វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
គណកម្មការ​ទី​១០​នៃ​រដ្ឋសភា​ជួប​សហជីព​ថ្ងៃ​ស្អែក រូបភាពដោយៈ ហេង ស្រស់
គណកម្មការ​ទី​១០​នៃ​រដ្ឋសភា​ អនុញ្ញាត​ឱ្យ​តំណាង​សហជីព​ឯករាជ្យ​ទាំង​៦​ជួប​ពិភាក្សា​អំពី​ប្រាក់​ខែ​កម្មករ​ នៅ​ថ្ងៃ​ស្អែក​នៅ​វិមាន​រដ្ឋសភា​​
បង្ហោះ​នៅ​វេលាមោ៉ង 6:51 am ថ្ងៃ Sunday 12th October 2014អត្ថបទ​ដោយ:

        ប្រធានគណកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនិងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភាដែលជាគណ កម្មការទី១០
បានប្រកាសប្រាប់ដល់សហជីពកម្មករកម្មការិនី ប្រមាណជាង៣០០នាក់ នៅមុខវិមានរដ្ឋសភាកាលពីព្រឹកថ្ងៃអាទិត្យនេះ
ថាយើងខ្ញុំជាអ្នកតំណាងរាស្ត្រទាំងពីរគណបក្សបានមករងចាំដើម្បីទទួលយកញត្តិពីសហជីពកម្មករទោះបីជាថ្ងៃនេះមន្ត្រី
រាជការគេមិនធ្វើការងារក៏ដោយក៏មានតំណាងគណកម្មការនីមួយៗនៃរដ្ឋសភាមានដូចជាលោកស្រីកែសុវណ្ណរ័ត្ន ប្រធាន
គណកម្មការទី៨ លោកស៊ិកប៊ុនហុក អនុប្រធានគណកម្មការទី១០ លោកហ៊ួរ ស៊្រី អនុប្រធានគណកម្មការទី៣ លោក
ចាន់ ចេង ជាលេខាធិការនៃគណកម្មការទី១ និងតំណាងរាស្ត្រជាច្រើនរូបទៀតបានចេញមកទទួលយកញត្តិពីកម្មករដើម្បី
យកទៅពិភាក្សារកដំណោះស្រាយជូនពួកគេ។ «សំឡេង»

      ប្រធានគណកម្មការទី១០ លោកអេងឆៃអ៊ាងបានឱ្យដឹងថាដោយសារតែថ្ងៃនេះផ្នែកខាងរដ្ឋបាលនិងមន្ត្រីរាជការ
ឈប់សម្រាក ដូច្នេះក្នុងនាមរូបលោកជាប្រធានគណកម្មការទី១០ ទទួលយកញត្តិពីបងប្អូនកម្មករជាបឋមសិនហើយ
សម្រាប់ថ្ងៃស្អែក លោកស្នើឱ្យប្រធានសហជីពទាំង៦ចាត់តំណាង របស់ខ្លួននីមួយៗឱ្យបានពីរនាក់ក្នុងមួយសហជីពមក
ជួបគណកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង នៅម៉ោង៩ព្រឹកថ្ងៃច័ន្ទទី១៣ស្អែកនេះ ដើម្បីពិភាក្សានិងសាកសួរព័ត៌មាន
បន្ថែមពីបញ្ហានៃការទាមទារតំឡើងប្រាក់ខែរបស់បងប្អូនកម្មករដើម្បីឈានទៅរកនូវដំណោះស្រាយសមរម្យមួយជូនលោក
អេងឆៃអ៊ាងបានសន្យាថា គណកម្មការទី១០នៃរដ្ឋសភា និងព្យាយាមធ្វើយ៉ាងខិតខំជួយដោះស្រាយជូនដល់កម្មករទៅឱ្យ
បានទៅតាមការទាមទារតវ៉ារបស់សហជីពក៏ដូចកម្មករទាំងអស់ផងដែរ។«សម្លេង»

        ជាមួយគ្នានោះដែរ តំណាងអនុប្រធានគណកម្មការទី១០ លោកស៊ិកប៊ុនហុកនិងជាតំណាងរាស្ត្រគណបក្ស
ប្រជាជនកម្ពុជាបានប្រាប់ដល់កម្មករនៅមុខរដ្ឋសភាកាលពីព្រឹកមិញឱ្យដឹងថាថ្ងៃនេះលោកមានកិត្តិយសណាស់ដែលបាន
មកទទួលបងប្អូនសម្ព័ន្ធសហជីពនិងកម្មករ កម្មការិនីជាង៣០០០នាក់ មកប្រមូលផ្តុំគ្នាដាក់ញត្តិជូនអ្នកតំណាងរាស្ត្រនៅ
មុខរដ្ឋសភាដែលជាអង្គការកំពូលរបស់រដ្ឋ ថ្ងៃអាទិត្យនេះលោកបន្ថែមថាសុខទុក្ខរបស់កម្មករគឺជាសុខទុក្ខរបស់តំណាង
រាស្ត្រហេតុដូច្នេះហើយលោកបានសង្កេតមើលឃើញថា ក្រោយពីកិច្ចព្រមព្រៀងថ្ងៃទី២២ ខែសីហាកន្លងមកគណបក្ស
ធំៗ ទាំងពីរបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដែលចោទឡើងលើកម្ចាស់ឆ្នោតគ្រប់ស្រទាប់វណ្ណៈទាំងអស់  ហើយថ្ងៃ
នេះក៏ជាសក្ខីភាពមួយដែលយើងបានទទួលពីបងប្អូនកម្មករដើម្បីយកទៅពិភាក្សាដោះស្វែងរកដំណោះស្រាយនិង
ពិចារណាទៅតាមនីតិវិធីនៃរដ្ឋសភា។ លោកលើកឡើងទៀតថាបញ្ហាទាំងអស់ ដែលយើងអាចដោះស្រាយបានគឺទីមួយ
ត្រូវខិតខំគោរពនូវបណ្តាច្បាប់ទម្លាប់ និងគោរពនូវភាគីដែលមានការពាក់ព័ន្ធមានការយោគយល់អាធ្យាស្រ័ឱ្យគ្នាទៅវិញ
ទៅមកជាពិសេសផលប្រយោជន៍បានបម្រើគ្រប់ភាគីទាំងអស់ ទើបយើងរកដំណោះស្រាយចេញ។ «សំឡេង»

      ការបើកយុទ្ធនាការដង្ហែរក្បួនទាមទារប្រាក់ខែសមរម្យរបស់សហជីពកម្មករកម្មការិនីនេះធ្វើឡើងដោយមានកម្មករ
មកពីតាមបណ្តាខេត្តរាជធានីមួយចំនួននៅទូទាំងប្រទេសកម្ពុជាសរុបប្រមាណជា ៣០០០នាក់ ហើយពួកគេទាំងនោះ
សុទ្ធតែស្លៀកពាក់អាវមានព៌ណដូចៗគ្នា។ ទន្ទឹមនឹងនោះយើងសង្កេតឃើញថាទោះបីជាសាលារាជធានីភ្នំពេញមិនបាន
អនុញ្ញាតឱ្យពួកគេដង្ហែរក្បួននិងធ្វើការជួបជុំក៏ដោយក៏ការដង្ហែរក្បួនរបស់កម្មករនេះពុំមានការរារាំងជាលក្ខណៈណាមួយ
ពីសំណាក់ក្រុមសន្តិសុខនិងប៉ូលីសមកលើកម្មករទាំងនោះនោះទេនៅពឹ្រកថ្ងៃអាទិត្យនេះហើយយើងចាំមើលថាតើ
សម្រាប់ជំនួបពិភាក្សាលើការតវ៉ារបស់កម្មករ និងសហជីពទាំង៦ ដែលគ្រោងជួបគណកម្មការទី១០ នៅឯវិមានរដ្ឋសភា
ព្រឹកស្អែកនេះមានដំណោះស្រាយបែបណាចំពោះប្រាក់ខែកម្មករ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com