វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
លោ​ក​វ៉ា​ គឹ​ម​ហុ​ង​ឆ្លើ​យ​បំ​ភ្លឺ​​ប​ញ្ហា​ព្រំ​ដែ​ន​ក​ម្ពុ​ជា​-​យួ​ន​ ច្រ​ក​ដា​ក់​ដាំ​ទៅ​អ្ន​ក​តំ​ណា​ង​រា​ស្ត្រ​ប​ក្ស​ប្រ​ឆាំ​ង​​
បង្ហោះ​នៅ​វេលាមោ៉ង 4:52 am ថ្ងៃ Saturday 22nd November 2014អត្ថបទ​ដោយ: IMNSJ

តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ម៉ៅ មុនីវណ្ណបានដាក់លិខិតជាច្រើនដងទៅ លោកនាយ
ករដ្ឋមន្ត្រីហ៊ុន សែន ធ្វើឡើងតាមរយៈអគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាកាលពីថ្ងៃទី ១៤  ខែ  តុលា  ឆ្នាំ២០១៤
កន្លងទៅនេះ និងបានចារបញ្ជូនដោយលោកហេង សំរិន កាលពីថ្ងៃទី២១  ខែតុលា ឆ្នាំ២០១៤   ហើយលិខិត ខាងលើបានធ្លាក់មកដល់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ  លោកម៉ៅ មុនី វណ្ណវិញនៅថ្ងៃទី ២១  ខែវិច្ឆិកា
ឆ្នាំ ២០១៤ ម្សិលមិញនេះ ដែលលិខិតនេះលោក ម៉ៅ មុនីវណ្ណ បានដាក់ជូនលោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន
តាមរយៈរដ្ឋសភា អស់រយៈពេលជាច្រើនខែទើបតែដល់។

លិខិតដែលបានឆ្លើយបំភ្លឺពីគណកម្មាធិការចម្រុះព្រំដែនលេខ០៣៤ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤  ស្តីអំពី
បញ្ហាព្រំដែន កម្ពុជា-យួន ស្ថិតនៅច្រកដាក់ដាំ ខេត្តមណ្ឌលគីរីនោះ លោកវ៉ា គឹមហុង គណកម្មការការពារព្រំ
ដែនបានបំភ្លឺថា «ការធ្វើផ្លូវក្រាលកៅស៊ូរំលោភ ចូលទឹកដីប្រទេសកម្ពុជា ដោយភាគីប្រទេសវៀតណាត  មិន ប៉ះពាលអ្វីទេដោយលោកបានបញ្ជាក់ថា ត្រង់តំបន់នោះ និងត្រូវប្រគល់ឲ្យប្រទេសកម្ពុជាវិញនៅថ្ងៃខាងមុខ»។

តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោកម៉ៅ មុនីវណ្ណ បានលើកឡើងថា លោកមានការ  សោក
ស្តាយ យ៉ាងខ្លាំងដែលលោកទេសរដ្ឋមន្ត្រីវ៉ា  គឹមហុង   គណកម្មការ ការពារព្រំដែនបានឆ្លើយបំភ្លឺ យ៉ាងដូច្នេះ  ហើយនេះជាភាពមិនទទួលខុសត្រូវមួយរបស់លោក។

យ៉ាងណាក៏ដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះបានកត់សម្គាល់ឃើញថា ការបំភ្លឹរបស់គណក
ម្មាធិការព្រំដែន លោកទេសរដ្ឋមន្រ្ដី វ៉ា គឹមហុង នេះមិនមានទស្សនៈវិស័យ និងការទទួលខុស  ត្រូវចំពោះបូរ
ណភាពទឹកដីរបស់ប្រទេសកម្ពុជានោះទេ ។ លោក ម៉ៅ មុនីវណ្ណ បានសង្កត់ធ្ងន់ថា  នេះជាគំរូអាក្រក់   ដែល
មា ននៅក្នុងប្រវត្តិសាស្រ្ដផងដែរ ដែលគណកម្មាធិការជាតិការពារព្រំដែនខ្លួនឯងបានបណ្ដោយឲ្យបញ្ហាទាំង
នេះកើតឡើង  ទើបចាត់វិធានការណ៍ដោះស្រាយ មិនខុសអ្វីទៅនិងគោស៊ី សន្ទួង   ហើយ  ទើបធ្វើរបង វាជា
ប្រ ការដែលគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិខ្មែរនាពេលបច្ចុប្បន្ន។

បើនិយាយពីបញ្ហាព្រំដែនយើងឃើញថា រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមិនសូវយកចិត្តទុកដាក់ប៉ុន្មាននោះទេ។
ថ្មីៗនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានអះអាងថា  រាល់ការបោះបង្គោលព្រំដែន  ភាគច្រើន ចូលក្នុងទឹកដីខ្មែរ
ពីតំបន់មួយទៅតំបន់មួយ ហើយក្រុមប្រឹក្សាឃ្លាំមើល កម្ពុជាបានកត់សម្គាល់ឃើញថា   ភាគីយួនតែងតែគម្រា
មកំហែង  រំលោភយកដីស្រែចំការរបស់ប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ក្នុងនោះដីស្រែរបស់ប្រជាពលរដ្ឋនៅតា
មបណ្តាខេត្តជាប់ព្រំដែនខ្មែរយួន ត្រូវបានប្រទេស យួនចូលកាន់កាប់មិនត្រូវបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរដែល
ម្ចាស់ដីស្រែ អាចប្រកបរបធ្វើស្រែចំការ បាននោះទេ។

ដោយឡែកនៅក្នុងខេត្តមណ្ឌលគីរីត្រង់ចំណុចច្រដាក់ដាំ ប្រទេសយួនបានលួចចូលមកធ្វើផ្លូវស្ងាត់ៗ មិនបាន
សហការជាមួយអាជ្ញាធរកម្ពុជានោះឡើយ ដែលនេះបានបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាគិតគូរតែបញ្ហាព្រំ
ដែនខាងលិច តែបានភ្លេចនូវបញ្ហាព្រំដែនខាងកើតទៅវិញ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com