វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​ស​ង្ឃ​ខ្មែ​រ​ក្រោ​ម​មួ​យ​អ​ង្គ​ទៀ​ត​ហើ​យ​ដែ​ល​សា​លា​ដំ​បូ​ង​ចេ​ញ​ដី​កា​រ​កោះ​និ​ម​ន្ត​ឱ្យ​ចូ​ល​បំ​ភ្លឺ​ពី​ក​រ​ណី​ចូ​ល​រួ​ម​ស​មា​គ​ម​នៃ​ជ​ន​ទុ​ច្ច​រិ​ត​​
បង្ហោះ​នៅ​វេលាមោ៉ង 7:50 am ថ្ងៃ Thursday 20th November 2014អត្ថបទ​ដោយ: IMNSJ
ព្រះសង្ឃខ្មែរក្រោមមួយអង្គព្រះនាមយ៉ាញ់ សឿង គង់នៅវត្តសាមគ្គីរង្សី ស្ថិតនៅភូមិទ្រាពីរ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ
មានជ័យរាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការកោះនិ មន្តឱ្យព្រះអង្គចូលខ្លួនឆ្លើយបំភ្លឺពីករណី
ដំណើររឿងចូលរួមសមាគមនៃជនទុច្ចរិត ដែលបានប្រព្រឹត្ត នៅក្នុងវត្តសាមគ្គីរង្សីកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤
កន្លងទៅនេះ។

ព្រះតេជព្រះគុណយ៉ាញ់ សឿង គឺជាខ្មែរកម្ពុជាក្រោម ដែលព្រះអង្គតែងតែនិមន្តចូលរួមតស៊ូមតិបែប អហិង្សាជាមួយព្រះ
សង្ឃ ប្រជាពលរដ្ឋរងគ្រោះដោយសារអំពើអយុត្តិធម៌ផ្សេងៗជាពិសេសប្រជាព លរដ្ឋខ្មែរដែលរងគ្រោះដីធ្លីមកពីតាម
បណ្តាលខេត្តនានានៅក្នុងប្រទេស ខណៈដែលពលរដ្ឋទាំង នោះបានលើកគ្នាឡើងមកទាមទារតវ៉ារកដំណោះស្រាយដី
ធ្លីនៅរាជធានីភ្នំពេញកន្លងមក។

ជាមួយគ្នានេះ ព្រះតេជព្រះគុណយ៉ាញ់ សឿង ក៏ធ្លាប់បាននិមន្តចូលរួមបាតុកម្មទាមទារនៅមុខស្ថានទួតយួន ដើម្បីឱ្យយួន
សុំទោសប្រជាជាតិខ្មែរ ដែលយួនបាននិយាយថា ទឹកដីខ្មែរកម្ពុជាក្រោមគឺជាទឹកដីរបស់យួនតាំងពីយូរណាស់មកហើយ។
ប៉ុន្តែការបាតុកម្មតវ៉ាអស់រយៈពេលជាច្រើនថ្ងៃនេះមិនទទួលបាននូវលទ្ធផលជាផ្លែផ្កាដូចជាការចង់បានរបស់ព្រះសង្ឃ ប្រ
ជាពលរដ្ឋនោះទេ។

ទោះយ៉ាងណាសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅ និងចាប់ខ្លួនដោយក្រុមអាជ្ញាធរ ក្រុងភ្នំពេញមកលើ
ប្រជាពលរដ្ឋរងគ្រោះដីធ្លីអស់ជាច្រើននាក់មកហើយ ពលរដ្ឋទាំងនោះកំពុងតែឃុំ ខ្លួនក្នុងពន្ធនាគារព្រៃស នៅឡើយ។

គួរបញ្ជាក់ផងដែរថា មិនមែនតែពលរដ្ឋសហគមន៍រងគ្រោះដីធ្លីតែប៉ុណ្ណោះទេដែលអាជ្ញាធរ និងសា លាដំបូងចាប់ខ្លួន និង
កោះហៅ សូម្បីតែព្រះសង្ឃខ្មែរស្នេហាជាតិចំនួនបីអង្គហើយដែលអាជ្ញាធរចាប់ ផ្សឹកបញ្ជូនខ្លួនទៅកាន់តុលាការដាក់ពន្ធ
នាគារព្រៃស ហើយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ក៏មានព្រះសង្ឃខ្មែរក្រោមមួយអង្គទៀត និងសកម្មជនការពារសិទ្ធិមនុស្ស
ជាម្ចាស់ពានរង្វាន់អន្តរជាតិព្រះតេជ ព្រះគុណលួន សុវ៉ាត ក៏ត្រូវបានតុលាការចេញដីការកោះនិមន្តឱ្យព្រះអង្គទៅឆ្លើយបំ
ភ្លឺនៅសាលាដំ បូងនៅថ្ងៃខាងមុខនេះផងដែរ ដោយតុលាការបានចោទព្រះអង្គថាក្បត់ជាតិ និងញុះញង់ឱ្យមានបទ ឧក្រិ
ដ្ឋក្នុង និងក្រៅប្រទេស។

ករណីកោះនិមន្តព្រះសង្ឃ និងចាប់ព្រះសង្ឃផ្សឹកដោយពុំមានការឆ្លងកាត់ពីបែបបទវិន័យច្បាប់ទម្លាប់របស់ព្រះពុទ្ធសាស
នាដូច្នេះ ត្រូវបានមជ្ឈដ្ឋានធ្វើការរិះគន់ថា ជាការរំលោភសិទ្ធិមនុស្ស និងរំលោភ  បំពានមកលើស្ថាប័នព្រះពុទ្ធសាសនា
ដែលជាសាសនារបស់រដ្ឋមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា។

វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ មិនទាន់ទទួលដំណឹងប្រតិកម្មពីសំណាក់ស្ថាប័នសង្ឃកំពូលៗនេះនៅ ឡើយទេ ទាក់ទិន
ទៅនឹងរឿងរ៉ាវបំពាបំពានខាងលើនេះ ហាក់ដូចជាស្ងប់ស្ងាត់មិនទាន់មានស្ថាប័ន ព្រះសង្ឃចេញធ្វើអន្តរាគមន៍ស្រាវជ្រាវ
ស៊ើបអង្កេត និងដោះស្រាយប្រគេនព្រះសង្ឃដែលរងគ្រោះនូវ អំពើអយុត្តិធម៌បែបនោះទេមកដល់ពេលនេះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com