វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ព​ល​រ​ដ្ឋ​មា​ន​ទំ​នា​ស់ដី​ធ្លី​ដា​ក់​ញ​ត្តិ​តែត្រូវសមត្ថកិច្ចរារាំង រូបភាពដោយៈ ម៉ាលី ម៉ាលី
ព​ល​រ​ដ្ឋ​​មា​ន​​ទំ​នា​ស់​ដី​ធ្លី​​ដា​ក់​​ញ​ត្តិ​ ​សុំ​​អ​ន្ត​រា​គ​ម​ន៍​ដោះ​ស្រា​យ​​ពី​​លោ​ក​​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន​ ​សែ​ន​​​​
បង្ហោះ​នៅ​វេលាមោ៉ង 7:51 am ថ្ងៃ Thursday 16th October 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

      «សំឡេងស្រែកតវា់របស់អ្នកភូមិ»

       ប្រជាពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លីចំនួន៣៣១គ្រួសារមកពី ស្រុកជាំក្សាន និងក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែតុលាបានដង្ហែរក្បួនយកញត្តិទៅដាក់នៅខុទ្ធការល័យ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សុំ
កិច្ចធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ជាមួយ អាជ្ញាធរខេត្ត។

        ពលរដ្ឋរងគ្រោះចំនួន៧៨គ្រួសារក្នុងចំណោមពលរដ្ឋសរុបចំនួន៣៣១គ្រួសារ មកពីភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមានជម្លោះដីលំនៅដ្ឋានចំនួន៨ហិតាស្មើនិង៧៨ក្បាលដីនិងជាប្រភេទដីចំការមានទំហំ
៣៥ហិតា កំពុងមានជម្លោះជាមួយអាជ្ញាធរខេត្តព្រះវិហារ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

        ពលរដ្ឋបានអះអាងថា ដីដែលមានជម្លោះខាងលើនេះ អ្នកភូមិបានរស់នៅប្រកបមុខរបរបង្ករបង្កើន ផលចាប់តំាងពីឆ្នាំ
១៩៧៩ និងអ្នកភូមិខ្លះទៀតមករស់នៅតាំងពីឆ្នាំ១៩៩០មកម្លេះដោយមិនមានបញ្ហាអ្វីឡើយរហូតមកដល់ឆ្នាំ២០១៣ទើប
អភិបាលខេត្តព្រះវិហារ ចង់ពង្រីកដីដើម្បីធ្វើព្រលានយន្តហោះបន្ថែមទៀតករណីនេះបានបណ្តាលឱ្យអ្នកភូមិទទួលរងនូវផ
លប៉ះពាល់ចំនួន៧៨គ្រួសារ។

       ទន្ទឹមនឹងនោះអាជ្ញាធរខេត្តព្រះវិហារ បានជម្លៀសប្រជាពលរដ្ឋរងគ្រោះទាំងនោះឱ្យទៅរស់នៅទីតាំងថ្មីមានចម្ងាយឆ្ងា
យពីក្រុងព្រះវិហារ និងធ្វើឱ្យមានផលលំបាកដល់អ្នកភូមិក្នុងការប្រកបមុខរបរចិញ្ចឹម ជីវភាពក្រុមគ្រួសាររបស់ពួកគាត់។

         ចំណែកឯពលរដ្ឋមួយចំនួនទៀតមកពីភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចំនួន ២៥៣គ្រួសារ
នោះ ដែលមានទំហំផ្ទៃដី៥៧៥ហិតា ត្រូវបានក្រុមអាជ្ញាធរ ដឹកនាំដោយលោកអ៊ុំ ម៉ារ៉ាឃុបឃិតគ្នាធ្វើបាបប្រជាពលរដ្ឋដោ
យក្រុមអាជ្ញាធរពុករលួយទាំងនេះ មិនគិតខ្វល់ខ្វាយពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមិនតែប៉ុណ្ណោះលោកអ៊ុំ ម៉ារ៉ា បាន
ដឹកនាំកងកម្លាំងប្រដាប់អាវុធ ប្រមាណជាង ៤០០នាក់ ចុះមកធ្វើការរុះដុតបំផ្លាញផ្ទះអ្នកភូមិនិងធ្វើការឈូសឆាយសាលា
រៀន វត្តស្វាយជ្រុំ កសាងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផ្ទាល់ខ្ទេចខ្ទីគ្មានសល់ក្នុងនោះអាជ្ញាធររបស់លោក អ៊ុំ ម៉ារ៉ា បានបង្ខំឱ្យអ្នកភូមិទាំងអស់ទៅបន្តជីវភាពរស់នៅក្នុងចំការមីន ជាពិសេសអាជ្ញាធរខេត្តបានធ្វើ ការគម្រាមកំហែងដល់ព្រះ
សង្ឃ ចាប់វាយព្រះសង្ឃ ដោយបានបង្ខំឱ្យព្រះសង្ឃសឹកទៀតផង។

       នៅព្រឹកមិញនេះដែរ អ្នកភូមិដាក់ញត្តិតវ៉ាទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្តែងការមិនពេញ ចិត្ត ជាមួយអា
ជ្ញាធរខេត្ត ដែលបានធ្វើបាបមកលើប្រជាពលរដ្ឋអ្នកភូមិ ហើយពួកគេបានស្រែកជេរទៅមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងជួររដ្ឋាភិបាល
កម្ពុជា ខណៈការដាក់ញត្តិនោះត្រូវបានកងកម្លាំចម្រុះរបស់រដ្ឋាភិបាលឈរតម្រាបគ្នាជាជួរធ្វើការរារាំងបង្អាក់ដំណើរមិនឱ្យ
យកញត្តិទៅដាក់ដោយផ្ទាល់ដៃ «សំឡេង»។

         មន្ត្រីផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស អង្គការលីកាដូលោកអំ សំអាត បានលើកឡើងទាក់ទងទៅនឹងប្រជាពលរដ្ឋ ដែល
ត្រូវបានកងកម្លាំងចម្រុះប្រមាណជាង៤០០នាក់រារាំងដំណើរខណៈដែលលោកកំពុងតែ ចុះស៊ើបអង្កេតឃ្លាំមើលស្ថានភាព
នៅទីនោះដែរបានលើកឡើងថា រដ្ឋាភិបាលគួរតែរៀបចំគណកម្មការ ដែលពាក់ព័ន្ធចុះទៅត្រួតពិនិត្យ  ជាក់ស្តែងនិងធ្វើការ
ដោះស្រាយជូនប្រជាពលរដ្ឋ លោកថា ជាដំណោះ ស្រាយដ៏ល្អចៀសវាងការប្រឈមមុខដាក់គ្នា។

          យ៉ាងណាក៏ដោយលោកលើកឡើងទៀតថា ប្រសិនជា ដំណោះស្រាយបែបនេះនៅដដែលមិនមានការផ្លាស់ប្តូរនោះ ថ្ងៃណាមួយអាចនឹងមានអំពើហិង្សាណា មួយកើតឡើងរវាងប្រជាពលរដ្ឋរងគ្រោះ និងអាជ្ញាធរជាក់ជាមិនខាន ហើយករណី
នេះបណ្តាលឱ្យខាត បង់នូវអ្វីៗគ្រប់យ៉ាងដែលរដ្ឋាភិបាលខ្លួនឯងមិនបានយកចិត្តទុកដាក់ពីបញ្ហារបសប្រជាពលរដ្ឋ។

          យើងឃើញថា បន្ទាប់ពីមានការរារាំងពីសំណាក់ក្រុមអាជ្ញាធចម្រុះរបសរដ្ឋាភិបាលក្រោយមកទើបមានមន្ត្រីតំណាង
ខុទ្ទការល័យលោកហ៊ុន សែន ចុះមកទទួលយកញត្តិពីប្រជាពលរដ្ឋហើយបានសន្យាយកញត្តិនោះទៅជូនលោកហ៊ុន សែន ដើម្បីពិចារណាក្នុងចំណាត់ការអន្តរាគមន៍ដោះស្រាយជូនដល់ ប្រជាពលរដ្ឋទៅតាមការទាមទាររបស់ពួកគាត់៕

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com