វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​​សា​លា​ដំ​បូ​ង​ខេ​ត្ត​បៃ​លិ​ន​សុំ​ព​ន្យា​ពេ​ល​ក​រ​ណី​ហៅ​ជ​ន​ជា​ប់​ចោ​ទ​ទាំ​ង​៥​រូ​ប​ចូ​ល​ស​វ​នា​កា​រ​ជា​លើ​ក​ទី​២​ដើ​ម្បី​បំ​ភ្លឺ​ក​រណី​​រ​ស់​នៅ​លើ​ដី​សា​ធា​រ​ណៈ​​
បង្ហោះ​នៅ​វេលាមោ៉ង 2:21 am ថ្ងៃ Friday 17th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

ប្រជាពលរដ្ឋរងគ្រោះ៥នាក់ដែលត្រូវបានតុលាការកោះហៅឱ្យចូលសវនាការនៅព្រឹកថ្ងៃទី១៧ ខែតុលានេះត្រូវបានក្រលា
បញ្ជីនៃតុលាការសាលាដំបូងខេត្តប៉ៃលិន  លោក   រូរ៉ា ដូ  សុំពន្យាពេលករណីហៅជនជាប់ចោទទាំង៥រូបនោះចូលទៅបំភ្លឺ
ដោយសារតែម្តាយរបស់លោកស្លាប់  ក៏ប៉ុន្តែការសុំពន្យាពេលនេះត្រូវបានប្រជាពលរដ្ឋជាច្រើនចោទប្រកាន់ថានេះគឺជាល្បិ
ច របស់តុលាការតែប៉ុណ្ណោះដោយសារតែមានប្រជាពលរដ្ឋអ្នកទៅចូលរួមស្តាប់ការជុំនំជុំរះក្តីច្រើនពេក។

ការបើកសវនាការជុំជុំរះក្តីជាលើកទីពីរនេះមានប្រជាពលរដ្ឋប្រមាជាជាង២រយនាក់ដែលបានទៅចូលរួម ម្នាក់ៗមានការខឹ
ងយ៉ាងខ្លាំងទៅហ្នឹងការផ្អាក់និងពន្យាពេលកាត់ក្តីរឿងប្រជាពលរដ្ឋរងគ្រោះរបស់ពួកគាត់ចំនួនប្រាំរូបដែលត្រូវបានតុលាកា
រចោទប្រកាន់ពីបទរស់នៅលើដីសាធារណៈរបស់រដ្ឋ តែទោះជាយ៉ាងនេះក៏ដោយក៏នារីរងគ្រោះម្នាក់គឺអ្នកស្រី អោម សំ
អាត គាត់បានបញ្ជាក់ថា នេះគឺជារឿងស្លាប់របស់មនុស្សម្នាក់ៗតែប៉ុណ្ណោះការស្លាប់វាមើលមិនឃើញនោះទេ ដូចនេះហើ
យ គាត់គិតថា វាជារឿងមានភារកិច្ចម្តងម្នាក់តែប៉ុណ្ណោះគាត់យល់អំពីតុលាការតែតុលាការក៏ត្រូវយល់អំពីគាត់ដូចគ្នា អ្នក
ស្រីបានបញ្ជាក់ប្រាប់មកវិទ្យុសម្លេងព្រះសង្ឃឯករាជ្យថា ក្រោយពេលដែលតុលាការសុំពន្យាពេលហើយនោះ   តុលាការ
គេមិនបាននិយាយអ្វីច្រើនលើសពីនេះនោះទេគឺគាត់បាននិយាយត្រឹមតែថាគាត់សុំពន្យាពេលនៅការកាត់ក្តីនៃជនរងគ្រោះ
ទាំង៥រូបនេះសិន ក៏ប៉ុន្តែតុលាការមិនដឹងថាតើថ្ងៃណាទើបបានកោះហៅឱ្យចូលសវនាការដើម្បីបំភ្លឺករណីរស់នៅលើដីសា
ធារណៈរបស់រដ្ឋវិញនោះទេ។

ទោះជានារីរងគ្រោះដែលត្រូវតុលាការកោះឱ្យចូលសវនាការនៅថ្ងៃទី ១៧ តុលានេះដើម្បីបំភ្លឺរឿងក្តីរស់នៅលើដី សាធារ
ណរបស់រដ្ឋ អ្នកស្រី អោម សំអាត គាត់គិតថា «រឿងក្រលាបញ្ជីលោកសុំពន្យាពេលព្រោះតែម្តាយគាត់ស្លាប់នេះ វាគឺជា
រឿងហេតុមួយដែលកើតឡើងម្តងម្នាក់ដោយមិនដឹងខ្លួនមុនយ៉ាងនេះក៏ពិតមែន ក៏ប្រជាពលរដ្ឋ ដែលមានគម្រោងចង់ស្តា
ប់ការជុំនំជំរះក្តីប្រមាណជាជាងពីររយនាក់នោះ ពួកគាត់គិតថា នេះគឺជាការបោកប្រាស់ របស់តុលាការទៅលើពួកគាត់តែ
ប៉ុណ្ណោះ ព្រោះថាបើស្លាប់មែននោះម្តេចមិនប្រាប់ពួកគាត់ពីរល្ងាចឱ្យបានដឹងជាមុនសិន តែទាល់តែប្រជាពលរដ្ឋបានមក
ដល់តុលាការអស់ហើយបានសុំពន្យាពេលទៅវិញ »គាត់បានបញ្ជាក់ថា«នេះគឺជាល្បិចកលរបស់តុលាការមួយរឿងដែរ
ព្រោះ
តែឃើញប្រជាពលរដ្ឋអ្នកចូលរួមស្តាប់នៅការចូលសវនាការរបស់ជនរងគ្រោះគាត់ទាំង៥រូបបូករួមទាំងរឿងគ្រោះ
ថ្នាក់ម្តា
យគាត់ស្លាប់ផង»។

មុនពេលដែលអ្នកទាំង៥រូបនេះត្រូវបានតុលាការកោះហៅឱ្យចូលសវនាការជាលើកទីពីរ គឺព្រោះតែតុលាការបានឃើញ
នៅសកម្មភាពរបស់ពួកគាត់ទាំងអស់គ្នាក្រោយពេលដែលចេញពីពន្ឋនាគារហើយ អ្នកទាំងនោះបាន បន្តការតវ៉ាជាថ្មីម្តង
ទៀត ដោយបានឡើងមកតវ៉ានៅរាជធានីភ្នំពេញកាលពីមុនរដូវបុណ្យភ្ជុំបិណ្ឌ សហគមន៍និងប្រជាពុទ្ឋបរិស័ទ្ឋរងគ្រោះរប
ស់អ្នកស្រីមានការអត់ឃ្លាននិងមានការខ្វះខាតយ៉ាងខ្លាំងហើយពេលនោះតំណាងគណបក្សសង្គ្រោះជាតិបានយកអំណោ
យបន្តិចបន្តួចទៅចែកបងប្អូនប្រជាពលរដ្ឋរងគ្រោះដីធ្លីដែលស្នាក់នៅវត្តចាស់ជាបណ្តោះអាសន្ន   ពួកគាត់ទាំងអស់គ្នាក៏
ព្រមទទួលយកក៏ប៉ុន្តែការទទួលយកនៅអំណោយពីតំណាងគណបក្សសង្រ្គោះជាតិនោះត្រូវបានតុលាការគេចោទប្រកាន់
អ្នកស្រីក៏ដូចជាជនរងគ្រោះដ៏ទៃផ្សេងទៀតថាមានការជាប់ពាក់ព័ន្ឋជាមួយនិងគណបក្សនយោបាយក៏ប៉ុន្តែអ្នកស្រីបានប
ញ្ជាក់ថាមូលហេតុដែលអ្នកស្រីទទួលយកគឺព្រោះតែក្រពះកាលនោះវាអត់ឃ្លានពេកហើយក៏មិនមែនប្រកាន់ខាងនិន្នាការ
នយោបាយបក្សណាមួយនោះទេ គឺព្រោះតែមិនមានរបស់របរគ្រប់គ្រាន់សម្រាប់ទទួលទានប្រចាំថ្ងៃទើបព្រមទទួលយក
ក្រោយមកខាងតុលាការគេបានថតរូបថតផ្តិតទុកគ្រាដែលអ្នកស្រីព្រមទទួលយកអំណោយទាំងនោះហើយចោទថាមាន
ការជាប់ពាក់ព័ន្ឋជាមួយនិងគណបក្សនយោបាយ។

គួរបញ្ជាក់ថា ជនរងគ្រោះទាំង៥រូបនេះមានទីលំនៅស្ថិតនៅភូមិ ភ្នំក្រិញ  ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅខេត្តប៉ៃលិ នអ្នក
ទាំងប្រាំរូបនេះត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភលើដីសាធារណៈ អ្នកស្រីក៏ដូចជាជនរងគ្រោះដីធ្លីទាំង៥រូបដែ
លត្រូវបានតុលាការចោទប្រកាន់នោះគឺធ្លាប់សម្តែងការភ័យខ្លាចយ៉ាងខ្លាំង។

ទាក់ទងទៅហ្នឹងការហៅឡើងសវនាការជាលើកទី២នេះ ពីព្រោះតែកន្លងមកគាត់មិនបានធ្វើអ្វីខុសផងគ្រាន់តែតស៊ូរឿង
ដីធ្លីបន្តិចបន្តួចក៏ត្រូវបានតុលាការចាប់ដាក់ពន្ឋនាគារអស់រយៈពេល៣ខែទាំងអយុត្តិធម៌ ទើបបានតុលាការគេបានដោះ
លែងឱ្យនៅក្រោឃុំមកវិញ ហើយឥឡូវនេះតុលាការគេបានកោះហៅសាជាថ្មីម្តងទៀតបណ្តាលឱ្យអ្នកស្រីក៏ដូចជាជនរង
គ្រោះទាំងអស់៥រូបមានការព្រួយបារម្មណ៍ទៅហ្នឹងបញ្ហានេះ។ជនរងគ្រោះដីធ្លីទាំង៥រូបនោះ គឺមានអ្នកស្រី អោមសំអាត
លោក អោមសំអុល  លោក ពេជ្រសុធា អ្នកស្រីទួតម៉ាក់ និងអ្នកស្រី ឆាយឆាត ដោយអ្នកទាំង៥រូបនេះត្រូវបានតុលាការ
ចោទប្រកាន់ពីបទរំលោភលើដីសាធារណៈ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com