វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សកម្មភាពភិភ្ខុពេជ្រដេវិតទើបនិងចេញពីពន្ឋនាគារ រូបភាពដោយ បូរ បែត
​​ភិ​ភ្ខុ ​ពេ​ជ្រ ​ដេ​វី​ត ត្រូ​វ​បា​ន​តុ​លា​កា​រ​ក្រុ​ង​សៀ​ម​រា​ប​ដោះ​លែ​ង​នៅ​ថ្ងៃ​ពុ​ធ​នេះ​​
បង្ហោះ​នៅ​វេលាមោ៉ង 12:48 am ថ្ងៃ Wednesday 8th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

     ភិភ្ខុពេជ្រដេវីតដែលត្រូវបានតុលាការក្រុងសៀមរាបឃុំខ្លួនកាលពីថ្ងៃទី១៨ខែកញ្ញាកន្លងទៅថ្មីៗត្រូវបានដោះលែងឱ្យ
មានសេរីភាពវិញនៅថ្ងៃទី០៨ខែតុលាឆ្នាំ២០១៤នេះបន្ទាប់ពីមានការតវ៉ាជាច្រើនលើកច្រើនសារពីព្រះសង្ឃក៏ដូចជាប្រ
ជាពលរដ្ឋជាច្រើនកន្លងមក ព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទ្ឋប្រមាណជា១០០អង្គនាក់នៅព្រឹ កថ្ងៃទី០៨ខែតុលានេះដែល
បានទៅចូលរួមទទួលស្វាគមន៍ភិភ្ខុពេជ្រដេវីតចេញពីពន្ឋនាគារនោះម្នាក់ៗមើលទៅហាក់ដូចជាមានការសប្បាយចិត្តរីក
រាយយ៉ាងខ្លាំង។គ្រានោះភិភ្ខុពេជ្រដេវីតដែលទើបនិងចេញពីពន្ឋនាគារនោះត្រូវបានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើន
បានបំបួសព្រះអង្គនិងបានគ្រង់ចីវរប្រគេនដល់ព្រះអង្គសារជាថ្មីម្តងទៀតដើម្បីនិមន្តព្រះអង្គទៅគង់ស្នាក់នៅអាស្រ័យក្នុ
ងវត្តពោធិ៍លង្ការដូចដើមវិញ។

     បញ្ហាដែលភិភ្ខុពេជ្រដេវីតត្រូវបានតុលាការក្រុងសៀមរាបចាប់ឃុំខ្លួនដាក់ក្នុងពន្ឋធនាគារនេះគឺមានរយៈពេល២០ថ្ងៃ
កន្លងទៅហើយបន្ទាប់ពីភិភ្ខុពេជ្រដេវីតត្រូវបានអាជ្ញាធរបានចោទប្រកាន់ថាបានប្រើប្រាស់គ្រឿងញៀននិងផឹកស្រាក៏ប៉ុន្តែ
ការចាប់ឃុំខ្លួនភិភ្ខុពេជ្រដេវីតនេះត្រូវបានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនធ្វើការតវ៉ាប្រឆាំងទៅហ្នឹងអាជ្ញាធរខេត្តសៀម
ដែលបានចោទប្រកាន់ទៅលើភិភ្ខុពេជ្រដេវីតថាប្រើប្រាស់គ្រឿងញៀននិងផឹកស្រានោះថាជាការប្រឌិតរបស់អាជ្ញាធរនិង
អ្នកច្រណែនឈ្នានីសនិងភិភ្ខុពេជ្រដេវីត មិនតែប៉ុណ្ណោះកាលពីថ្ងៃទី១៨កាលនោះអាជ្ញាធរទាំងនោះបានប្រើប្រាស់អំពើ
ហិង្សាទៅលើព្រះអង្គយ៉ាងចាស់ដៃនិងបណ្តាលឱ្យព្រះអង្គរបួស់យ៉ាងធ្ងន់ធ្ងរក្រោយមកអាជ្ញាធរទាំងនោះក៏បញ្ជូនព្រះអង្គ
ទៅដាក់ពន្ឋនាគារក្រង់សៀមរាបទាំងដែលមិនបានធ្វើតាមបែបបទប្រពៃណីព្រះពុទ្ឋសាសនានោះទេ។

      អធិករណ៍រវាងចៅអធិការវត្តពោធិ៍លង្កាព្រះនាមកែវខូយនិងភិក្ខុពេជ្រដេវិតរួមទាំងព្រះសង្ឃកូនសិស្សមួយចំនួនទៀ
តដែលកំពុងតែស្នាក់នៅបន្តការសិក្សានៅក្នុងវត្តពោធិ៍លង្កា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបបានកើត
ឡើងកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ក្នុងអំឡុង ពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាវេលាម៉ោងប្រមាណ
ជា១២រំលងអាធ្រាត។

       ក្នុងកាលនោះបើតាមថេរដីការព្រះសង្ឃមួយអង្គក្នុងចំណោមព្រះសង្ឃជាច្រើនអង្គទៀតដែលបានឃើញអធិករណ៍
នេះធ្លាប់បានប្រាប់ដល់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យកាលពីថ្ងៃទី២៣ខែកញ្ញាឱ្យដឹងថាមុននឹងរឿងរ៉ាវនេះបានកើតឡើង
មានកូនសិស្សមានគ្នាចំនួនពីរនាក់និងស្ត្រីពីរនាក់ជាមិត្តភក្តិនឹងគ្នារួមទាំងព្រះសង្ឃពីរអង្គផ្សេងទៀតកំពុងតែនៅក្នុងកុដិ
ជាមួយគ្នានោះដែរហើយភិក្ខុ ពេជ្រ ដេវិត មិនទាន់បានគង់នៅក្នុងកុដិនោះនៅឡើយទេក្រោយមកទើបបានភិក្ខុពេជ្រដេ
វិតបាននិមន្តពីកុដិផ្សេងមកមើលកូនសិស្សរបស់ខ្លួន  ដែលកំពុងតែអង្គុយជជែកគ្នាជាមួយនឹងមិត្តភក្តិរួមទាំងព្រះសង្ឃ
ពីរអង្គទៀតបន្ទាប់ពីភិក្ខុពេជ្រដេវិតបាននិមន្តចូលមកដល់ក្នុងកុដិនោះមួយសន្ទុះក្រោយមកទើបក្រុមអាជ្ញាធរនគរបាល
ប៉ុស្តិ៍សង្កាត់ស្លក្រាមដែលចៅអធិការណ៍វត្តនេះបានសហការឃុបឃិតគ្នាឱ្យប៉ូលីសទាំងនោះចូលមកស្ងាត់ៗជាច្រើននា
ក់ពេលមកដល់ក្រុមប៉ូលីសដៃជើងចៅអធិការបានធាក់ទ្វារកុដិភិក្ខុ ពេជ្រ ដេវិត មួយទំហឹងរហូតដល់របើកទ្វារ   ហើយ
ក៏បានចាត់ការទៅលើភិក្ខុពេជ្រដេវិត រួមទាំងព្រះ សង្ឃ កូនសិស្ស និងកូនសិស្សស្រីមួយចំនួនទៀតដោយមិនមានមូល
ហេតុសួរនាំឱ្យបានច្បាស់លាស់ជាមុនសិននោះទេ។

      កាលនោះក៏បានទាស់សំដីដាក់គ្នានិងបានប្រតាយប្រតប់ដាក់គ្នាហើយប៉ូលីសក៏បានប្រើអំពើហិង្សាទៅលើភិក្ខុពេ
ជ្រដេវិតទាំងកម្រោលដោយទាត់ធាក់ជាមួយស្បែកជើងរបស់ប៉ូលីសនិងឆក់យកជើងជាន់ព្រះកេសខ្លួនរបស់ភិក្ខុដេវិត
នោះទៀតផង បានបណ្តាលឱ្យជនរងគ្រោះ រងរបួសយ៉ាងធ្ងន់ធ្ងរ វង្វេងវង្វាន់លេងដឹងខ្លួន ហើយប៉ូលីសក៏បានដាក់ខ្នោះ
ដៃភិក្ខុដេវិតនោះរហូតដល់ចាប់ផ្សឹកដោយមិនមានធ្វើទៅតាមវិន័យរបស់ព្រះពុទ្ធសាសនាថែមទៀតរួចហើយចាប់បញ្ជូ
នទៅប៉ុស្តិ៍នគរបាលទាំងយប់ព្រះសង្ឃជាសាក្សីនោះបានបន្ថែមទៀតថា ក្រុមអាជ្ញាធរ និង ចៅអធិការឈ្មោះ កែវខួយ
ហាក់ដូចជាមានការគ្រោងទុកជាមុនទៅលើព្រះសង្ឃទាំងនោះ។

     ព្រះសង្ឃដែលបានឃើញ ព្រឹត្តិការណ៍នោះធ្លាប់បានមានថេរដីការបន្ថែមទៀតថា អាជ្ញាធរបានធ្វើការគម្រាម កំហែ
ងព្រះសង្ឃ និងកូនសិស្ស ប្រជាពុទ្ធបរិស័ទដែលនៅកន្លែងកើតហេតុនោះមិនឱ្យថតរូបនោះទេ ហើយក្រុមប៉ូលីសបាន
អនុញ្ញាតិឱ្យតែក្រុមរបស់គេប៉ុណ្ណោះដែលអាចថតនូវរឿងរ៉ាវទាំងនោះបាន។

      ទន្ទឹមនឹងមានការប្រើអំពើហិង្សា និងចាប់ឃាត់ខ្លួនភិក្ខុ ពេជ្រ ដេវិត អាជ្ញាធរ និងចៅអធិការវត្តបានចោទថា ប្រើប្រា
ស់គ្រឿងញៀននិងសេពសុរាមានស្រីប៉ុន្តែនៅពេលដែលធ្វើការពិនិត្យរួចរាល់ពុំមានសារធាតុគ្រឿងញៀននិងសុរានោះ
ទេ ដោយក្រុមអាជ្ញាធរបានប្តូរការចោទថា ភិក្ខុ ពេជ្រ ដេវិតបានតដៃជាមួយប៉ូលីសទៅវិញក្នុងកាលនោះករណីនេះវិទ្យុ
សម្លេងព្រះសង្ឃឯករាជ្យមិនអាចសុំការឆ្លើយបំភ្លឺ ពីចៅអធិការវត្តពោធិ៍លង្កាព្រះនាម កែវ ខូយនោះបានទេ។

     រហូតមកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៤ ត្រូវជាថ្ងៃបញ្ចប់ពិធីបុណ្យភ្ជុំផងនោះ ព្រះសង្ឃ ប្រជា ពុទ្ធបរិស័ទគាំទ្រ
ភិក្ខុពេជ្រដេវិតជាច្រើនអង្គនាក់បានលើកគ្នាទៅតវ៉ានៅមុខរដ្ឋបាលខេត្តសៀមរាបដើម្បីឱ្យអាជ្ញាធរដែលបានចាប់ឃុំខ្លួ
នភិក្ខុពេជ្រដេវិតនោះឱ្យមានសេរីភាពឡើងវិញនិងស្នើឱ្យផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយអំពើហិង្សាពីសំណាក់ក្រុ
មអាជ្ញាធរដៃជើងរបស់ចៅអធិការនេះផងដែរ។

      បន្ទាប់មកនៅរសៀលថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៤នោះ មន្ត្រីសង្ឃថា្នក់ខេត្ត និងអង្គការសង្គមស៊ីវិល ព្រះសង្ឃប្រ
ជាពុទ្ធបរិស័ទប្រមាណជាង២០០អង្គនាក់ក៏ធ្លាប់បានប្រជុំរកដំណោះស្រាយមួយនៅក្នុងវត្តពោធិ៍លង្កានេះដើម្បីឱ្យអា
ជ្ញាធរធ្វើការដោះលេងជនរងគ្រោះបាននៅក្រៅឃុំជាបណ្តោះអាសន្នរងចាំការស៊ើបអង្គេតរកអង្គហេតុជាបន្តទៀត។រហូតមកដល់ថ្ងៃ២៥នោះជនរងគ្រោះមិនទាន់ត្រូវបានក្រុមអាជ្ញាធរខេត្តសៀមរាបដោះលេងឱ្យនៅក្រៅឃុំនៅឡើយ។ហើយអធិករណ៍ក៏មិនទាន់ត្រូវបានបញ្ចប់ នៅឡើយដែរ លើសពីនោះទៅទៀត ព្រះសង្ឃ និស្សិតក្មេងវត្តជាច្រើនអង្គ
នាក់រងការបណ្តេញចេញពីសំណាក់ចៅអធិការបានឈានដល់ការរុះរើខ្ទមនិងកុដិមួយចំនួនមិនឱ្យព្រះសង្ឃនិស្សិត
ក្មេងវត្តអាចស្នាក់នៅដើម្បីរង់ចាំព្រះវស្សា និងបន្តការសិក្សាបានទេ។

      ជាមួយគ្នានោះសមណនិស្សិត និស្សិត ក្មេងវត្តជាច្រើនអង្គនាក់កំពុងគ្មានទីជម្រកនិងកន្លែងស្នាក់នៅក្នុងវត្តពោ
ធិលង្កាបន្ទាប់ពីព្រះចៅអធិការវត្តនេះបានប្រើកម្លាំងឱ្យទៅរុះរើខ្ទមនិងកុដិមួយចំនួនមិនអាចឱ្យស្នាក់នៅបន្តបាន។ យ៉ាងណាក៏ដោយព្រះវិនិន័យនៅក្នុងព្រះពុទ្ធសាសនា មន្ត្រីមានសមត្ថកិច្ចខាងអាណាចក្រមិនអាចរំលោភបំពាននូវ
ស្ថាប័នរបស់ព្រះសង្ឃបានទេ ការដោះស្រាយអធិករណ៍របស់ព្រះសង្ឃលុះត្រាតែ មន្ត្រីសង្ឃមាន ឬអាជ្ញាធរសង្ឃ
ប៉ុណ្ណោះអាចដោះស្រាយទៅតាមច្បាប់ទម្លាប់ព្រះពុទ្ធសាសនាបានប្រសិនណាជនបានប្រព្រឹត្តិនោះមានទោសកំហុ
សជាប់ពាក់ព័ន្ធទៅនឹងបទល្មើសណាមួយពិតប្រាកដ   ដូចជាបទល្មើសសម្លាប់មនុស្សលក់ដូរគ្រឿងញៀនជាដើម
អាជ្ញាធរក៏មិនអាចចាប់ផ្សឹកបុគ្គលដែលបានប្រព្រឹត្តិនោះ  មុនការចាត់ចែងតាមធម៌វិន័យរបស់សង្ឃបានជាដាច់ខា
តលុះត្រាណាខាងមន្ត្រីសង្ឃដោះស្រាយរួចរាល់ទើបប្រគល់ទៅឱ្យខាងសមត្ថកិច្ចអាណាចក្រធ្វើទៅតាមផ្លូវច្បាប់
ហើយអាជ្ញាធរក៏មិនអាចប្រើអំពើហិង្សាណាមួយមកលើបុគ្គលនោះដោយអំពើហិង្សាទាំងនូវស្បង់ចីវរបានដែរ៕

_________________________________________________________________________________

អត្ថបទទាក់ទង


ធម្មយាត្រារបស់បណ្តាញព្រះសង្ឃឯករាជ្យនិងអង្គការធម្មទានសង្គមរួមជាមួយពលរដ្ឋជាច្រើនដង្ហែញត្តិឆ្ពោះទៅកាន់
ព្រះបរមរាជវាំងនិងរដ្ឋសភាជាតិ

បណ្តាញព្រះសង្ឃឯករាជ្យ និងអង្គការធម្មទានសង្គម រួមទាំងប្រជាពុទ្ធបរិស័ទដង្ហែរញត្តិទូលថ្វាយព្រះមហាក្សត្រករណី ពុទ្ធសាសនបណ្ឌិត្យ

ធម្មយាត្រា ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើរឿងការជួល និងលក់ដី ទៅឱ្យក្រុមហ៊ុន បនល្បែងស៊ីសង ណាហ្គាវើល
សមណនិស្សិតនិងសមណសិស្សដង្ហើយរកប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជួយធ្វើការតាមដាននិងសាកសួរដល់រដ្ឋមន្ត្រី
ក្រសួងធម្មការ និងសាសនាស្ដីពីការធ្លាក់ចុះវិស័យពុទ្ធិកសិក្សា
ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត

ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
ព្រះសង្ឃសកម្មការងារសង្គមរងការគំរាមកំហែង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៍សង្គមទទួលរងការគម្រាមពីមន្ត្រីសង្ឃថ្នាក់ខេត្តបាត់ដំបង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ
បណ្តាញព្រះសង្ឃឯករាជ្យបានចុះចែកអាហានិងពង្រឹងស្មារតីរបស់ពលរដ្ឋធ្វើការតវ៉ានៅមុខសាលាខេត្តបាត់តំបង

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com