វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​តំ​ណា​ង​រា​ស្រ្ត​គ​ណ​ប​ក្ស​ប្រ​ឆាំ​ង​ចា​ត់​ទុ​ក​កា​រ​ចា​ប់​​ខ្លួ​​ន​​ស​​ក​​ម្ម​​ជ​​ន​​ត​វ៉ា រូបដោយៈ ហេងស្រស់
​តំ​ណា​ង​រា​ស្រ្ត​គ​ណ​ប​ក្ស​ប្រ​ឆាំ​ង​ចា​ត់​ទុ​ក​កា​រ​ចា​ប់​​ខ្លួ​​ន​​ស​​ក​​ម្ម​​ជ​​ន​​ត​វ៉ា​ក​ន្ល​ង​ម​ក​នេះ​ថា​ជា​កា​រ​រំ​លោ​ភ​ច្បា​ប់​កំ​ពូ​ល​រ​ប​ស់​ជា​តិ​​
បង្ហោះ​នៅ​វេលាមោ៉ង 12:54 am ថ្ងៃ Thursday 20th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

តំណាងរាស្រ្តគណបក្សប្រឆាំង  និងជាសមាជិកព្រឹទ្ឋសភាបានផ្តល់បទសម្ភាសន៍ប្រាប់ដល់បណ្តាអ្នកសារព័ត៌
មាន  ក្នុងការអញ្ចើញទៅសួរសុខទុកដល់សកម្មជនដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញធ្វើការ
ចោទប្រកាន់ដោយសម្រេចធ្វើការឃុំខ្លួននៅក្នុងពន្ឋនាគារព្រៃសរ ដោយពួកគាត់បានលើកឡើងថា ការធ្វើការ
ចាប់ខ្លួនដល់សកម្មជនតវ៉ាបញ្ហាដីធ្លីនឹងសកម្មជននានា ដែលត្រូវបានតុលាការសម្រេចធ្វើការឃុំខ្លួនរយៈកាល
កន្លងមកនេះថា   ជាការរំលោភទៅនឹងច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានចែងនៅក្នុងរដ្ឋធម្ម
នុញ។

តំណាងរាស្រ្តជាប់ឆ្នោតគណបក្សប្រឆាំងប្រចាំមណ្ឌលបាត់ដំបងនិងជាសមាជិកព្រឹទ្ឋសភាលោកជំទាវ មួសុខ
ហួរបានឱ្យដឹងក្នុងការផ្តល់បទសម្ភាសន៍នោះថា  ការចាប់ចងនៅប្រជាពលរដ្ឋដោយទង្វើរបស់អាជ្ញាធរសាលា
រាជធានីភ្នំពេញជាពិសេសគឺសម្រាប់ស្រ្តីទាំងអស់ដែលបានទទួលរងគ្រោះ ហើយចេញមុខតវ៉ាដើម្បីបានជាសិ
ទ្ឋិសេរីភាពសម្រាប់ពួកគេ។  ឬមួយដូចជារយៈកាលកន្លងមកនេះស្រ្តីទាំងនេះបានចេញធ្វើការតវ៉ាទាមទាររកដំ
ណោះស្រា យសម្រាប់ពួកគេគឺជាសិទ្ឋិសេរីភាពរបស់គេ  ដែលមានចែងនៅក្នុងរដ្ឋធម្មនុញរួចជាស្រេច  ក៏ប៉ុន្តែ
បែរជាត្រូវបានអាជ្ញាធរសាលាក្រុងចាប់បញ្ជូនទៅធ្វើការកាត់ទោស ដោយចោទប្រកាន់ពួកគាត់ទៅវិញ អ្នកស្រី
ថា វាគឺជាការរំលោភនៅច្បាប់កំពូលរបស់ជាតិ«យើងយល់ឃើញថា  ការចាប់ចងប្រជាពលរដ្ឋ  ហើយជាពិសេ
សស្រ្តី ដោយការទាមទារឱ្យមានផ្ទះសម្បែង ទាមទាររស់នៅដោយភាពថ្លៃថ្នូរ គឺជាសិទ្ឋិដែលមាននៅក្នុងរដ្ឋធម្ម
នុញ ហើយការចាប់ចងនេះ ខ្ញុំយល់ឃើញថា ជាការរំលោភទៅលើអ្វីដែលជាច្បាប់កំពូលរបស់យើង
»។

តំណារាស្រ្តជាប់ឆ្នោត គណបក្សប្រឆាំងនៅមណ្ឌលបាត់ដំបងរូបនេះបានបញ្ជាក់បន្ថែមថា ការចាប់ខ្លួនរយៈ
កាលកន្លងមកនេះទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកតវ៉ាទាមទាររកដំណោះស្រាយ។ម្យ៉ាងទៀតអ្នកទាំងនោះ
សុទ្ឋតែជាស្រ្តីទាំងអស់នោះ លោកស្រីថា នេះគឺជាការមិនផ្តល់តម្លៃឱ្យស្រ្តីពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាល
កម្ពុជា។ ទោះយ៉ាងណាអ្នកស្រីបានឱ្យដឹងបន្ទាប់នោះថា  ការចាប់ខ្លួនសកម្មជនតវ៉ាដើម្បីរកដំណោះស្រាយ
ទាំងនោះអ្នកស្រីថា មិនមែនទើបតែកើតឡើងមួយករណីតែប៉ុណ្ណោះនោះទេ ដោយគាត់បានបញ្ជាក់ថា រឿង
នេះគឺបានកើតឡើងម្តងហើយម្តងទៀត«ហើយគ្មានអ្វីដែលបង្ហាញឱ្យឃើញថាមានការលើកស្ទួយតម្លៃរបស់
ស្រ្តីទេហើយរឿងនេះម្តងហើយម្តងទៀត ខ្ញុំយល់ឃើញថា មិនមែនចាប់ម្តងមួយករណីនោះទេ ច្បាប់គេការ
ពាររួម ហើយការពារមុនគេ ហើយសម្រាប់ស្រ្តីគឺឱ្យមានតម្លៃ
»។

ពាក់ព័ន្ឋនឹងបញ្ហាការចាប់ខ្លួនសកម្មជនតវ៉ាដីធ្លីដែលជាស្រ្តីនេះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកស្រី
  កែសុវណ្ណរ័ត្ន ក៏បានសុំស្នើរដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានការដោះលែងសកម្មជនតវ៉ាដីធ្លីដែលបាន
ឃុំខ្លួនដោយតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ និង១៣ខែវិច្ឆិកាកន្លងមកនេះដើម្បីឱ្យពួក
គាត់ទាំងអស់គ្នា មានសិទ្ឋិសេរីភាព នឹងបានរស់នៅជួបជុំក្រុមគ្រួសាររបស់ពួកគាត់វិញ។

តំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះបានលើកឡើងផងដែរអំពីការតវ៉ារបស់សហគមន៍ដីធ្លី ដូចជាសហគមន៍
បឹងកក់ សហគមន៍បុរីកីឡានិងមានសហគមន៍ដ៏ទៃៗជាច្រើនទៀតដែលបានធ្វើការតវ៉ាយ៉ាងស្វិតស្វាញចំពោះ
បញ្ហាដីធ្លីរបស់ពួកគេនេះ លោកស្រីថា នេះគឺជាការបាត់បង់ដីធ្លីដោយពិតប្រាកដ វាមិនមែនជាការតវ៉ាដើម្បីជា
ការប្រឌិតដើម្បីទទួលបានផលអ្វីមួយមកវិញតាមរយៈការតវ៉ានោះទេ។ប្រធានគណៈកម្មការទី៨នៃរដ្ឋសភារូប
នេះក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគោរពសិទ្ឋិមនុស្សហើយក៏ជាការធ្វើឱ្យបានទៅតាមកិច្ចព្រមព្រៀង
ក្នុងការគោរពសិ ទ្ឋិមនុស្ស«ហើយសុំឱ្យរាជរដ្ឋាភិបាលដែលបានចុះកិច្ចព្រមព្រៀង  ស្តីពីការគោរពសិទ្ឋិមនុស្ស
ដែលសព្វថ្ងៃនេះអង្គ ការសហប្រជាជាតិក៏បានជម្រុញ ឱ្យមានការគោរពសិទ្ឋិមនុស្ស
»។

ទន្ទឹមនឹងនោះដែរ តំណាងរាស្រ្តគណបក្សប្រឆាំងមួយរូបទៀតមណ្ឌលរាជធានីភ្នំពេញអ្នកស្រី លីវីណា ក៏បាន
សុំស្នើដល់តុលាការសាលាឧទ្ឋរណ៍ដើម្បីធ្វើការពិនិត្យពិច្ច័យឡើងវិញចំពោះការចាប់ខ្លួនដល់សកម្មជនតវ៉ាដីធ្លី
ដែលត្រូវបានធ្វើការឃុំខ្លួនកន្លងមកនេះដោយតុលាកាសាលាដំបូងរាជធានីភ្នំពេញ  អ្នកស្រីក៏បានឱ្យដឹងបន្ថែម
ថាការចាប់ខ្លួនទាំងនោះគឺជាហេតុផលមួយដែលមិនសុំទាល់តែសោះដែលគ្រាន់តែពួកគាត់ទាមទារដើម្បីឱ្យមា
នដំណោះស្រាយផ្ទាល់សម្រាប់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគាត់ អ្នកស្រីបានបញ្ជាក់ថា ការទាមទារដើ
ម្បី ឱ្យមានដំណោះស្រាយសម្រាប់សហគមន៍បឹងកក់ដែលមានការដក់ទឹកមិនល្អ  ដែលអាចបង្កឱ្យមានមេរោគ
នេះគឺជាការទាមទារមួយសំហេតុសំផល«ខ្ញុំសំឱ្យតុលាការសាលាឧទ្ឋរណ៍ពិនិត្យពិច្ច័យឡើងវិញហើយដោះលែ
ងអ្នកទោសទាំងអស់នោះ ពីព្រោះការជួបទោសលើកនេះគឺមិនសំហេតុផលទាល់តែសោះ តែសម្រាប់ការទាម
ទាររបស់គាត់បានសំហេតុផល
»។

គួរបញ្ជាក់ថា ស្រ្តីទាំង១០រូបមកពីសហគមន៍បឹងកក់ទាំងនោះត្រូវបានអាជ្ញាធរសាលារាជធានីភ្នំពេញធ្វើការចា
ប់ខ្លួនកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ចំនួន៧រូប ខណៈពេលដែលអ្នកតវ៉ាទាំងនោះធ្វើការបិទផ្លូវកំណាត់សាលារាជ
ធានីភ្នំពេញដើម្បីឱ្យមន្រ្តីសាលារាជធានីទាំងនោះចេញមុខមកដោះស្រាយ សម្រាប់ការលិចលង់លំនៅដ្ឋានរប
ស់ពួកគេដែលពលរដ្ឋទាំងនោះបានអះអាងថា មានការជាប់ពាក់ព័ន្ឋជាមួយនិងអាជ្ញាធរដែលបានបិទប្រព័ន្ឋលូ
មិនឱ្យហូរទឹកចេញ ចូលនៅក្នុងតំបន់បឹងកក់។

អ្នកតវ៉ាទាំងនោះត្រូវបានអាជ្ញាធរស្នងការក្រុងចាប់បញ្ជូនឡើងតុលាការនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកាដើម្បីធ្វើការ
កាត់ទោស។ នៅពេលដែលតុលាការសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការកាត់ទោសដល់ជនជាប់ចោទទាំ
ង៧រូបនោះ ពលរដ្ឋមកពីសហគមន៍អ្នកមានជម្លោះដីធ្លីបានមកធ្វើការតវ៉ាដើម្បីឱ្យតុលាការ សាលាដំបូងរាជធា
នីភ្នំពេញធ្វើការដោះលែងនៅសកម្មជនតវ៉ារបស់ពួកគេទាំង៧រូប ក៏ប៉ុន្តែខណៈពេលដែលពួក គាត់ទាំងអស់គ្នា
កំពុងតែទាមទារឱ្យមានការដោះលែងនោះ អាជ្ញាធរសាលារាជធានីភ្នំពេញបានចាប់អ្នកតវ៉ាឱ្យមានការដោះលែ
ងនោះចំនួន៣រូបបន្ថែមទៀតដោយអាជ្ញាធរទាំងនោះបានចោទប្រកាន់ថា រំខានការធ្វើការងាររបស់តុលាការ។ ស្រ្តីជាជនជាប់ចោទទាំងនោះត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបិទផ្លូវបង្កឱ្យមា
នការកកស្ទះចរាចរណ៍ផ្លូវគោក សម្រេចធ្វើការឃុំខ្លួនមួយនាក់រយៈពេល១ឆ្នាំ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com