វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ក្រុ​ម​អ​ង្គ​កា​រ​ស​ង្គ​ម​ស៊ី​វិ​ល​ធ្វើ​សិ​ក្ខា​សា​លា​ផ្ស​ព្វ​ផ្សា​យ​ពី​ភា​ព​ជា​ដៃ​គូ​រ​ដ្ឋា​ភិ​បា​ល​បើ​ក​ទូ​លា​យ​ ​O​G​P​ ​នៃ​ ​អ​ង្គ​កា​រ​ស​ង្គ​ម​ស៊ី​វិ​ល​ស​ម្រា​ប់​ឆ្នាំ​២​០​១​៤​-​២​០​១​៥​​
បង្ហោះ​នៅ​វេលាមោ៉ង 8:04 am ថ្ងៃ Friday 17th October 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

ក្រុមអង្គការសង្គមស៊ីវិលចំនូនប្រាំស្ថាប័ន បានសហការរៀបចំសិក្ខាសាលាមួយស្តីពី ភាពជាដៃគូរដ្ឋា ភិបាលបើកទូលាយ
អូ ជី ភី សម្រាប់ឆ្នាំ ២០១៤-២០១៥ ដែលបានប្រព្រឹត្តទៅអស់រយៈពេលចំនួន ពីរថ្ងៃគឺចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៧
ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំ ពេញ។

សិក្ខាសាលានេះដឹកនាំរៀបចំដោយអង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ក្នុងគោល បំណងដើម្បី ផ្សព្វ
ផ្សាយអំពីគុណតម្លៃ យន្តការ គោលបំណង និងសហគមន៍ អូ ជី ភី ជូនលដ់រដ្ឋាភិ បាល និងសហគមន៍ អង្គការសង្គមស៊ី
វិល ផ្សព្វផ្សាយអំពីអត្ថប្រយោជននៃតម្លាភាពការចូលរួម និងគណនេយ្យភាពដែលប្រទេសនានានឹងទទួលបានតាមរយៈ
ការចូលរួមក្នុងអូ ជី ភី បង្ហាញជូនរដ្ឋាភិ បាលនូវតម្លាភាពជជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលជាចរឹតលក្ខណៈ
ចម្បងនៃអូ ជី ភី គូសបង្ហាញចំណុចជាក់លាក់ស្តីពីកំណែទម្រង់តម្លាភាពការចូលរួម និងគណនេយ្យភាពមួយចំនួន ដែល
ត្រូវបានអនុវត្តប្រកបដោយសក្តានុពល ក្នុងការជួយប្រទេសទាំងឡាយឱ្យបំពេញនូវស្តង់ដារ លក្ខណៈសម្បត្តិ អូ ជី ភី រៀ
បចំផែនទីមួយនៃអ្នកកែទម្រង់ និងការបំពេញស្តង់ដារលក្ខណៈសម្បត្តិ អូជីភី សម្រាប់ប្រទេសពាក់ព័ន្ធចំនួនប្រាំនិងកំណ
ត់កាលបរិច្ឆេទដើម្បីចូលរួម អូ ជី ភី អភិវឌ្ឈការគាំ ទ្រការកសាងបណ្តាញរវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលក្នុងប្រ
ទេសទាំងប្រាំជាមួយសហភាគី របស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងកូរ៉េខាងត្បូង កែលម្អ សមត្ថភាពរបស់អង្គ
ការសង្គមស៊ី វិលក្នុងការធ្វើការវិភាគថវិកា និងការងារតស៊ូមតិ។

នៅក្នុងសិក្ខានេះមានការចូលរួមពីវាគ្មិនមកពីតាមបណ្តានានា ក្នុងក្រៅប្រទេសជាច្រើនរូបសម្រាប់ធ្វើបទបង្ហាញឆ្លបញ្ចាំ
ងពីផែនការគោលបំណង និងការរំពឹងទុកបន្ទាប់ពីបញ្ចប់នូវសិក្ខាសាលាភាពជាដៃ រដ្ឋាភិបាលបើកទូលាយ ដែលហៅ
កាត់ថា អូ ជី ភី នេះជូនដល់សិក្ខាកាមអ្នកចូលរួមទាំងមូលដើម្បី ចួលរួមជួយផ្សព្វផ្សាយនូវតម្លៃ ដែលទទួលបាននូវផល
ជាវិជ្ជមានទាំងអស់នេះជូនដល់សាធារណៈ ជន។

ប្រធានស្ថាប័នអង្គភាពប្រឆាំងនិងអំពើពុករលួយលោក ឱម យ៉ិនទៀង បានចូលរួមសិក្ខាសាលានោះ លោកបានលើ
កឡើងទាក់ទងទៅនឹង លក្ខណៈសម្បត្តិនៃអូ ជី ភី ដែលអង្គការភាពជាដៃគូរបានរៀប ចំដើម្បីផ្សព្វផ្សាយ នៅក្នុងគោ
លបំណងចំនួន៧ចំណុចជាគោលផងដែរ លោកបានលើកលើកឡើង ទៀតថា មតិរបស់អង្គការសង្គមស៊ីវិលយ៉ាង
ម៉េច គឺទុកឱ្យខាងសង្គមស៊ីវិលជាអ្នកបញ្ចេញបានដោយ ពេញលេញ រីឯមតិរបស់រដ្ឋាភិបាលយ៉ាងម៉េចនោះគឺទុកឱ្យ
រដ្ឋាភិបាលជាអ្នកបញ្ចេញដោយពេញ លេញ ចំពោះចំណុចណាមួយដែលរួមគ្នាយើងត្រូវរុញទៅមុខដើម្បីទាំងអស់
គ្នា «សំឡេង លោកឱម យ៉ិនទៀង»។

បើតាមនាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការកម្ពុជា លោក សឿង សារឿន បាន ប្រាប់ឱ្យដឹថា សិក្ខា
សាលានេះបានរៀបចំប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃមកហើយនៅសណ្ឋាគារ សាន់វេ ដែលមានការចូលរួមសហការពី
អង្កការជាភាពជាដៃគូរចំនួនប្រាំរួមមាន អេ ភី អាយ ស៊ីស៊ី ស៊ី សមាគមយុវជនខ្មែរ សីលកា និងអង្គការតម្លាភាពកម្ពុជា។
លោកបានបន្ថែមថា នៅក្នុងសិក្ខាសា លានេះ ក៏មានការចូលរួមពីរដ្ឋាភិបាល និងវិស័យឯកជន រួមទាំងអង្គការក្រៅរដ្ឋា
ភិបាលជាច្រើន ទៀតផងដែរ។ ទន្ទឹមនឹងនោះមានការចូលរួមពីបណ្តាប្រទេសជិតខាងមួយចំនួនដូចជាប្រទេសយួនហ្វីលី
ពីនឥណ្ឌូនេស៊ីជាដើម។

លោក សឿង សារឿន បានឱ្យដឹងទៀតថា គោលបំណងនៃការរៀបចំធ្វើសិក្ខាសាលានេះដើម្បីចែករំ លែកពីបទពិសោ
ធន៍ គុណតម្លៃ និងផលប្រយោជន៍ស្តីពីភាពជាដៃគូរដ្ឋាភិបាលបើកចំហរ សិក្សារៀន សូត្រនូវបទពិសោធន៍ពីគ្នាទៅវិញ
ទៅមក ថាតើលទ្ធភាពដូចម្តេចដែលយើងអាចលើកទឹកចិត្តឱ្យ កម្ពុជា ក្លាយជាសមាជិក អូ ជី ភីនេះ «សំឡេងលោក
សឿង សារឿន»។

យ៉ាងណាក៏ដោយបន្ទាប់ពីសិក្ខាសាលានេះបញ្ចប់ទៅ គេរំពឹងថា នឹងទទួលបាននូវលទ្ធផល អ្នកចូល រួមបានបង្កើនចំ
ណេះដឹងអំពី អូ ជី ភី និងសារៈសំខាន់នស អូជីភី សម្រាប់ការអភិវឌ្ឈន៍ ប្រកបទៅ ដោយនិរន្តរភាពនៃប្រទេសកម្ពុជានិ
ងផែនការការងារប្រចាំប្រទេសមួយ ត្រូវបានព្រាងសម្រាប់បង្កើត ជាប្រព័ន្ធនូវភាពជាដៃគូរដ្ឋាភិបាលបើកទូលាយ នៅ
កម្ពុជា រួមទាំងការគាំទ្រការកសាងបណ្តាញត្រូវ បានកសាងនិងពង្រឹងរវាងអង្គការសង្គមសីវិល និងរដ្ឋាភិបាលក្នុងប្រ
ទេសទាំងប្រាំជាមួយសហភាគី របស់ខ្លួននៅប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងកូរ៉េខាងត្បូងជាដើម សិក្ខាសាលានេះ
បានបញ្ចប់ទៅ វិញទៅនៅថ្ងៃសុក្រទី១៧ ខែតុលានេះដោយទទួលបាននូវដូចអ្វីដែលសង្គមស៊ីវិលបានគ្រោងទុក៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com