វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
តំណាង ​សហជីព​ឯករាជ្យ​​ទាំង​៦​ ​ចូល​​ជួប​​ពិភាក្សា​​ពី​​បញ្ហា​​ប្រាក់​​ខែ​កម្មករ​​ដែល​​បាន​​តវ៉ា​​ដាក់​​ញត្តិ​​សុំ​អន្តរាគមន៍​​កាល​​ពី​​ម្សិលមិញ​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:43 am ថ្ងៃ Monday 13th October 2014អត្ថបទ​ដោយ:

       ដូចអ្វីដែលបានគ្រោងទុក និងសន្យានៅចំពោះមុខសហព័ន្ធសហជីពឯករាជ្យទាំង៦ និងកម្មករប្រមាណ ជាង
៣០០នាក់នៅមុខរដ្ឋសភាកាលពីព្រឹកថ្ងៃអាទិត្យទី១២ ខែតុលា ម្សិលមិញនេះ ប្រធានគណកម្មការ ទី១០នៃរដ្ឋសភានៅ
ព្រឹកថ្ងៃច័ន្ទនេះ បានជួបពិភាក្សារកដំណោះស្រាយពីបញ្ហាប្រាក់ខែគោលរបស់ កម្មករសមរម្យ ដែលសហជីព និងកម្មករ
ជាង៣០០០នាក់បានធ្វើការដង្ហែរក្បួនដាក់ញត្តិទៅស្ថាប័នចំនួនបី ក្នុងពេលតែមួយកាលព្រឹកម្សិលមិញ ដើម្បីស្នើសុំជួយ
ធ្វើអន្តរាគមន៍ដោះស្រាយបា្រក់ឈ្នួលកម្មករ រោងចក្រ។

       នៅម៉ោងប្រមាណជា៩ព្រឹកមិញ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាក៏បានទទួល
ជូបតំណាងសហជីពទាំង៦ ដែលបានដឹកនាំកម្មកររាប់ពាន់នាក់ដង្ហែរញត្តិមកដាក់នៅរដ្ឋ សភាកាលពីម្សិលមិញ។ នៅក្នុង
ជំនួបនោះ តំណាងសហជីព បានរៀបរាប់ពីបញ្ហាដែលកម្មករកំពុងតែ ជួបប្រទះ ហើយសុំឱ្យរដ្ឋសភា ជួយធ្វើអន្តរាគមន៍
រកដំណោះស្រាយសមរម្យមួយជូនដល់កម្មករ។

      បញ្ហាប្រឈមដែលខាងសហជីព និងតំណាងកម្មករ បានលើកឡើងប្រាប់ដល់តំណាងរាស្រ្តទាំងពីរគណបក្សនោះ គឺ
គណកម្មការទី១០នៃរដ្ឋសភា ក៏ដូចជាតំណាងរាស្ត្រទាំងពីរគណបក្ស បានសន្យាថា នឹងជួយធ្វើអន្តរាគមន៍ដោះស្រាយ
ទៅតាមនីតិវិធីដែលសមត្ថកិច្ចរបស់រដ្ឋសភា ក្នុងការដោះស្រាយពី បញ្ហាប្រាក់ឈ្នួលរបស់កម្មករនាពេលបច្ចុប្បន្ននេះ។គួរ
រលឹកដែរថា យុទ្ធនាការទាមទារប្រាក់ឈ្នួលរបស់កម្មករ គ្រប់វិស័យ តំាងពី១៦០ដុល្លារ រហូតឡើង ដល់១៧៧ដុល្លារ
រដ្ឋាភិបាលមិនទាន់ឆ្លើយតបណាមួយក្នុងការដំឡើងប្រាក់ឈ្នួលរបស់កម្មករឱ្យបាន សមរម្យទៅនឹងជីវភាពប្រចាំថ្ងៃរបស់
ពួកគេនោះទេ។

      ចំណែកឯកម្មករ និងអ្នកដែលបានស្លាប់បាត់បង់ជីវិត បាត់ខ្លួន និងពិការនោះ រដ្ឋាភិបាលនៅមិនទាន់ស្វែងរកយុត្តិធម៌
ជូនអ្នកទាំងនោះបាននៅឡើយដែរ ទោះបីជាគណបក្សជាប់ឆ្នោតទាំងពីរបានត្រូវរ៉ូវគ្នា ក៏ពិតមែន។យ៉ាងណាយើងឃើញថា
រដ្ឋាភិបាលនៅតែលាក់បាំងមុខឃាតករ ហើយការយកកងឯកភាពជាតិខ្មែរមក គម្រាមកំហែង និងបាញ់សម្លាប់ប្រជាពលរដ្ឋ
ស្រស់ៗបែបនេះ បានធ្វើឱ្យអង្គការជាតិអន្តរជាតិ បានធ្វើ ការថ្កោលទោសពីបញ្ហានេះ មិនតែប៉ុណ្ណោះ បញ្ហាសិទ្ធិមនុស្សនៅ
ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន រឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្រប
តាមផ្លូវច្បាប់៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com