាកងាយទៅលើព្រះមហាក្សត្រដូ
ចនេះព្រះសង្ឃអត់ចង់ឃើញមន្រ្តីរាជការឬក៏ថ្នាក់ដឹកនាំរដ្ឋណាមួយមើលងាយទៅលើព្រះមហាក្សត្រនៃយើងនោះទេ។

       ក្នុងឱកាសវេលាដង្ហែអង្គធម្មយាត្រានេះសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំនៅខេត្តបាត់ដំ
បងគឺព្រះគ្រូឃឹមសំអឿនបានធ្វើការសុំបិណ្ឌបាត្រដល់អង្គព្រះមហាក្សត្ររាជរដ្ឋាភិបាលកម្ពុជានិងស្ថាប័នជាប់ពាក់ព័ន្ឋទាំង
អស់បញ្ឈប់ការបះពាល់ដល់វិទ្យាស្ថានពុទ្ឋសាសនបណ្ឌិត្យដែលជាទ្រព្យសម្បត្តិជាតិនិងជាទ្រព្យមួយដែលបានប្រោសប្រ
ទានដោយអង្គព្រះមហាក្សត្រព្រះអង្គបានទូលថ្វាយដល់អង្គព្រះមហាក្សត្របរមនាថនរោត្តមសីហមុនីមេត្តាត្រាស់បង្គាប់ប
ញ្ជាជាបន្ទាន់ចំពោះទង្វើនិងអំពើជនផ្តាច់ការសព្វថ្ងៃដែលចង់លក់ដូពុទ្ឋសាសនបណ្ឌិត្យ។

    ពាក់ព័ន្ឋហ្នឹងបញ្ហាព្រឹកមិញនេះតំណាងសមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមមកពីខេត្តកំពង់ធំមួយ
អង្គបានមានសង្ឃដីការនៅហ្នឹងមុខរដ្ឋសភាជាតិនោះថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃកំពង់តែដឹកនាំពោពេញទៅដោយការបំ
ផ្លិចបំផ្លាញធនធានធម្មជាតិដូចជាព្រៃឈើរ៉ែនៅស្រុកខ្មែរអស់ហើយបែរជាមុខបំផ្លាញទ្រព្យ សម្បត្តិរបស់ជាតិដោយចង់ល
ក់ពុទ្ឋសាសនបណ្ឌិត្យជាបន្តទៀតដើម្បីយកមកធ្វើជាជំនួញធ្វើជាអាជីពរបស់ខ្លូនទៅវិញព្រះអង្គបានបន្តថាក្នុងនាមព្រះអង្គ
ជាកូនខ្មែរមួយអង្គនិងរួមជាមួយនិងមិត្តរួមជាតិទាំងអស់គឺមិនព្រមបណ្តោយឱ្យរាជរដ្ឋាភិបាលសព្វថ្ងៃធ្វើអ្វីតាមតែអំពើចិត្តរ
បស់ខ្លួននោះឡើយ។

      ទាក់ទងទៅហ្នឹងការជួលដីពុទ្ឋសាសនបណ្ឌិត្យឱ្យទៅក្រុមហ៊ុនល្បែងណាហ្កាវើលសាងសង់បនល្បែងនៅលើទឹកដីពុ
ទ្ឋសាសនបណ្ឌិត្យនេះ អាចារ្យវ៉ាយវិបុល ជាឧទ្ទេសាចារ្យនិងជាអ្នកអភិរក្សវប្បធម៌និងប្រពៃណីនិយម នោះបានឱ្យដឹងថា
ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាយកពុទ្ឋសាសនបណ្ឌិត្យទៅឲ្យក្រុមហ៊ុនល្បែងណាហ្កាវើល សាងសង់បនល្បែងអញ្ចឹង
ទៅវិញ?ហើយក៏មិនគួរយកដីពុទ្ឋសាសនបណ្ឌិត្យទៅប្រៀបធៀបនិងបនល្បែងណាហ្កាវើលបែបនេះនោះទេហើយពុទ្ឋសា
សនៈបណ្ឌិត្យនេះពីអតីតកាលគឺជាព្រះរាជបណ្ណាល័យរបស់ព្រះមហាក្សត្រ ក៏ប៉ុន្តែក្រោយមកក៏វិវឌ្ឍន៍ទៅជាពុទ្ឋសាសន
បណ្ឌិត្យវិញ ម្យ៉ាងពុទ្ឋសាសនបណ្ឌិត្យនេះមានទូនាទីបង្កើតតាំងពីអក្សរសាស្រ្តខ្មែរហើយពុទ្ឋសាសនបណ្ឌិត្យទៀតសោត
គឺជាបណ្តុំនេះវប្បធម៌និងប្រពៃណីរបស់ជាតិ ហើយអ្វីដែល សំខាន់នោះគឺពុទ្ឋសាសនបណ្ឌិត្យនេះគឺជាកន្លែងមួយដែល
បានរៀបចំព្រះត្រៃបិតកអស់រយៈ៤០ឆ្នាំឯណោះ ដែលបានបង្កើតឡើងធ្វើឲ្យយើងគ្រប់គ្នាដែលជាកូនខ្មែរបានគោរពសព្វ
ថ្ងៃនេះដោយលោកបានបន្តថា នៅពេល ដែលរបបប្រល័យពូជសាសន៍បានកើតឡើងពុទ្ឋសាសនបណ្ឌិត្យនេះក៏ត្រូវបាន
គេបិទក៏ប៉ុន្តែក្រោយពេលដែលរបបនោះបានបញ្ចប់ហើយនោះ នៅឆ្នាំ៩០ជាងពុទ្ឋសាសនបណ្ឌិតក៏បានកើតឡើងវិញពេ
លនោះហើយ ជាពេល ដែលលោកសប្បាយចិត្តយ៉ាងខ្លាំងនោះ ពីព្រោះវាបានលើកតំកើងប្រពៃណីអក្សរសាស្រ្តជាតិឡើ
ងវិញ ក៏ប៉ុន្តបែ ជាពេលនេះតម្លៃនៃធម៌តម្លៃនៃអក្សរសាស្រ្តនិងតម្លៃនៃវប្បធម៌របស់ជាតិបែជាថោកជាងល្បែងណាហ្កាដែ
លជា ល្បែងស្រីល្បែងស្រាដែលជាគ្រឿងទំនាស់របស់ព្រះពុទ្ឋសាសនាតាំងពីសម័យដើមមក។

_________________________________________________________________________________

អត្ថបទទាក់ទង


បណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការធម្មទានសង្គម រួមទាំងប្រជាពុទ្ធបរិស័ទដង្ហែរញត្តិទូលថ្វាយព្រះមហាក្សត្រករណី ពុទ្ធសាសនបណ្ឌិត្យ

ធម្មយាត្រា ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើរឿងការជួល និងលក់ដី ទៅឱ្យក្រុមហ៊ុន បនល្បែងស៊ីសង ណាហ្គាវើល
សមណនិស្សិតនិងសមណសិស្សដង្ហើយរកប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជួយធ្វើការតាមដាននិងសាកសួរដល់រដ្ឋមន្ត្រី
ក្រសួងធម្មការ និងសាសនាស្ដីពីការធ្លាក់ចុះវិស័យពុទ្ធិកសិក្សា
ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត

ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
ព្រះសង្ឃសកម្មការងារសង្គមរងការគំរាមកំហែង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៍សង្គមទទួលរងការគម្រាមពីមន្ត្រីសង្ឃថ្នាក់ខេត្តបាត់ដំបង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ
បណ្តាញព្រះសង្ឃឯករាជ្យបានចុះចែកអាហានិងពង្រឹងស្មារតីរបស់ពលរដ្ឋធ្វើការតវ៉ានៅមុខសាលាខេត្តបាត់តំបង

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com