វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប្រ​ជា​ព​ល​រ​ដ្ឋ​ក​ម្ពុ​ជា​ទូ​ទាំ​ង​ប្រ​ទេ​ស​ប្រា​រ​ព្ឋ​ពិ​ធី​រំ​លឹ​ក​ព្រះ​វិ​ញ្ញា​ណក្ខ​ន្ឋ​ស​ម្តេ​ច​ឪ​​
បង្ហោះ​នៅ​វេលាមោ៉ង 6:35 am ថ្ងៃ Wednesday 15th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

  ប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ប្រារព្ឋពិធីបុណ្យដើម្បីរំលឹកនិងឧទ្ទិសថ្វាយបុណ្យកុសលដល់ដួងព្រះវិញ្ញាណក្ខន្ឋសម្តេ
ចឪ នៅព្រឹកថ្ងៃទី ១៥ ខែតុលានេះ។ ព្រះបាទនរោត្តមសីហនុ ព្រះអង្គបានយាងចូលទីវង្គត់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ
២០១២ នៅក្រុងប៉េកាំង ប្រទេសចិន ទីដែលព្រះអង្គយាងទៅពិនិត្យព្រះរាជសុខភាព។

   ក្នុងឱកាសនៃការប្រារព្ឋពិធីរំលឹកព្រះវិញ្ញាណក្ខណនេះ នៅព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៤ នៅក្នុងព្រះរាជពិធីនោះ
នឹងមានការរាប់បាត្រព្រះសង្ឃ៥០០អង្គ នៅមុខព្រះបរមរាជវាំង។  រីឯនៅព្រះបរមរូបសម្តេចព្រះនរោត្តម សីហនុ នៅជិត
វិមានឯករាជ្យ នឹងមានព្រះរាជពិធីគោរពថ្វាយបង្គំ ដោយមានស្ថាប័នក្រសួងរាជរដ្ឋាភិបាលជាច្រើន  ព្រមទាំងព្រឹទ្ធសភារ
ដ្ឋសភា ស្ថាប័នក្រុម ប្រឹក្សាធម្មនុញ្ញជាច្រើន និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃថ្នាក់ ដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏ប៉ុន្តែពុំឃើញមានកា
រចូលរួម ពីសំណាក់នៃ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិនោះទេ។

  ពិធីរាប់បាតដែលមានព្រះសង្ឃ៥០០អង្គនៅខាងមុខព្រះបរមរាជវាំង ត្រូវបានរៀបចំធ្វើនៅព្រឹកថ្ងៃពុធទី១៥តុលានេះ
ចំពេលដែលព្រះករុណាព្រះបាទសម្តេចព្រះមហាវីរក្សត្រ នរោត្តមសីហនុ សោយទីវង្គត់គម្រប់ខួប២ឆ្នាំ។ ប្រជាពលរដ្ឋ
មន្ត្រីរាជការ យ៉ាងច្រើនកុះករ បាននាំយកទ័យវត្ថុ មានគ្រឿងបរិភោគ ឧបភោគ ភេសជ្ជៈ និងទឹកសុទ្ធ រាប់បាតប្រគេនដ
ល់ព្រះសង្ឃចាប់តាំងពីម៉ោង ៨ព្រឹក ដើម្បីជាការឧទ្ទិសកុសលថ្វាយដល់ដួងវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។

   ជាមួយគ្នានេះ មន្ត្រីរាជការនៅតាមក្រសួងមន្ទីអង្គភាពសាធារណៈនានាកងកម្លាំង ប្រដាប់អាវុធ ក៏ត្រូវបានចាត់ចែងឲ្យ
មានការគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ចំណែកនៅតាមស្ថាប័នមួយចំនួនវិញ ដូចជា ស្ថាប័នរដ្ឋ ឬស្ថាប័នឯកជន
ទាំងអស់ និងសាលារៀន ចាប់តាំងពីថ្នាក់ មត្តេយ្យដល់ថ្នាក់ឧត្តមសិក្សា ក៏ត្រូវបា នចាត់ចែងឱ្យមានពិធីរំលឹកគោរពដល់
ដួងព្រះវិញ្ញាណក្ខន្ឋរបស់ព្រះមហាវិរក្សត្រ នរោត្តមសីហនុ ជាពិសេសនោះ គឺនៅតាមវត្តអារាមមួយចំនួនទាំងរាជធានីភ្នំ
ពេញ និង តាមខេត្តមួយចំនួន ក៏បានរៀបចំធ្វើពិធី បុណ្យគំរបខួបពីរឆ្នាំ នេះដូចគ្នា។

  នៅក្នុងនោះយើងសង្កេតឃើញ មានការធ្វើពិធីសមាធិ ចម្រើនព្រះបរិត្ត និងពិធីរាបបាត្រ ដែលបាននិមន្តព្រះសង្ឃដើម្បី
គោចរបិណ្ឌបាត ក្នុងគោលបំណងដើម្បនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងព្រះវិញ្ញណក្ខន្ឋសម្តេចឪ។

  ក៏ប៉ុន្តែការប្រារព្ឋធ្វើកម្មវិធីរំលឹកដួងព្រះវិញ្ញាណក្ខន្ឋរបស់សម្តេចឪនេះ គឺមានភាពខុសប្លែកគ្នាយ៉ា ងខ្លាំងពីកាលដែល
ទ្រង់សោយព្រះទីវង្គត់កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១២ កាលនោះនៅពេ លដែលទ្រង់បានសោយព្រះទីវង្គត់មក
នោះ ប្រជាពលរដ្ឋជាច្រើនមានការកាន់ទុក្ខនិងគោរពដល់ ព្រះសពរបស់ព្រះអង្គ ថ្ងៃដែលព្រះសពរបស់ព្រះអង្គត្រូវបា
នដង្ហែយកមកតម្កល់នៅប្រទេសកម្ពុជាដែលជាទឹកដីមាតុភូមិរបស់ព្រះអង្គនោះ ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានទៅ
ដង្ហែព្រះសពរបស់ព្រះអង្គ ដែលកាលនោះមានទាំងព្រះសង្ឃមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទៅដែល
បានទៅចូលរួមដង្ហែ ណាមួយប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ក្នុងកាលនោះ ដើម្បីចង់បង្ហាញអំពីការគោរពស្រលាញ់
របស់ខ្លួនដែលជាប្រជាពលរដ្ឋខ្មែរទៅកាន់សម្តេច ព្រះនរោត្តមសីហនុ ដែលប្រ ជាពលរដ្ឋខ្មែរនិងអ្នកនយោបាយខ្មែរ
បានដាក់រហ័យនាមថ្វាយ ព្រះអង្គថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា
ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។

  សូមបញ្ជាក់ថា ពិធីរាបបាតព្រះសង្ឃចំនួន ៥០០ អង្គនេះ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដូច ជាតាមទីរួមខេត្ត
និងរាជធានីភ្នំពេញ ដើម្បីប្រារព្ឋធ្វើពិធីនេះឡើងនៅមុខព្រះបរមរាជវាំង ឧទ្ទិសព្រះ រាជកុសល់ថ្វាយដល់ សម្តេចព្រះន
រោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ ព្រះបាទនរោត្តមសីហនុ បានយាងចូលទីព្រះវង្គត់ នៅថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២
០១២ នៅទីក្រុងបេកាំងប្រទេសចិន ទីដែល ព្រះអង្គបានយាងទៅពិនិត្យព្រះរាជសុខភាព។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com