វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក្រុ​ម​ប្រឹ​ក្សា​ឃ្លាំ​មើ​ល​ក​ម្ពុ​ជា​ធ្វើសន្និសីតកាសែត នៅភោជនីយដ្ឋា ទន្លេបាសាក់ រូបដោយៈ ហេង ស្រស់
​ក្រុ​ម​ប្រឹ​ក្សា​ឃ្លាំ​មើ​ល​ក​ម្ពុ​ជា​ស្នើ​ស​ភា​ឱ្យ​លុ​ប​ចោ​ល​ស​ន្ធិ​ស​ញ្ញា​ព្រំ​ដែ​ន​បំ​ពេ​ញ​ប​ន្ថែ​ម​ឆ្នាំ​២​០​០​៥​ដើ​ម្បី​ធ​នា​បា​ន​នូ​វ​អ​ធិ​ប​តេ​យ្យ​ភា​ព​ទឹ​ក​ដី​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:41 pm ថ្ងៃ Tuesday 18th November 2014អត្ថបទ​ដោយ: IMNSJ

       ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅព្រឹកថ្ងៃពុធទី១៩ ខែវិច្ឆិកានេះ បានរៀបចំសន្និសីទសារព័ត៌មានរួមគ្នាមួយ ស្តីពី
«សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥» រវាងកម្ពុជា-យួន១៩៨៥ ដែលរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និង
ព្រះមហាក្សត្រ បានផ្តល់សច្ចាប័នកំឡុងពេលពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០០៥ គឺសន្ធិសញ្ញា
ព្រំដែន ដែលមិនស្មើភាពសម្រាប់ភាគីកម្ពុជា ឬជាសន្ធិសញ្ញាដែលធ្វើឱ្យកម្ពុជាបាត់បង់នូវបូរណភាពទឹកដីទៅខាង
ភាគីយួនយ៉ាងពិតប្រាកដ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានលើកឡើងថា បន្ទាប់ពីមានសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមរវាងកម្ពុជា-យួន ត្រូវបាន
ផ្តល់សច្ចារប័ន និងបានប្រកាសឱ្យប្រើប្រាស់ នៅឆ្នាំ២០០៥ ប្រទេសទាំងពីរ បានចាប់ផ្តើមបោះ បង្គោលតាម
បណ្តោយព្រំដែនរួមគ្នា។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានលើកឡើងបន្ថែមទៀតថា រាល់ការ បោះបង្គោលព្រំដែន
ភាគច្រើន ចូលក្នុងទឹកដីខ្មែរពីតំបន់មួយទៅតំបន់មួយ ហើយក្រុមប្រឹក្សាឃ្លាំមើល កម្ពុជាបានកត់សម្គាល់ឃើញថា
ភាគីយួនតែងតែគម្រាមកំហែង រំលោភយកដីស្រែចំការរបស់ប្រជាពល រដ្ឋខ្មែរជាបន្តបន្ទាប់។

        ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងបញ្ជាក់ បន្ថែម
ឱ្យដឹងថា គោលបំណងនៃការធ្វើសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះ ធ្វើឡើងដើម្បីស្នើឱ្យ សភាដែលមាន
តំណាងរាស្ត្រទាំងពីរគណបក្សចំនួន១២៣រូប លើកសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិ សញ្ញាឆ្នាំ១៩៨៥ ស្នើទៅ
ក្រុមប្រឹក្សាធម្មនុញ្ញឱ្យលុបចោលនូវសន្ធិសញ្ញាខាងលើនេះជាស្ថាពរ។ «សំឡេង»

      ទាក់ទិនទៅនឹងបញ្ហានេះ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានដាក់លិខិតចំ ហរ
មួយជូនទៅរដ្ឋសភា អាណត្តិទី០៥នេះ ក្នុងលិខិតចំហរនោះ បានស្នើឱ្យអ្នកតំណាងរាស្ត្រទាំងពីរ គណបក្សមាន
អាសនៈនៅក្នុងសភា ជួយស្នើទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញឱ្យលុបចោលនូវសន្ធិសញ្ញាព្រំដែន បំពេញបន្ថែមឆ្នាំ២០០៥
រវាងប្រទេសកម្ពុជា យួន ប៉ុន្តែត្រូវបានសភាធ្វើការបដិសេធន៍ក្នុងការទទួលយក លិខិតរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ដោយសភាយកលេសលើកឡើងបញ្ជាក់ប្រាប់មកវិញថា ការដាក់ លិខិតខាងលើនេះ ធ្វើឡើងខុសទៅនឹងនីតិវិធី។

      បន្ទាប់ពីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានដឹកនាំយុវជន ព្រះសង្ឃសហជីពលោកគ្រូអ្នកគ្រូ ចុះទៅពិនិត្យបង្គោល
ព្រំដែនកម្ពុជា-យួនកាលពីព្រឹកថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ប៉ុន្មានថ្ងៃមុននេះ បានរកឃើញថាការបោះ
បង្គោលព្រំដែនមានភាពមិនប្រក្រតីជាច្រើន គឺប្រទេសយួនបានបានរំលោភមកលើទឹក ដីប្រទេសកម្ពុជាអស់ជា
ច្រើនគីឡូម៉ែត្រ លោករ៉ុង ឈុន បានអះអាងថា ជាក់ស្តែងសូម្បីតែស្រុកកំណើត របស់ប្រធានរដ្ឋសភា លោក
ហេង សំរិន មានភូមិចំនួនពីរគឺភូមិ ថ្លុកត្រាច និងអន្លង់ជ្រៃ ស្ថិតនៅក្នុងស្រុក បញាក្រែក ខេត្តកំពង់ចាម ក៏ត្រូវបាន
បាត់បង់ទៅខាងភាគីប្រទេសយួនដែរ លោកថា បាត់ទៅតាមរយៈ ការបោះបង្គោលព្រំដែនលេខ១២៥ រីឯករណី
ប្រជុំកោះត្រល់វិញ ជាកោះរបស់ប្រទេសកម្ពុជា ត្រូវបាន ប្រទេសយួន រំលោភកាន់កាប់យកជាស្ថាពរ បន្ទាប់ពីសន្ធិ
សញ្ញាព្រំដែនបំពេញបន្ថែម បានចូលជាធរមាន ក្នុងឆ្នាំ២០០៥រួចមក។

       ប្រធានសមាគមគ្រូបង្រៀនឯករាជ្យលោករ៉ុង ឈុន បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា លិខិតចំហរ របស់
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គ្រាន់តែជាសំណើរដាក់ជូនសមាជិករដ្ឋសភាទាំង១២៣រូបរូមទាំងជួយពិនិត្យសំដីរបស់
លោកវ៉ា គឹមហុង ដែលបានអះអាងថាជាមនុស្សមួយក្រុមតូចមិនដឹងមិនយល់ពីបញ្ហាព្រំ ដែន។ «សំឡេង»

        បើយោងទៅលើឯកសាររបស់គណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង បានបញ្ជាក់ឱ្យដឹងថាប្រទេស
កម្ពុជាបានបាត់បង់ព្រំដែនគោក ចន្លោះពីបួនពាន់ ទៅប្រាំមួយពាន់ គ.ម.ក្រឡា ប៉ុន្តែស្ថានភាពជាក់ ស្តែងមានការ
បាត់បង់ច្រើនជាងនេះ។ ចំណែកឯកព្រំដែនទឹក ក៏ត្រូវបានស្រាវជ្រាវរកឃើញថា បានបាត់ បង់ប្រមាណជាបីម៉ឺន
គ.ម.ក្រឡា ទៅខាងប្រទេសយួន រាប់ទាំងកោះត្រល់ផងដែរ។ ក្នុងនោះព្រំដែនទឹក របស់កម្ពុជា សរុបមានទំហំ
ចំនួនប្រាំបួនម៉ឹនប្រាំពាន់គីឡូម៉ែត្រក្រឡា ទន្ទឹមនឹងនោះភាគីថៃក៏បានរំ លោភយកប្រហាក់ប្រហែល និងប្រទេស
យួននេះដែរ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com