វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ឃុំប៉ូយ​ស្រុកអូរជុំ ខេត្តរតនៈគីរី រូបភាពដោយៈ អាដហុករតនគីរី
តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​តំណាង​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​រតន​គិរី​សហគមន៍​និង​សមាគមន៍​បី​ត្រៀម​តវ៉ា​បញ្ហា​រឿង​បី​ដាច់​ដោយ​ឡែក​ពី​គ្នា​​
បង្ហោះ​នៅ​វេលាមោ៉ង 5:20 am ថ្ងៃ Sunday 12th October 2014អត្ថបទ​ដោយ: ភស្ដា

       លោក ឆាយ ធី ប្រធានសមាគមអាដហុកប្រចាំខេត្តរតនគិរីប្រាប់មកដល់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យថានៅថ្ងៃស្អែក
ទី១៣ ខែតុលា ឆ្នាំ២០១៤ នឹងមានការជួបជុំតុមូលការធ្វើបាតុកម្មនឹងបើកការស៊ើបអង្កេតពីសំណាក់សមាគម សហគមន៍
បីផ្សេងគ្នា ដែលរួមមាន នៅសាលាឃុំ ប៉ូយ ស្រុកអូរជុំ នឹងបើកកិច្ចប្រជុំតុមូលមួយ ដើម្បីស្វែងរកដំណោះស្រាយ ដីធ្លីរវាង
ពលរដ្ឋជនជាតិខ្មែរដើមគ្រឹងមកពីភូមក្រេះ ជាមួយក្រុមហ៊ុនCRD ដែលជាក្រុមហ៊ុនយួនមួយទទួលបានសិទ្ធពីក្រុមហ៊ុន
យួនធំ ឈ្មោះ ហ័ងអាញយ៉ាឡាយ ទទួលបានសិទ្ធពីរាជរដ្ឋាភិបាលក្នុងការវិនិយោគការដាំដុះកៅស៊ូក្នុងតំបន់នោះ ។

       ការពិភាក្សានោះនឹងលើកពីដីទំហំ២០០ហិកតា ដែលពលរដ្ឋចោទក្រុមហ៊ុន CRD ថាបានរំលោភ ឈូសឆាយដាំ
ដើមកៅស៊ូ នឹងបានកាប់នូវឈើប្រណិតៗរាប់ម៉ឺនដើម ដូចជា ឈើធ្នុង នាងនួន បេង សុក្រម គគីរ ជាដើម ដោយគ្មានការ
ចុះត្រួតពិនិត្យត្រឹមត្រូវបានច្បាប់ពីសំណាក់អាជ្ញាធរស្រុក ខេត្តដែលជាប់ពាក់ព័ន្ធឡើយ មិនតែប៉ុណ្ណោះក្រុមហ៊ុនយួនមួយ
នេះបានដាក់ស្លាកសញ្ញារូបកាំភ្លើង ព្យួរតាមដើមឈើធំៗហាមមិនឲ្យប្រជាពលរដ្ឋចូលក្នុងព្រៃសហគមន៍ ដើម្បីរកអនុផល
ព្រៃឈើ ក៏ដូចជារកត្រី បន្លែ ត្រី សាច់ ដែលជាទំលាបប្រពៃណីដូនតារបស់ពួកគាត់រាប់ពាន់ឆ្នាំមកហើយ បើតាមការប្រាប់
ឲ្យដឹងពីតំណាងសហគមន៍ លោកកាំ ប៉្លសាណកមកអង្គការអាដហុកប្រចាំខេត្តរតនគិរី។ ក្នុងការជួបជុំនៅថ្ងៃស្អែកនឹងមាន
អ្នកចូលរួមពីថ្នាក់ឃុំ ស្រុក និងថ្នាក់ខេត្ត អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ព្រមដោយអ្នកតំណាងឲ្យក្រុមហ៊ុនCRD ដែល
មានអង្គការមួយមានអក្សរកាត់ថា NTFP ជាអ្នកសម្របសម្រួល។

            ករណីផ្សេងមួយទៀត សេចក្តីជូនដំណឹងពីប្រធានអង្គការអាដហុកប្រចាំខេត្តរតនគិរី លោកឆាយ ធី នៅថ្ងៃស្អែក
ទី១៣ ខែតុលា ឆ្នាំ ២០១៤ ពលរដ្ឋ២៧គ្រួសារ ស្ដិតនៅភូមិដីឡូត៍ស្រុកលំផាត់ ខេត្តរតនគិរី នឹងធ្វើបាតុកម្មតវ៉ាប្រឆាំងជា
មួយក្រុមវៀតណាមហ័ងអាញលំផាត់ ទទួបានសិទ្ធពីក្រុមហ៊ុនធំយួន ហ័ងអាញយ៉ាឡា ដែលបានធ្វើការឈូសឆាយដីនៅ
តាមដងទន្លេ ចំលើដីរបស់ពលរដ្ធទាំង២៧គ្រួសារ ប្រមាណជាង១០០ហិកតា ដោយក្រុមហ៊ុនយួនមួយនេះទុកដីក្រុមហ៊ុន
មកច្រាំងទន្លេ ត្រឹមតែ ៨០ម៉ែតប៉ុណ្ណោះ។ក្នុងការធ្វើបាតុកម្មថ្ងៃស្អែករបស់ពលរដ្ឋ គឺពួកគាត់នឹងទៅបោះព្រំលើដីរបស់ពួក
គាត់ ដែលពួកគាត់ចោទក្រុហ៊ុនហ័ងអាញលំផាត់ថាបានឈូសឆាយយក។ ក្នុងករណីរឿងដីធ្លីជាមួយក្រុមហ៊ុនយួនមួយ
នេះ មន្ត្រីអាជ្ញាធរស្រុកហាក់ដូចជាប្រងើយកន្តើយចំពោះពលរដ្ឋ និងការពារកាន់ជើងដល់ក្រុមហ៊ុន បើទោះបីមានការ
អន្តរាគមន៍ពីថ្នាក់ខេត្តក៏ដោយ។ «សម្លេង»

            ដោយឡែកនៅថ្ងៃស្អែកទី១៣ ខែតុលា ឆ្នាំ២០១៤ នេះផងដែរ សមាគមអាដហុកប្រចាំខេត្តរតនគិរី នឹងបើកការ
ស៊ើបអង្កេតលើរឿងកំហែងយកប្រាក់ពីសំណាក់មន្ត្រីបរិស្ថានមានគ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង៤ដើម បានធ្វើការជំរិត
ទារបា្រក់ពីជនជាតិដើមភាគតិចក្នុងភូមិដាច់ស្រយាលមួយនៃស្រុកលំផាត់ ដែលដេករកអនុផលព្រៃឈើតាមលក្ខណៈ
ប្រពៃណីជាតិពួកគាត់ដើម្បីចិញ្ចឹមជីវិត ដោយពួកមន្ត្រីបរិស្ថានបានចោទពួកគាត់ថាបានចូលព្រៃបរបាញ់សត្វក្នុងដែនដី
ដែលពួកគេការពារ។ ក្នុងការកំហែងទារប្រាក់ពួកមន្ត្រីបរិស្ថានបានចាប់យកម៉ូតូរបស់គាត់ដោយទារប្រាក់៦០ម៉ឺនរៀល
ក្នុងម៉ូតូ១គ្រឿង ពលរដ្ឋសុំបង់តែ ១៥ម៉ឺនរៀល ប៉ុន្តែក្រុមមន្ត្រីមិនព្រមហើយដក់យកម៉ូតូរបស់ពួកទៅរក្សាទុកចាំឲ្យ
ពលរដ្ឋយកលុយគ្រប់ចំនួនទៅដោះស្រាយ ដោយគ្មានលទ្ធភាពពលរដ្ឋជនជាតិភាគតិចបាន ធ្វើការប្ដឹងទៅកាន់មេភូមិ
សាលាឃុំ និងអង្គការអាដហុកឲ្យជួយដោះស្រាយជូនពួកគាត់។«សម្លេង»

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com