វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​ប្រ​ជា​​ព​ល​រ​ដ្ឋ​​រ​ង​​គ្រោះ​​ដោ​យ​​សា​រ​​ដី​ធ្លី​​ម​ក​​ស្រុ​ក​​ភ្នំ​​ស្រួ​ច​​ខេ​ត្ត​​កំ​ព​ង់​ស្ពឺ​​ឡើ​ង​​ម​ក​​ភ្នំ​ពេ​ញ​ស្នើ​សុំ​​ជួ​យ​​ធ្វើ​​អ​ន្ត​រា​គ​ម​ន៍​​ពី​​លោ​ក​​ហ៊ុ​ន​ ​សែ​ន​​​
បង្ហោះ​នៅ​វេលាមោ៉ង 8:15 am ថ្ងៃ Friday 17th October 2014អត្ថបទ​ដោយ: IMNSJ
ប្រជាពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លីប្រមាណជា២៦នាក់   មកពីភូមិថ្មី  ឃុំតាំងសំរោង ស្រុកភ្នំស្រួច  ខេត្តកពង់ស្ពឺ
បានឡើងមករាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ពីករណីទំនាស់ដីធ្លីជាមួយនិងមន្ត្រី
អាជ្ញាធរ  តាំងពីឆ្នាំ២០០៧មកម្លេះ  ដែលបញ្ហានេះបានបង្ករឱ្យ  មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ
ជួយប្រទះនូវផលលំបាក និងទទួលការ គម្រាមកំហែងដល់ពួកគាត់ថែមទៀត។

អ្នកស្រីយូ រ៉ន  តំណាងឱ្យប្រជាពលរដ្ឋចំនួន១០២គ្រួសាររស់នៅភូមិ ឃុំខាងលើបានរៀបរាប់ប្រាប់វិទ្យុ សំឡេងព្រះសង្ឃ
ឯករាជ្យឱ្យដឹងថា ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយនិងមន្ត្រីមានអំណាចម្នាក់ឈ្មោះ ទូច សុភក្តិ    ដែលបានយកគ្រឿង
ចក្រទៅឈូសឆាយដីព្រៃរិចរិលរបស់អ្នកភូមិនៅក្នុងតំបន់អូរទឹកស្ងាត់ អ្នកស្រីយួ រ៉ន បានប្រាប់ឱ្យដឹងបន្ថែមទៀតថាកាល
ពីថ្ងៃទី០៧ ខែកក្កដា ឆ្នំា២០១១ វេលាម៉ោងប្រ មាណជា១០ព្រឹក មានឡានចំនួន០៧គ្រឿងជារថយន្តរបស់មន្ត្រីតុលាការ
ខេត្តកំពង់ស្ពឺ  ហើយរថយន្ត  នេះជារបស់ឈ្មោះទូច សុភក្តិ  និងឈ្មោះហុងប្រធានផ្សារត្រពាំងក្រឡឹង បានធ្វើដំណើរមក
ដល់ផ្ទះ ឈ្មោះ  ទូច សុភក្តិនៅភូមិថ្មី  និងបានបើករថយន្តនោះចេញពីផ្ទះទូច សុភ័ក្រ្ត  សំដៅទៅតំបន់អូរទឹកស្ងាត់ ដើម្បី
ពិនិត្យមើលដីទំនាស់ រវាងប្រជាពលរដ្ឋចំនួន៦០គ្រួសារជាមួយឈ្មោះទូច សុភ័ក្ត្រ។

នៅម៉ៅងប្រមាណជា១១ថ្ងៃត្រង់ក្រុមតុលាការបានត្រឡប់មកពីកន្លែងតំបន់ដីមានទំនាស់ ទៅផ្ទះឈ្មោះ   ទូច សុភក្ត្រវិញ
ដោយមិនបានធ្វើដោះស្រាយជូនដល់ប្រជាពលរដ្ឋរងគ្រោះនោះទេ។     ប្រជាពលរដ្ឋរងគ្រោះពួកគាត់បានលើកឡើងថា
នៅម៉ោងប្រមាណជា៣រសៀល     ពួកគាត់មានគ្នាប្រមាណជា៣០នាក់បាននាំគ្នាទៅ  ធ្វើការរារាំងហាមឃាត់គ្រឿងចក្រ
ឈូសឆាយដីរបស់ទូច សុភក្ត្រ ប៉ុន្តែពួកគេមិនបានបញ្ឈប់សកម្មភាពឈូសឆាយនោះទេហើយពលរដ្ឋទាំងនោះក៏បាននាំ
គ្នាត្រឡប់ ទៅផ្ទះរបស់ពួកគាត់វិញ។

អ្នកស្រីយូ រ៉ន បានឱ្យដឹងបន្ថែមទៀតថា អាជ្ញាធរភូមិឃុំបានចែកដីមានជម្លោះនោះទៅឱ្យប៉ូលីសប៉េអិម  ដើម្បីលក់ ជាមួយ
គ្នានោះ អ្នកភូមិដែលបានកាប់ត្រួសត្រាយធ្វើស្រែ និងសង់លំនៅដ្ឋាន អាជ្ញាធរបាន ចោទអ្នកភូមិថា នាំគ្នាទៅរស់នៅលើដី
របស់គេទៅវិញ។ «សំឡេង»

ដោយហេតុតែអាជ្ញាធរនៅមូលដ្ឋានមិនព្រមធ្វើការដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ  ជាមួយនិង មន្ត្រីមានអំណាច
អាងខ្នងតុលាការឈ្មោះទូច សុភ័ក្ត្   រ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ  ទើបអ្នកភូមិ  បាននាំគ្នាឡើងមករាជធានីភ្នំពេញ
ដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យជួយដោះ ស្រាយជូនដល់ពួកគាត់ជាបន្ទាន់។

យ៉ាងណាក៏ដោយយើងមើលឃើញថា បញ្ហាទំនាស់ដីធ្លីបានកើតឡើងយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជាជាមួយមន្ត្រី
មានអំណាច និងក្រុមហ៊ុនក្នុងស្រុក ក្រៅស្រុក ដែលបានរំលោភបំពានដណ្តើមយក  ពីប្រជាពលរដ្ឋទីទ័លក្រ ហើយរដ្ឋាភិ
បាលមិនអើពើដោះស្រាយជូនដល់ពលរដ្ឋទាំងនោះ    ទៅតាមតម្លៃទីផ្សារក្នុងស្រុកនោះទេ  ដោយបានទុកជំងឺរ៉ាំរ៉ៃនេះឱ្យ
ក្លាយជាមេរោគមួយកាន់តែរីកធំធាត់ឡើងរហូតមកដល់ពេលពេលនេះនៅមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com