វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ពលរដ្ឋរងគ្រោះដីធ្លីមកពីព្រះវិហារតវ៉ាដាក់ញត្តិទៅខុទ្ទការល័យលោកហ៊ុន សែន ត្រូវបានរារាំងពីអាជ្ញាធរ រូបថតម៉ាលី ម៉ាលី
យុវជន ​ចូល​រួម​ពិភាក្សា​អំពី​ការ​អភិវឌ្ឈន៍ ​តួនាទី​យុវជន​ក្រោយ​ឆ្នាំ​២០១៥​ជា​មួយ​និង​ការផ្លាស់​ប្តូ​បទ​ពិសោធន៍​​
បង្ហោះ​នៅ​វេលាមោ៉ង 3:05 am ថ្ងៃ Monday 13th October 2014អត្ថបទ​ដោយ:

        គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)និងអង្គការនាវាសន្តិភាព បានរៀបចំជំនួបតំណាងយុវជន
ដែលបានមកពី តាមបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ី ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ មានយុវជនតំណាងមក
ចូល រួមប្រមាណជា៧០នាក់ នៅព្រឹកថ្ងៃច័ន្ទទី១៣ ខែតុលានេះ ដោយបានរៀបចំធ្វើឡើងនៅឯមជ្ឈមណ្ឌលសង្គមកូរ៉េ
សម្រាប់ សេវាកម្មអាស៊ី (KSSA)រាជធានីភ្នំពេញ។

      ជំនួបពិភាក្សាគ្នានេះផ្តោតសំខាន់ទៅលើប្រធានបទ«ការមើលឆ្ពោះទៅមុខដែលមានរបៀបវារៈអភិវឌ្ឈន៍ក្រោយ
ឆ្នាំ២០១៥ និងតួនាទីរបស់យុវជនមានគោលបំណងដើម្បីបង្កើនការយល់ដឹងដល់អ្នកចូលរួម យុវជនស្តីពីវឌ្ឈនភាពនៃ
របៀបវារៈអភិវឌ្ឈន៍ក្រោយឆ្នាំ២០១៥ផ្លាស់ប្តូរទស្សនៈរបស់សង្គមស៊ីវិលនិង យុវជនកម្ពុជាស្តីពីក្របខណ្ឌអភិវឌ្ឈន៍
ក្រោយឆ្នាំ២០១៥ និងការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងយុវជនអាស៊ានស្តីទីទស្សនវិស័យនៃរបៀបវារៈ
អភិវឌ្ឈន៍ក្រោយឆ្នាំ២០១៥ រួមទាំងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

      តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការដើម្បីកម្ពុជាបានឱ្យដឹងថានៅក្នុងចំណោមអ្នកចូលរួមចំនួន៧០នាក់
ក្នុងនោះមានតំណាងយុវជនចំនួន៣០នាក់ ដែលបានមកចូលរួមពីបណ្តាប្រទេសនៅអាស៊ីរួមទាំងមានបណ្តាយុវជន
ប្រមាណជា៣០នាក់ផ្សេងទៀតមកពីអង្គការយុវជននានានៅក្នុងប្រទេសកម្ពុជា និងអ្នកចូលរួម១០នាក់ទៀតមកពីអង្គការ
ក្រៅរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិផងដែរ។

      នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការកម្ពុជា CCC លោកសឿង សារឿន បានឱ្យ ដឹងពីគោល
បំណងនៃជំនួបរវាងយុវជនមកពីបណ្តាអង្គការជាតិ អន្តរជាតិ បន្ទាប់ពីបញ្ចប់កម្មវិធីនោះថា ដោយសារតែមានការរៀបចំ
ទទួលនូវដំណើរទស្សនកិច្ចរបស់ក្រុមភីសបូ ដែលមានមូលដ្ឋាននៅប្រទេស ជប្ពុន បានដឹកនាំយុវជនមកពីបណ្តាប្រទេស
នានានៅទូទាំងសកលលោក ធ្វើដំណើរទស្សនកិច្ចនៅតាម ប្រទេសនានា ក៏ដូចជាមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា
ផងដែរ។ លោកសឿង សារឿន បានឱ្យដឹង ទៀតថាមានតំណាងយុវជន១១នាក់មកពីប្រទេសមួយចំនួនក្នុងនោះមាន
ប្រទេសជប្ពុន ហ្វីលីពីន មី យ៉ាន់ម៉ា និងស្រីលង្កា តំណាងយុវជនទាំង១១នោះពួកគេបានជួបជាមួយ នឹងយុវជនកម្ពុជា។

       លោកបានបន្ថែមថា គោលបំណងសំខាន់ដែលយុវជនអន្តរជាតិ មកជួបជាមួយយុវជនកម្ពុជានោះ គឺ ដើម្បីចែករំ
លែកនូវបទពិសោធន៍ ចំណេះដឹងដែលពាក់ព័ន្ធទៅនឹង អ្វីដែលជាកង្វល់ អ្វីដែលជាគោលដៅ របស់ពួកគេ នៅក្រោយឆ្នាំ
២០១៥ ទីពីរយុវជនទាំងនោះពួកគេធ្វើការទំនាក់ទំនងចង់ជាបណ្តាញមួយ រវាងយុវជន កម្ពុជា និងតំណាងយុវជនដែល
បានមកពីប្រទេសផ្សេងនៅលើពិភពលោក គោលបំណង ទីបី គឺរៀបចំពិភាក្សាគ្នា ថាតើយើងគួរតែធ្វើការយ៉ាងម៉េចដើម្បី
ជំរុញឱ្យផែនការក្រោយឆ្នាំ២០១៥នេះ អាចអនុវត្តឱ្យមានការចូលរួមពីយុវជន។«សំឡេង»

       ចំពោះបញ្ហានៃការបារម្ភរបស់អង្គការសង្គមស៊ីនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ទីមួយខ្វះការចូលរួមរបស់យុវជននៅ
ក្នុង ការកសាងគោលនយោបាយ អភិវឌ្ឈន៍ជាតិ ទីពីរ ថាតើក្រោយឆ្នាំ២០១៥នោះ មតិយោ បល់ក្នុងការចូលរួម របស់
យុវជនត្រូវបានគេមើលឃើញដែរឬអត់? បើយោងទៅលើច្បាប់នៃការគ្រប់គ្រង ឧក្រឹដ្ឋកម្មប្រព័ន្ធអ៊ីធឺណិត កំពុងតែដាក់
ជាសេចក្តីព្រាង ហើយបើយើងមើលនៅក្នុងសេចក្តីព្រាងច្បាប់ ក្រៅផ្លូវការ គឺវាមានផលប៉ះពាល់អវិជ្ជមានមែនទែន
សម្រាប់ការចូលរួមរបស់យុវជន ក៏ដូចជាការទំនាក់ ទំនងតាមប្រព័ន្ធបណ្តាញសង្គមអ៊ីធឺណិត។«សំឡេង»

       ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ លោក សឿង សារឿន បានលើកឡើងថា គោលដៅដែលសំខាន់ជាង គេសម្រាប់
យុវជនក្នុងប្រទេសកម្ពុជានោះយើងពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជាឱ្យពួកគេបានយល់ពីតួនាទីរបស់ខ្លួនស្នើឱ្យ
រដ្ឋាភិបាលកម្ពុជា ជួយជំរុញអនុវត្តនូវគោលនយោបាយស្តីពីការចូល រួមរបស់យុវជន ឱ្យបានទូលំទូលាយ ជាពិសេសត្រូវ
បាន ចាត់ទុកយុវជនជាដៃគូរអភិវឌ្ឈន៍។ ហើយនេះ គឺជាការជួបជុំគ្នាជាលើកទីមួយហើយ ដែលមានរបៀបវារៈសម្រាប់
ជជែកផ្លាស់ ប្តូរយោបល់នោះគឺការ អភិវឌ្ឈន៍ក្រោយឆ្នាំ ២០១៥ និងតួនាទីរបស់យុវជន។

        ទោះបីជាយ៉ាងណា អង្គការគណៈកម្មាធិការដើម្បីកម្ពុជាធ្លាប់បានរៀបចំកម្មវិធីនេះជាច្រើនលើកច្រើនសាររួចមក
ហើយចាប់តាំងពីចុងឆ្នាំ២០១២មកម្លេះនិងបានពិគ្រោះយោបល់ជាមួយអង្គការជាតិអន្តរជាតិនៅថ្នាក់ក្រោមជាតិហើយក
ន្លងទៅនេះគណៈកម្មាធិការដើម្បីកម្ពុជាក៏ធ្លាប់បានធ្វើការភាពជាដៃគូរជាមួយអង្គសហប្រជាជាតិរួមទាំងរដ្ឋាភិបាលដើម្បី
រៀបចំផែនការអភិវឌ្ឈន៍នេះ៕«សំឡេង»

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com