វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​ប​ណ្តា​ញ​ព្រះ​ស​ង្ឃ​អ​ង្គ​កា​រ​ស​ង្គ​ម​ស៊ី​វិ​ល​បើ​ក​ស​ន្និ​សី​ទ​កា​សែ​ត​មួ​យ​ប​ដិ​សេ​ធ​ទៅ​ហ្នឹ​ង​កា​រ​ប​ញ្ជូ​ន​ជ​ន​ភៀ​ស​ខ្លូ​ន​១​ពា​ន់​​នា​ក់​ពី​ប្រ​ទេ​ស​អូ​ស្រ្តា​លី​ម​ក​ក​ម្ពុ​ជា​​
បង្ហោះ​នៅ​វេលាមោ៉ង 3:16 am ថ្ងៃ Monday 13th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

  បណ្តាញព្រះសង្ឃបណ្តាញសហគមន៍ អង្គការសង្គមស៊ីវិលបានរៀបចំធ្វើសន្និសីទការសែតមួយដើម្បីបដិសេធទៅហ្នឹង
ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ព្រមទទួលយកជនភៀសខ្លួនមកកម្ពុជា ការចុះហត្ថលេខាព្រមទទួលយក
ជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកម្ពុជានេះ ធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលអូស្ត្រាលីបានបញ្ជូនរដ្ឋមន្រ្តីក្រសួង
ជនអន្តោប្រវេសន៍របស់ខ្លួនមកធ្វើកិច្ចចរចារជាមួយនិងក្រសួងការបរទេសរបស់កម្ពុជានិងបានចុះហត្ថលេខាលើអនុស្សា
រណៈយោគយល់ព្រមទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីរវាងរដ្ឋមន្រ្តីក្រសួងជនអន្តោប្រវេសន៍អូស្រ្តាលីលោក
(scott morrison)និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក សខេង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ។

  ការរៀបចំធ្វើសន្និសីទការសែតនៅព្រឹកថ្ងៃច័ន្ទទី ១៣ខែតុលានេះមានបណ្តាញព្រះសង្ឃអង្គការសង្គមស៊ីវិលប្រជាពល
រដ្ឋប្រមាណជា៥០អង្គនាក់ ដែលបានចូលរួមក្នុងការសម្តែងមតិ និងការលើកឡើងនៃផលបះពាល់ចំពោះការទទួលយក
ជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពជាប្រមាណជា១ពាន់នាក់  ក្នុងនោះក៏វត្តមានរបស់លោកបណ្ឌិតកែមឡីដែលជាអ្នកវិភា
គសង្គមផងដែរដែលបានចូលរួមនោះ។

   ពាក់ព័ន្ឋនិងការទទួលយកជនភៀសខ្លួនមកកម្ពុជានេះ លោកចាន់ពុទ្ឋិស័កតំណាងសហគមន៍បឹងកក់បានលើកឡើងថា
ប្រទេសកម្ពុជាបច្ចុប្បន្ននេះគឺជាប្រទេសមួយដែលក្រីក្រជាទីបំផុត ដូចនេះកម្ពុជាមិនទាន់មានលទ្ឋភាពក្នុងការទទួលយកជ
នភៀសខ្លួនមកនោះទេលោកបានបញ្ជាក់ថា«ចំណែកស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះបញ្ហានៃការរំលោភសិទ្ឋិ
មនុស្សកំពុងតែកើតមានឡើងជាខ្លាំងហើយការរំលោភសិទ្ឋិដីធ្លីរបស់ប្រជាពលរដ្ឋក៏កើតមានជាខ្លាំងចំណែកប្រជាពលរដ្ឋ
នៅក្នុងប្រទេសក៏កំពុងតែគ្មានការងារធ្វើប្រជាពលរដ្ឋខ្មែរជាច្រើនសែននាក់ក៏កំពុងតែធ្វើចំណាក់ស្រុកជាហូរហែរដើម្បីទៅ
ស្វែងរកការងារធ្វើនៅក្រៅប្រទេសអញ្ចឹងមានន័យថារដ្ឋាភិបាលកម្ពុជាគឺពុំមានសមត្ថភាពក្នុងការស្វែងរកការងារជូនពលរ
ដ្ឋរបស់ខ្លូនផងតើគាត់មានសមត្ថភាពឯណាក្នុងការទទួលយកជនភៀសខ្លួនមកនៅកម្ពុជានិងស្វែងរកការងារធ្វើឱ្យអ្នកទាំង
អស់នោះ?»

  ជាមួយគ្នានេះតំណាងសហគមន៍ថ្មគោលអ្នកស្រី ច្រាយនីមបានឱ្យដឹងផងដែរថា បញ្ហាដីធ្លីនៅកម្ពុជាសម្រាប់ពលរដ្ឋដែ
លរងគ្រោះពុំទាន់បានដោះស្រាយនៅឡើយតែបែរជារដ្ឋាភិបាលចង់ដាក់បញ្ជូនជនភៀសខ្លួនទាំងនោះមកកម្ពុជាបន្ថែមទៀ
តវាហាក់បីដូចជាដាក់បន្ទុកទៅលើខ្លួនបន្ថែមទៀតអញ្ចឹងដែរអ្នកស្រីបានបញ្ចាក់ថា«ជនភៀសខ្លួនទាំងនោះគាត់មិនចង់មក
កម្ពុជាគឺដោយសារតែពួកគាត់ទាំងអស់គ្នាដឹងថាកម្ពុជាគឺជាប្រទេសមួយដែលមិនទាន់មានការគោរពសិទ្ឋិមនុស្សនៅឡើយ
ហើយជនភៀសខ្លួនទាំងនោះបានធ្វើបាតុកម្មប្រឆាំងទៅហ្នឹងការបញ្ជូនពួកគាត់មកកម្ពុជាមានអ្នកខ្លះសុខចិត្តធ្វើអត្តឃាតខ្លួ
នព្រោះតែមិនចង់មករស់នៅកម្ពុជា បើដូចនេះ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលីក៏គួរណាតែបញ្ឈប់នៅការចុះហត្ថ
លេខាលើអនុស្សារណៈយោគយល់រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្រ្តាលី»។

   ចំណែកអ្នកស្រីគង់សុភាពជាជនរងគ្រោះដីធ្លីពីការបណ្តេញចេញម្នាក់នោះក៏បានលើកឡើងផងដែរ ចំពោះការទទួលយ
កជនភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជានេះ «ខ្ញុំមិនពេញចិត្តជាមួយនិងទង្វើរបស់រដ្ឋាភិបាលដែលគាត់ធ្វើបែបនេះនោះទេពី
ព្រោះតែពួកយើងខ្ញុំគឺជាជនរងគ្រោះដីធ្លីហើយត្រូវបានគេជម្លៀសចេញពីមួយកន្លែងទៅមួយកន្លែងនោះមិនទាន់ត្រូវបាន
ដោះស្រាយជូនទៅដល់ពួកយើងខ្ញុំផងបែរជារដ្ឋាភិបាលចង់ទទួលយកជនភៀសខ្លួនទាំងនោះមកដាក់បន្ទុកបន្ថែមទៀត
ទៅវិញ»។

  ពាក់ព័ន្ឋនិងបញ្ហាខាងលើនេះ លោកឡង់វុទ្ឋីមន្រ្តីទំនាក់ទំនងតស៊ូមតិរបស់សមាគមន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ឋហៅកាត់ថា
( IDIA)បានឱ្យដឹងថា រូបលោកក៏សុំធ្វើការប្រឆាំងដាច់ខាតចំពោះការទទួលយក ជនភៀសខ្លួនទាំងនោះមកកម្ពុជាក៏ប៉ុ
ន្តែរូបលោកបានបញ្ជាក់ថា«លោកមិនបានប្រឆាំងទៅហ្នឹងជនភៀសខ្លួនទាំងនោះទេពីព្រោះតែជនភៀសខ្លួនទាំងនោះ
គឺគាត់ចង់បានសិទ្ឋិជ្រកកោននិងចង់រស់នៅប្រទេសដែលគោរពសិទ្ឋិមនុស្សនិងមានការងាធ្វើមានប្រាក់ខែសមរម្យដូច
គ្នាដែរ ដូចនេះគឺយើងមិនប្រឆាំងនិងគាត់ទេគឺគាំទ្រពួកគាត់ ប៉ុន្តែយើងប្រឆាំងទៅហ្នឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជានិងរ
ដ្ឋាភិបាលអូស្រ្តាលី»

   ចំពោះលោកម៉ៅពិសេសជាប្រធានសហព័ន្ឋនិស្សិតបញ្ញវ័ន្តកម្ពុជាវិញបានឱ្យដឹងថា ការទទួលយកជ នភៀសខ្លួនមក
កម្ពុជានេះ គឺវាមិនមែនជាផលចំណេញអ្វីដល់ពលរដ្ឋកម្ពុជានិងប្រទេសកម្ពុជាហើយ និងជនភៀសខ្លួនជាង១ពាន់នាក់
នោះទេ គឺមានតែធ្វើបាបដល់ជនភៀខ្លួនទាំងនោះទៅវិញនោះទេ លោកម៉ៅពិសេសបានបញ្ជាក់ថា «កាលដែលជនភៀ
សខ្លូនទាំងនោះមិនព្រមមកកម្ពុជានោះគឺព្រោះតែគាត់ដឹងថា កម្ពុជាគឺជាប្រទេសមួយដែលមិនគោរពសិទ្ឋិមនុស្សនិងមិ
នទាន់មានសន្តិសុខសង្គមនៅឡើយ ចំណែករដ្ឋាភិបាលអូស្ត្រាលីក៏គួរតែគិតពិចារណាថាជនភៀសខ្លួនទាំងនោះគាត់បា
នធ្វើដំណើភៀសខ្លួនពីប្រទេសដែលមិនគោរពសិទ្ឋិមនុស្សនិងមិនមា នសន្តិសុខសង្គម ប្រទេសជាតិសម្បូរអំពើពុករលួ
យ និងរំលោភលើសិទ្ឋិមនុស្សដើម្បីមករកប្រទេស ដែលគោរពសិទ្ឋិមនុស្សនិងមានសន្តិសុខសង្គមហើយធ្វើដំណើគ្រប់
ច្រកមិនខ្លាចស្លាប់ប្រថុយប្រឋានមិនខ្លាចស្លាប់ដើម្បីបានមករស់នៅលើប្រទេសដែលគោរពសិទ្ឋិមនុស្សនិងមានសន្តិសុ
ខ សង្គម ចុះម្តេចឡើយបានជារដ្ឋាភិបាលអូស្ត្រាលីមិនគិតត្រង់ចំណុចនេះផង ដូច្នេះបើរដ្ឋាភិបាល នៅតែចង់បញ្ជូនអ្នក
ទាំងនោះមកកម្ពុជាទៀតគឺមានន័យថារដ្ឋាភិបាលអូស្ត្រាលីនិងរដ្ឋាភិបាលកម្ពុជា កំពុងតែរំលោភលើសិទ្ឋមនុស្សយ៉ាងធ្ង
ន់ធ្ងរ»។

   ពាក់ព័ន្ឋជាមួយនិងការបញ្ជូនជនភៀសខ្លួនទាំងនោះមកកម្ពុជាលោកបណ្ឌិតកែមឡីជាអ្នកវិភាគបញ្ហាសង្គមបានឱ្យដឹង
ថា លោកពិតជាមានការព្រួយបារម្មណ៍ចំពោះការបញ្ជូនជនភៀសខ្លួនទាំងនោះមកកម្ពុជាពីព្រោះតែលោកគិតថារដ្ឋាភិបា
លអូស្ត្រាលីធ្វើបែបនេះគឺព្រោះតែគេចង់មានបំណងមួយ ដើម្បីធ្វើកាគម្រាមទៅដល់ជនភៀសខ្លួនណាដ៏ទៃផ្សេងទៀតដែ
លចង់ទៅរស់នៅលើទឹកដីរបស់អូស្ត្រាលី លោកបណ្ឌិតកែមឡីបានលើកឡើងបញ្ជាក់ថា«ចំណុចមួយដែលរដ្ឋាភិបាលក
ម្ពុជាគួរតែគិតនោះ នៅពេលណាដែលរដ្ឋាភិបាលអូស្ត្រាលីបានបញ្ជូនជនភៀសខ្លួនទាំងនោះមកកម្ពុជាបានសម្រេចហើ
យនោះ រយៈពេលក្រោយមកគឺវាពិបាកសម្រាប់ពលរដ្ឋខ្មែរជាខ្លាំងដែលមានបំណង់ចង់ធ្វើលិខិតឆ្លងដែននៅស្ថានទូតអូ
ស្រ្តាលីប្រចាំនៅកម្ពុជា ហើយរដ្ឋាភិបាលអូស្រ្តាលីគេនិងចាប់ផ្តើមរិតបន្តឹងនៅច្បាប់ទៅច្រកកោននៅប្រទេសអូស្រ្តាលីនេះ
គឺវាបង្ហាញឱ្យឃើញថាលទ្ឋផលទៅគឺវាពិបាក់ដល់ប្រជាពលរដ្ឋខ្មែរខ្លួនឯងនោះទេ គឺវាហាក់បីដូចជារិតត្បិតសិទ្ឋិរបស់ប្រ
ជាពលរដ្ឋខ្មែរអញ្ចឹងដែរប្រសិនណាបើរដ្ឋាភិបាលកម្ពុជាព្រមទទួលយកជនភៀសខ្លូនទាំងនោះមកកម្ពុជាមែននោះ»
លោ
កបណ្ឌិតកែមឡីបានបញ្ចាក់បន្ថែមថា«បញ្ហានៃការទទួលយកជនភៀសខ្លួនទាំងនោះមកកម្ពុជាបែបហ្នឹងគឺវាពិតជាមិនល្អ
នោះទេ ចំណែករដ្ឋាភិបាលកម្ពុជាព្រមទទួលយកជនភៀសខ្លួនទាំងនោះមកហើយនិងព្រមទទួលយកលុយរបស់គេរាប់
លានដូល្លាមកក្នុងរយៈពេលមួយឆ្នាំ ក៏ប៉ុន្តែក្រោយពេលដែលរយៈពេលមួយឆ្នាំហ្នឹងកន្លងផុតទៅនោះគឺលទ្ឋផលរដ្ឋាភិបា
លខ្មែរជាអ្នកទទួលខុសត្រូវចំពោះជនភៀសខ្លួននោះទាំងស្រុង ដូច្នេះរដ្ឋាភិបាលគួរគិតចំណុចនេះឱ្យបានហ្នតចត់»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com