វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
តំណាង​សហជីព​ ឯករាជ្យ​ទាំង​៦​ព្រមាន​ហែក្បួន រូបភាពដោយៈ ហេង ស្រស់
តំណាង​សហជីព​ ឯករាជ្យ​ទាំង​៦​ព្រមាន​ដឹកនាំ​កម្មករ​ធ្វើ​កូដ​កម្ម​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ​បើ​ការ​ទាមទារ​ប្រាក់ ​ឈ្នួល​កម្មករ​នាពេល​នេះ​មិន​ទទួល​បាន​លទ្ធផល​​
បង្ហោះ​នៅ​វេលាមោ៉ង 5:39 am ថ្ងៃ Sunday 12th October 2014អត្ថបទ​ដោយ: IMNSJ

       តំណាងសហជីពឯករាជ្យទាំង៦សហព័ន្ធនៅព្រឹកថ្ងៃអាទិត្យនេះបានធ្វើការព្រមានផ្ញើសារទៅកាន់រដ្ឋាភិបាល កម្ពុជា
និងក្រសួងពាក់ព័ន្ធរួមទាំងភាគីរោងចក្រទាំងអស់ថាប្រសិនណាការតវ៉ាទាមទាររបស់កម្មករនាពេលនេះមិនត្រូវបាន
ដោះស្រាយជូនពួកគេទេនឹងដឹកនាំកម្មករធ្វើកូដកម្មជាលក្ខណៈទ្រង់ទ្រាយធំនៅពេលខាងមុខនេះដើម្បីទាមទារប្រាក់ខែ
ឈ្នួលជូនកម្មករឱ្យបានសមរម្យទៅតាមតម្លៃទីផ្សារការងារនិងជីវភាពរស់នៅប្រចាំថ្ងៃ។

      លើកឡើងនៅក្នុងការដង្ហែរក្បួនជួបជុំនៅឯសួនសេរីភាពឬទីលានប្រជាធិបតេយ្យដែលមានកម្មករ ចូលរួមទាមទារ
តវ៉ានេះប្រមាណជាង១០០០នាក់តំណាងសហជីពឯករាជ្យដែលបានដឹកនាំកម្មករបានឱ្យដឹងថាប្រសិនបើការទាមទារថ្ងៃ
នេះពុំមានលទ្ធផលដូចការចង់បានរបស់កម្មករទេនោះហើយភាគីពាក់ព័ន្ធនៅតែមិនយកចិត្តទុកដាក់ជូនកម្មករទៀតមាន
ន័យថាកម្មករនឹងបង្ហាញឆន្ទៈតាមរយៈនៃការផ្ទុះតវ៉ាទាមទារពីព្រោះកម្មករបានសំដែងមតិនិងសំដែងឆន្ទៈរបស់ពួកគេរួច
ហើយ«ប្រសិនបើលទ្ធផលនៃការធ្វើពេលនេះហើយភាគីពាក់ព័ន្ធនៅតែមិនបានយកចិត្តទុកដាក់ដោះស្រាយទៀតមានន័យ
ថាកម្មករគាត់នឹងសំដែងបង្ហាញឆន្ទៈអំពីការផ្ទុះតវ៉ាប្រសិនបើមិនមានលទ្ធផលណាមួយពីព្រោះថាគាត់បានសំដែងមតិរួច
ហើយគាត់បានបង្ហាញសាររួចហើយ
»


      ទោះបីជាយ៉ាងណាក៏ដោយយុទ្ធនាការនៃការទាមទារប្រាក់ឈ្នួលរបស់កម្មករបានផ្ទុះឡើងព្រមៗគ្នា ចាប់តាំងពីក្រោយ
បោះឆ្នោតអាណត្តិទី៥នេះមក ហើយការទាមទារនេះរដ្ឋាភិបាលកម្ពុជានៅតែមិនព្រមដោះស្រាយជូនកម្មករនោះទេ។
រហូតមកដល់ពេលនេះរាល់ការតវ៉ាទាមទារប្រាក់ឈ្នួលរបស់កម្មករត្រូវបានគម្រាមកំហែងដោយអាជ្ញាធររដ្ឋាភិបាលក៏ដូច
ជាសមាគមរោងចក្រកាត់ដេរគាំទ្ររដ្ឋាភិបាលដោយមិនឱ្យកម្មករ សហជីពមានសិទ្ធិសេរីភាពក្នុងការទាមទារនោះទេហើយ
ក្រសួងស្ថាប័នទាំងនោះត្រូវបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគៀបសង្កត់ពួកគេដូចជាចេញដីការកោះហៅសាកសួរប្តឹងពី
ករណីនោះពីករណីនេះបំបិទសិទ្ធិមិនឱ្យសហជីពចូលរួមទាមទារចលនាប្រាក់ខែកម្មករថែមទៀត តួយ៉ាងតំណាងសហជីព
មួយចំនួននាពេលថ្មីៗនេះត្រូវបានគេប្រាស់ប្រាស់អំណាចតុលាការដាក់គំនៀបបំបាក់ស្មារតីមកលើសហជីពតំណាងកម្មករ
និងកម្មករផងដែរកត្តានេះបានជះឥទ្ទីពលអាក្រក់ដល់សង្គមខ្មែរបច្ចុប្បន្ន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com