វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស​ម្ព័​ន​ស​ហ​ជី​ព​ជា​តិ​រំ​ពឹ​ង​ទុ​ក​ថា​តុ​លា​កា​រ​និ​ង​កោះ​ហៅ​ដើ​ម្បី​បើ​ក​ស​វ​នា​កា​រ​បំ​ភ្លឺ​ក​រ​ណី​ក​ម្ម​ក​រ​រោ​ង​ច​​ក្រ​មិ​ន​ចូ​ល​ធ្វើ​កា​រ​ក​ន្ល​ង​ម​ក​នៅ​ថ្ងៃ​ស្អែ​ក​នេះ​​
បង្ហោះ​នៅ​វេលាមោ៉ង 12:38 am ថ្ងៃ Monday 24th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ក្រោយពីកិច្ចចរចារមួយរវាងមន្រ្តីសម្ព័នសហជីពជាតិជាមួយនិងមន្រ្តីក្រសួងការងាររួមជាមួយនិងក្រសួងស្ថាប័
នពាក់ព័ន្ឋជាច្រើនទៀតរួចមកនោះ  លោកហ្វាសាលី ប្រធានសម្ព័នសហជីពជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ
ទី ២៤ ខែ វិច្ឆិកានេះថា មន្រ្តីសម្ព័នសហជីពជាតិរំពឹងទុក តុលាការសាលាដំបូងរាជធានីភ្នំពេញនិងធ្វើការកោះ
ហៅមន្រ្តីសម្ព័នសហជីពជាតិរបស់លោក   ដើម្បីចូលទៅបំភ្លឺអំពីករណីដែលកម្មកររាប់ពាន់នាក់មិនចូលធ្វើការ ដោយក្រុមហ៊ុននោះវិញក៏បានបិទទ្វាររោងចក្រអស់ជាច្រើខែ ។   ការប្រាប់ឱ្យដឹងនេះ  ស្របពេលដែលកម្មករ
រាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារផងដែរ  ដើម្បីជំរុញឱ្យក្រសួងការងារជួយដោះស្រាយបញ្ហា
ប្រាក់ពីអតីភាពរបស់ពួកគេ ដែលម្ចាស់ក្រុមហ៊ុនហ៊ុយចៀនប្តូឈ្មោះទៅចៀនឡឹមិនបានបើកប្រាក់ពីអតីតភាព
ជូនដល់ពួកគាត់។

លោកហ្វាសាលីបានឱ្យដឹងថា ការចូលរួមប្រជុំក៏ដូចជាការចរចារនៅព្រឹកមិញនេះ មានក្រសួងស្ថាប័នពាក់ព័ន្ឋ
ជាច្រើនបានចូលរួម ហើយនៅក្នុងនោះដែរ យើងឃើញមាន ក្រសួងពាណិជកម្មផងដែរ ដែលបានចូលរួមនៅ
ការប្រជុំនិងចរចាររកដំណោះស្រាយនេះ លោកថាទ្វីត្បិតបើយើងមានការប្រជុំ ដោយមានការចូលរួមពីបណ្តា
ស្ថាប័នពាក់ព័ន្ឋដ៏ទៃទៀតជាច្រើនក៏ពិតមែន ក៏ប៉ុន្តែវាមិនមែន ជាការបញ្ជាក់នៅការដោះស្រាយឱ្យទទួលបាន
នៅដំណោះស្រាយភ្លាមៗនោះទេ ដោយសារការប្រជុំដែលរៀបចំធ្វើដោយក្រសួងការងារនេះ គេគ្រាន់តែចង់
កោះហៅមន្រ្តីសហជីពរបស់លោកដើម្បីមកធ្វើការសាកសួរនិងដើម្បីធ្វើការប្រមូលនៅព័ត៌មានបន្ថែមអំពីរយៈ
កាលកន្លងមក ដែលកម្មកររោងចក្រមិនព្រមចូលធ្វើការតែប៉ុណ្ណោះ«សម្លេង» ។

ជុំវិញបញ្ហានៃការរំពឹងទុករបស់លោក   ដែលថាតុលាការសាលាដំបូង និងកោះហៅមន្រ្តីសម្ព័នសហជីពជាតិ
របស់លោក ដើម្បីបើកសវនា ការនៅថ្ងៃស្អែកនេះ ក្នុងគោលបំណងដើម្បីឆ្លើយបំភ្លឺ អំពីករណីដែលកម្មកររាប់
ពាន់នាក់របស់ក្រុមហ៊ុនរោងចក្រ ហ៊ុយចៀន  និងរឿងរ៉ាវដែលទាក់ទងទៅនឹងបញ្ហាដែលម្ចាស់ក្រុមហ៊ុនរោង
ចក្របិទទ្វារ លោកហ្វាសាលីបានឱ្យដឹងថា លោកពិតជាមានសង្ឃឹមច្រើន ដោយសារតែលោកគិតថា កម្មករ
រាប់ពាន់នាក់  ដែលបានធ្វើកូដកម្មរយៈពេលរាប់ខែកន្លងមកនេះ  គឺមិនមានកម្មករ  ឬបុគ្គលិករបស់ក្រុមហ៊ុន
ណាម្នាក់ ចង់បាត់បង់ការងារ ឬបោះបង់ការងារធ្វើរបស់ពួកគេទាំងអស់គ្នានោះទេ។

ទោះយ៉ាងណាពាក់ព័ន្ឋនិងបញ្ហាដែលកម្មករ  និងមន្រ្តីសម្ព័នសហជីពជាតិបានអះអាងថា  និយោជិគនៃក្រុម
ហ៊ុនចៀនឡឹដែលប្តូឈ្មោះពីហ៊ុយចៀន ថាបានប្រើប្រាស់ប្រព័ន្ឋតុលាការដើម្បីធ្វើការគៀបសង្កត់ដល់កម្មករ
កម្មការនីកន្លងមកនេះ មន្រ្តីសម្ព័នសហជីពជាតិរូបនេះ បានលើកឡើងថា  លោកបានជួបជាមួយនិងប្រធាន
តុលាការសាលាដំបូងរាជធានីភ្នំពេញក្រៅផ្លូវការរួចហើយ    ដោយប្រធានតុលាការសាលាដំបូងក្រុងភ្នំពេញ
ក្រៅផ្លូវការបានសន្យាជាមួយនិងរូបលោកថាមិនព្រមឱ្យពួកនិយោជិតរបស់ក្រុមហ៊ុនទាំងនោះបន្តខ្ចីដៃរrបស់
តុលាការដើម្បីគៀបសង្កត់ដល់មន្រ្តីសហជីព និងបងប្អូនកម្មករកម្មការនីបន្តទៀតបាននោះទេ « សម្លេង »។

លោកហ្វាសាលីបានឱ្យដឹងទៀតថា   កាលដែលក្រុមហ៊ុនរោងចក្របានប្តូពីឈ្មោះមួយទៅឈ្មោះមួយនេះ វា
ពិតជាបង្ហាញឱ្យឃើញថា ក្រុមហ៊ុនរោងចក្រនោះបានបិទទ្វាររោងចក្រហើយ ដូច្នេះហើយត្រូវតែអនុវត្តន៍នៅ
ច្បាប់លក្ខខណ្ឌការងាររបស់ខ្លួនពីមុនឱ្យបាន   ដូចជា  ការបើកប្រាក់ពីអតីតភាពទាំងនោះជូនដល់កម្មករពួក
គាត់។ ទោះយ៉ាងណាលោកបានបញ្ជាក់ប្រាប់ថា  លោកក៏មិនទាន់បា នដាក់បណ្តឹងអង់សេចក្តីទៅកាន់តុលា
ការនៅឡើយនោះទេ លោកគ្រាន់តែស្នើឱ្យមាននៅការរក្សាដីការការពារ ដោយរោងចក្រ នោះត្រូវតែបើកទ្វារ
ឱ្យកម្មករទាំងនោះចូលធ្វើការដូចដើមវិញ ។  ក៏ប៉ុន្តែរយៈកាលកន្លងមកនេះ ដីការទាំងនោះមានរួចទៅហើយ
ដោយឱ្យកម្មករទាំងអស់ចូលធ្វើការដូចដើមវិញ ដោយឡែកខាងក្រុមហ៊ុនរោងចក្រនោះ មិនព្រមអនុញ្ញាតឱ្យ
តំណាងកម្មករចូលធ្វើ ការដូចកម្មករដ៏ទៃផ្សេងទៀតនោះទេ។

ប្រធានសម្ព័នសហជីពជាតិ  លោកហ្វាសាលីបានឱ្យដឹងថា  លោកនិងកម្មករទាំងអស់ដែលបម្រើការងារនៅ
ក្រុមហ៊ុនរោងចក្រមួយ នេះពិតជាចង់ឃើញនៅការចេញនៅ  បទដ្ឋាននាៗស្តីអំពីការផ្លាសប្តូឈ្មោះក្រុមហ៊ុន
រោងចក្រ ហើយត្រូវតែយកមកដាក់នៅលើតុទាំងអស់គ្នាដើម្បីជជែករកដំណោះស្រាយ ម្យ៉ាងទៀតលោកថា
ចង់ឃើញនៅការចែងនៅលក្ខន្តិកនៃការចុះបញ្ជីពាណិជ្ជកម្មថា តើមានការទទួលខុសត្រូវចំពោះប្រាក់ពីអតីត
ភាពរបស់កម្មករដែរ ឬអត់?  « សម្លេង » ។

រយៈកាលកន្លងមកនេះ លោកបានបញ្ជាក់ប្រាប់ថា ភាគីខាងក្រុមហ៊ុនរោងចក្រ បានប្រាប់ដល់សហជីពរបស់
លោកថា និងព្រមដោះស្រាយបញ្ហាប្រាក់ជូនដល់កម្មករ ប្រសិនណាបើ សហជីពរបស់ពួកលោកទាំងអស់គ្នា
ព្រមអ៊ីមែលទៅកាន់ក្រុមហ៊ុនអ្នកបញ្ជាទិញ   ទន្ទឹមនិងនោះលោកថា   លោកបានធ្វើរួចទៅហើយកាលពីថ្ងៃទី
១២ ខែ វិច្ឆិកា កន្លងទៅនេះ ដោយមានការចូលរួមពីតំណាង រាស្រ្តផងដែរ ដើម្បីអាចធ្វើជាសាក្សីបាន  ក៏ប៉ុន្តែ
ទោះ បីជាលោកបានធ្វើទៅតាមការសំណមពរពីភាគម្ចាស់ក្រុមហ៊ុនយ៉ាងនេះក៏ដោយក៏ក្រុមហ៊ុននោះមិនព្រម
ដោះស្រាយជូនដ៏ដែល  ដោយសារតែក្រុមហ៊ុនរោងចក្រមួយនេះព្យាយាមរកល្បិចសព្វបែបយ៉ាងដើម្បីជាការ
ប ន្លំភ្នែកកម្មករនិងស្ថាប័នពាក់ព័ន្ឋដ៏ទៃៗផ្សេងទៀត ។

គួររំលឹកថា   បញ្ហាប្រាក់ពីអតីតភាពរបស់កម្មកររោងចក្រហ៊ុយចៀននេះ   ធ្លាប់ត្រូវបានរដ្ឋមន្រ្តីក្រសួងការងារ
លោក អ៊ិតសំហេងបានសន្យាជាមួយនិងកម្មករនៅមុខវិមានរដ្ឋសភាជាតិផងដែរ កាលពីថ្ងៃទី   ១៤  ខែ តុលា
ឆ្នាំ២០១៤ ថា ប្រាក់ពីអតីតភាពរបស់ បងប្អូនកម្មករដែលក្រុមហ៊ុនមិនបើកជូន រយៈកាលកន្លងមកនោះ  គឺវា
មិនបាត់បង់ទៅណានោះទេ។ « សម្លេង » ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com