វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​វី​ន​នី​ង​ដ​ង្ហែ​ញ​ត្តិ​ដា​ក់​រ​ដ្ឋ​ស​ភា​ រូបភាពដោយៈ ហេង ស្រស់
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​វី​ន​នី​ង​ដ​ង្ហែ​ញ​ត្តិ​ដា​ក់​រ​ដ្ឋ​ស​ភា​ដើ​ម្បី​សុំ​អ​ន្ត​រា​គ​ម​ន៍​ទៅ​លើ​រោ​ង​ច​ក្រ​នៅ​ល​ក្ខ​ណ​មួ​យ​ចំ​នួ​ន​ពី​ក្រុ​ម​ហ៊ុ​ន​រោ​ង​ច​ក្រ​។​​
បង្ហោះ​នៅ​វេលាមោ៉ង 3:24 am ថ្ងៃ Thursday 16th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

កម្មករកម្មការនីរោងចក្រវីននីងប្រមាណជាជាង១ពាន់នាក់ស្ថិតនៅភូមិ ដូនកែវ ឃុំ សែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី ១៦ ខែតុលានេះ បានដង្ហែញត្តិដាក់រដ្ឋសភាជាតិដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភាជាតិទៅលើក្រុមហ៊ុនរងច
ក្រវីននីងដែលបានរំលោភលើសិទ្ឋិរបស់កម្មករកម្មការនីជាពិសេសនោះបានស្នើដល់រដ្ឋសភាជាតិដើម្បីឱ្យអន្តរាគមន៍ដល់
ក្រុមហ៊ុនរោងចក្រ ប្តូរដ្ឋបាល ជួយសំរួលច្បាប់ដល់កម្មករ ទទួលយកសំបុត្រពេទ្យមិនត្រូវកាត់លុយពេលកម្មករឈប់ កម្ម
ករត្រូវតែប្រើទូរស័ព្ទផ្ទាល់ខ្លួន ពេលធ្វើកូដកម្មមិនឱ្យក្រុមហ៊ុនកាត់លុយ ពេលកម្មកឈប់សំរាកសុំច្បាប់សុំអោយក្រុមហ៊ុន
កាត់ប្រាករង្វាន់តាមសមាមាត្រ ពេលកម្មករសុំច្បាបមួយ ម៉ោងមិនត្រូវកាត់លុយកម្មករចំនួនកន្លះថ្ងៃ។

ចំពោះតំណាងកម្មករម្នាក់គឺលោកគឹម ស៊ីថាត ជាអគ្គលេខាធិការសហព័ន្ឋសហជីពទឹកចិត្តកម្មករក ម្ពុជាបានប្រាប់ឱ្យដឹង
ថា ក្នុងពេលដែលកម្មករទាំងអស់ចេញមកធ្វើកូដកម្មមិនធ្វើការហើយនាំគ្នាមកដាក់ញត្តិនៅរដ្ឋសភាជាតិនេះ គឺព្រោះតែ
ក្រុមហ៊ុនមួយនេះរំលោភលើសិទ្ឋិរបស់កម្មករ  ហើយពួកគាត់ទាំងអស់គ្នាក៏ដូចជារូបខ្ញុំផ្ទាល់គឺចង់ឱ្យរដ្ឋសភាជាតិជួយអ
ន្តរាគមន៍ទៅដល់ក្រុមហ៊ុនរោងចក្រមួយនេះដើម្បីធ្វើយ៉ាងណាឱ្យកម្មករទាំងអស់ដែលគាត់បំរើការងារនៅក្រុមហ៊ុនមួយ
នេះមានសិទ្ឋិសេរីភាពពេញលេញ បូរិបូរណ៍គ្រប់គ្រាន់សម្រាប់ពួកគេ។  ដោយលោកលើកឡើងថា ចំណុចក្តៅបំផុតស
ម្រាប់កម្មករនោះ  គឺគាត់មិនចង់បានរដ្ឋបាលដែលរំលោភលើសិទ្ឋិរបស់កម្មករនោះទេ  ពីព្រោះតែរដ្ឋបាលថ្មីមួយនេះដែ
លគ្រប់គ្រងលើកម្មករនៃក្រុមហ៊ុនវីននីង មិនដូចរដ្ឋបាលចាស់មុនសោះ រដ្ឋបាលចាស់គាត់គ្រប់គ្រងបាលល្អណាស់ចេះ
ផ្តល់សិទ្ឋិដល់កម្មករគ្រប់គ្រាន់មិនដូចជារដ្ឋបាលនាពេលបច្ចុប្បន្ននេះនោះទេ លោកបានបញ្ចាក់ថា រដ្ឋបាលថ្មីនេះសូម្បី
តែទូរស័ព្ទក៏មិនអនុញ្ញាតិឱ្យកម្មករយកចូលទៅក្នុងរោងចក្រនោះទេ ។

លោកបានបញ្ជាក់បន្ថែមថា« រដ្ឋបាលថ្មីនេះដែលមានឈ្មោះថាលោក សេង ហុង ពេលខ្លះនៅពេលដែលមានបងប្អូនផ្ទា
ល់ខ្លូនណាម្នាក់ដែលមានគ្រោះថ្នាក់ចរាចរណ៍ឬឪពុកម្តាយឈឺនោះ គាត់អនុញ្ញតឱ្យកម្មករកម្មការនីនៅក្នុងរោងចក្រដែ
លស្ថិតក្រោមការគ្រប់គ្រងរបស់គាត់និយាយទូរស័ព្ទជាមួយនិងសាច់ញាតិគាត់បានត្រឹមតែ មួយនាទីតែបុណ្ណោះដែលវា
មើលទៅដូចជាបំបិទសិទ្ឋិរបស់កម្មករយ៉ាងខ្លាំងមែនទែន»។

លោកគឹមស៊ីថាតបានបញ្ជាក់យ៉ាងច្បាស់ៗថា« រដ្ឋបាលនៃក្រុមហ៊ុនរោងចក្រវីននីងនេះបានប្រើពាក្យសម្តីមួយដែលគួរ
ឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺគាត់បាននិយាយថា បើចង់ទម្លាក់រដ្ឋបាលគាត់បានលុះត្រាណាតែទម្លាក់ហ៊ុនសែនបានសិ
ន ហើយបើសិនជាមិនមែនជាសម្តេចហ៊ុនសែនជាអ្នកទម្លាក់រូបគាត់ទេនោះ គឺមិនមានអ្នកណាម្នាក់ដែលអាចទម្លាក់រូប
គាត់ចេញពីតំណែងនៃរដ្ឋបាល ក្រុមហ៊ុនវីននីងដ្រាកន ហ្នឹងបាននោះទេ»។

កន្លងមកក៏ធ្លាប់មានសហជីពផ្សេងទៀតធ្លាប់បានធ្វើកូដកម្មនិង បាតុកម្មទម្លាក់ រដ្ឋបាលមួយនេះដែរ ប៉ុន្តែមិនទទួលបាន
ជោគជ័យ ហើយលើកនេះកម្មករទាំងនេះគាត់ចេញមកដើម្បីសុំឱ្យសភាជួយអន្តរាគមន៍ទៅដល់រាជរដ្ឋាភិបាលកម្ពុជាជា
ពិសេសនោះគឺសម្តេចហ៊ុនសែនត្រូវតែដោះស្រាយជូនដល់កម្មកររបស់ពួកគាត់ឱ្យបាន។

លោកគឹមស៊ីថាតបានបញ្ជាក់ថា« ការធ្វើកូដកម្មទាមទាររបស់កម្មករកម្មការនីនេះអស់រយៈពេល  ៣  ថ្ងៃកន្លងទៅហើយ ការចរចារគឺមានចំនួនពីរលើករួចមកហើយដែរ ក៏ប៉ុន្តែចំពោះការចរចាររវាងតំណាងកម្មករនិងតំណាងក្រុមហ៊ុនមានភា
ពខុសគ្នា ដោយគោលជំហរភាគីខាងក្រុមហ៊ុនគឺមិនព្រមដករដ្ឋបាលមួយនេះចេញជាដាច់ខាត ចំណែកកម្មករចង់ឱ្យមា
នការដករដ្ឋបាលមួយរូបនេះចេញពីក្រុមហ៊ុនវីននីងនេះឱ្យបានទើបព្រមចូលធ្វើការដូចដើមវិញ ប៉ុន្តែភាគីខាងក្រុមហ៊ុន
ក៏បានសុំពេលមួយខែដើម្បីដោះស្រាយរឿងនេះ តែការសុំពន្សាពេលនេះមិនត្រូវទទួលបានការយល់ព្រមពីកម្មករកម្ម
ការនីនោះទេ តំណាងកម្មករនេះបានបញ្ជាក់ប្រាប់ថា ពួកគាត់បានទុកពេលឱ្យរដ្ឋបាលមួយរូបនេះអស់ រយៈពេល ៣
ដងហើយដើម្បីធ្វើការកែខ្លួន ក៏ប៉ុន្តែនៅដ៏ដែល »

ក្រោយពេលដែលតំណាងកម្មករបានជួបប្រជុំរកដំណោះស្រាយជាមួយតំណាងរដ្ឋសភាជាតិ គឺអ្នកស្រី កែ សុវណ្ណរ័ត្ន ជាប្រធានគណៈកម្មការទី៨ គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ឋជន យុវនីតិសម្បទា  ការងារ  បណ្តុះប
ណ្តាលវិវជ្ជាជីវៈ និង កិច្ចការនារី រួចមក លោក គឹម ស៊ីថាច់បានប្រាប់ឱ្យដឹងថា«ខាងតំណាងសភាជាតិបានសុំពេល១
ទៅ២ថ្ងៃដើម្បីចាត់ការរឿងនេះ ដោយ ខាងតំណាងសភាបានអះអាងថា គេនិងដាក់សម្ពាធនិងជម្រុញការងារមួយនេះ

ឱ្យបានឆាប់រហ័សទៅក្រុមហ៊ុនរោងចក្រមួយនេះជូនដល់កម្មករទាំងអស់គ្នា ដោយលោកស្រីកែ សុវណ្ណរ័ត្នបានអះអា
ងថា ទុកពេលឱ្យគាត់តែ ១ទៅ ២ថ្ងៃ ទៀតនោះ គាត់និងដោះស្រាយជូនដល់កម្មករដោយមិនឱ្យកម្មករទាំងអស់នោះ
រងទុកវេទនាជាមួយនិង ក្រុមហ៊ុនមួយនេះជាបន្តទៀតនោះទេ»

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com