វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស​ហ​គ​ម​ន៍​បឹ​ង​ក​ក់​ដា​ក់​ញ​ត្តិ​ទៅ​រ​ដ្ឋ​ស​ភា​ទា​ម​ទា​រ​ឱ្យ​ជួ​យ​អ​ន្ត​រា​គ​ម​ន៍​ដោះ​ស្រា​យ​ប​ញ្ហា​ដី​ធ្លី​​
បង្ហោះ​នៅ​វេលាមោ៉ង 12:58 am ថ្ងៃ Thursday 16th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

សហគមន៍រងគ្រោះដីធ្លីបឹងកក់ដែលមានអ្នកចូលរួមប្រមាណជា ៦០ នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែតុលានេះ បាន
ធ្វើការដាក់ញត្តិទៅរដ្ឋសភាជាតិដែលមានសម្តេចអគ្គមហាបញ្ញាចក្រីហេងសំរិនជាប្រធានសភាឱ្យជួយធ្វើអន្តរាគមន៍ដល់
សហគមន៍របស់ពួកគាត់ដែលមានជម្លោះដ៏យូរាំរៃ មិនទាន់មានដំណោះស្រាយសម្រាប់ពួកគាត់  នៅក្នុងញត្តិនោះបានប
ញ្ជាក់ប្រាប់ដល់រដ្ឋសភាជាតិឱ្យជួយដោះស្រាយដូចជា ជំរុញឱ្យស្ថាបប័នពាក់ព័ន្ឋបោះ ព្រំដី ១២.៤៤ហិកតា តាមអនុក្រិ
ត្យលេខ១៨៣ អនក្រ.បក ចុះថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១១។ និងជួយដាក់បញ្ជូលប្រជាពលរដ្ឋចំនួន ៣៨ គ្រូសារចូល
ទៅក្នុងដី ១២.៤៤ ហិកតានិងផ្តល់ប្លង់កម្មសិទ្ឋ។

លោកច័ន្ទពុទ្ឋិស័កតំណាងឱ្យសហគមន៍បឹងកក់បានឱ្យដឹងថា ការប្រមូលផ្តុំក្នុងថ្ងៃនេះ គឺសុំឱ្យរដ្ឋសភាជាតិ មេត្តាជួយដា
ក់សម្ពាធឬជំរុញទៅរដ្ឋាភិបាលកម្ពុជា ជាពិសេសនោះ  គឺសាលារាជធានីភ្នំពេញឱ្យជួយដោះស្រាយបញ្ហាដីធ្លីដ៏យូរាំរៃក្នុ
ងតំបន់បឹងកក់របស់ពួកគាត់ឱ្យបានឆាប់ជាទីបំផុតផងសូមជួយអន្តរាគមន៍ធ្វើយ៉ាងណាដាក់បញ្ជូលក្រុមគ្រូសាររបស់គា
ត់ និងប្រជាពលរដ្ឋទាំងអស់ដែលមានចំនួនប្រមាណជា ៣៨ គ្រួសារជួយដាក់បញ្ជូល ទៅក្នុងដីចំនួន ១២.៤៤ ហិកតា
ឱុ្យបាន។

លោកបានបន្តថា«បច្ចុប្បន្ននេះដីដែលគាត់កំពុងតែរស់នៅ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ ដីចំនួន១១៤.៤៤ហិ
កតា ទៅឱ្យក្រុមហ៊ុន លោកបានបន្តថាហេតុអ្វីបានជារដ្ឋាភិបាលគាត់ផ្តល់ដី ទាំងនេះទៅឱ្យក្រុមហ៊ុនឯកជនទាំងនេះអ
ញ្ចឹង ពីព្រោះតែដីទាំងនោះក្រែងថាទុកសម្រាប់ធ្វើការអភិវឌ្ឍន៍តំបន់បឹងកក់?ដោយលោកសុំឱ្យរដ្ឋាភិបាលកម្ពុជាមេត្តា
ដាក់បញ្ចូលប្លង់ដីរបស់លោកចូលទៅក្នុងអនុក្រត្សលេខ ១៨៣ អនក្រ.បក ចុថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១០១១ »។

លោកបានបញ្ជាក់ថា« ការមកប្រមូលផ្តុំក្នុងថ្ងៃនេះគឺចង់ឱ្យសភាលោកអនុវត្តន៍ហើយប្រសិនណា បើសភាមិនអនុវត្តទៅ
តាមអនុក្រត្សលេខ ១៨៣ អនប្រ.បក ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១១នោះទេ នោះមានន័យថា ការចេញសេចក្តីស
ម្រេចនេះ គឺវាហាក់បីដូចជាបាយឡប់បាយឡរក្មេងលេង រាល់ថ្ងៃអញ្ចឹង»។លោកពុទ្ឋិស័កបានបន្តអះអាងថា«កាលពីលើ
កមុនក្រោយពេលដែលចេញសេចក្តីសម្រេចនៃអនុក្រត្សលេខ ១៨៣ មកភ្លាមសាលាក្រុងបានវៃកម្ទេចផ្ទះរបស់ប្រជាព
លរដ្ឋភ្លាមអស់៨ ខ្នង ដោយគេបានអះអាងថា ផ្ទះទាំងនោះស្ថិតនៅក្រៅដីតំបន់១២.៤៤ហិកតា»ដោយលោកបានបញ្ជា
ក់ប្រាប់ថា រាល់ថ្ងៃការអនុវត្តគឺមិនបានអនុវត្តទៅតាមអនុក្រត្សលេខ ១៨៣ នោះទេ  ពីព្រោះតែយើងបានសង្កេតឃើញ
ថា«ប្រជាពលរដ្ឋដែលរស់នៅក្រៅដីតំបន់១២.៤៤ហិកតាជាច្រើ នបែរជាបានទទួលប្លង់កម្មសិទ្ឋដីធ្លីប៉ុន្តែចំពោះផ្ទះរបស់
ប្រជាពលរដ្ឋប្រមាណជា ២០ ខ្នងនៅក្នុងដីចំនួន ១២.44ហិកតា នោះបែរជាមិនបានប្លង់ដីកម្មសិទ្ឋិទៅវិញ? នេះគឺជា
រឿងមួយដែលអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋពួកគាត់»។

ចំពោះលោក អោម សំអាត ជាប្រធានស៊ើបអង្កេតផ្នែកសិទ្ឋិមនុស្សនៃអង្គការលីការដូវិញបានលើកឡើងថា ទ្វីត្បិតបើ
ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំងនេះគាត់បានដង្ហែញត្តិដាក់រដ្ឋសភាជាតិឱ្យជួយដោះស្រាយយ៉ាងនេះក៏ពិតមែនក៏ប៉ុន្តែត្រូ
វដឹងថាសភាគឺប្រៀបបានដូចជាមនុស្សម្នាក់ដែលមានទួនាទីសម្របសម្រួលក្នុងបញ្ហាជម្លោះតែប៉ុណ្ណោះហើយមិនមែន
ជាអ្នកដែលអាចអារកាត់នៅរឿងក្តីឬជម្លោះអ្វីមួយឱ្យឈ្នះឬចាញ់បាននោះទេ  ក៏ប៉ុន្តែអាចមានសិទ្ឋិនៅក្នុងការដាក់ស
ម្ពាធទៅស្ថាប័នណាមួយឱ្យជួយដោះស្រាយទៅតាមលទ្ឋភាព ចំណែកអ្នកដែលអាចអារកាត់ថា អ្នកណាឈ្នះឬចាញ់
នោះ គឺជារដ្ឋាភិបាលអ្នកដឹកនាំប្រទេសទៅវិញនោះទេ។

លោក អោមសំអាត បានបន្តទៀតថា« រដ្ឋសភាគឺមានគណកម្មការជំនាញមួយៗនៃរដ្ឋសភាហើយ ត្រូវតែមានអំណាចគ្រប់
គ្រាន់ពេញលេញ បរិបូរណ៏សម្រាប់ជំរុញឱ្យរាជរដ្ឋាភិបាលអ្នកដឹកនាំប្រទេ សជួយដោះស្រាយប្រជាពលរដ្ឋហើយបើសិន
ជារាជរដ្ឋាភិបាលដោះស្រាយមិនបាននោះគណកម្មការជំនាញនៃរដ្ឋសភាមួយៗអាចមានសិទ្ឋិក្នុងការបញ្ជូនរបាយការណ៍
នោះទៅដាក់នៅស្ថាប័ន ពាក់ព័ន្ឋដ៏ទៃផ្សេងទៀតឱ្យជួយដោះស្រាយសម្រាប់ប្រជាពលរដ្ឋរងគ្រោះ។ ហើយបើនៅតែដោះ
ស្រាយមិនបានទៀតនោះ គណកម្មការជំនាញនៃរដ្ឋសភាអាចមានសិទ្ឋិកោះហៅស្ថាប័នពាក់ព័ន្ឋទាំងនោះចូលទៅបំភ្លឺអំពី
បញ្ហាដែលជាប់ទាក់ទងទាំងនោ»

ទាក់ទងទៅហ្នឹងបញ្ហានៃការរំលោភលើដីរបស់ប្រជាពលរដ្ឋបឹងកក់នេះ លោកអោម សំអាត បាន ប្រាប់ឱ្យដឹងថា«ប្រសិន
បើរាជរដ្ឋាភិបាលយកដីតំបន់បឹងកក់ដើម្បីធ្វើការអភិវឌ្ឍន៍ហើយនោះ ហើយបានដោះស្រាយជូនទៅដល់ប្រជាពលរដ្ឋបា
នចំនួនរហូតដល់ទៅជាង ៧រយគ្រូសារហើយ ចុះម្តេចឡើយបានជានៅសល់ចំនួនតែ៣៨គ្រួសារសោះម្តេចបានជាក្រុម
ហ៊ុនហើយនិងរាជរដ្ឋាភិបាលមិនដោះស្រាយជូនដល់ពួកគាត់ឱ្យបានចប់សព្វគ្រប់តែម្តងទៅ»។លោកបានបន្តថា«ប្រសិន
បើរាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យអនុក្រត្សនេះមានប្រសិទ្ឋភាពនោះ នៅពេលដែលអនុក្រិត្សនេះចេញភ្លាមគឺយើងត្រូវតែអ
នុវត្តភ្លាមទើបអាចមានប្រសិទ្ឋភាព»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com