វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ដោយណុប វណ្ណី
​ប្រ​ជា​ព​ល​រ​ដ្ឋ​១​០​ស​ហ​គ​ម​ន៍​ដ​ង្ហែញ​​ត្តិ​ដា​ក់​កា​រិយា​​ល័​យ​រ​បស់​​លោ​ក​អ​ភិ​បា​ល​ខេ​ត្ត​​ព្រះ​សី​ហ​នុ​ឱ្យ​ជួ​យ​ដោះ​ស្រា​យ​ប​ញ្ហា​ដី​ធ្លី​​
បង្ហោះ​នៅ​វេលាមោ៉ង 5:35 am ថ្ងៃ Monday 13th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

  ប្រជាពលរដ្ឋប្រមាណជា៦០០នាក់នៅព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៤នេះ បានប្រមូល ផ្តុំគ្នាដើម្បីធ្វើការដាក់ញត្តិជូ
នលោកអភិបាលខេត្តព្រះសីហនុគឺលោក ឈិតសុខុនដែលទើបនិ ងឡើងកាន់អំណាចថ្មីឱ្យជួយអន្តរាគមន៍ទៅដល់ស្ថាប័
នពាក់ព័ន្ឋទាំងអស់នៅក្នុងខេត្តព្រះសីហនុជួយដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋពួកគាត់ដែលមាន១០សហគមន៍
រួមមានសហគមន៍ ព្រែកព្រែ សហគមន៍អូកម្ពុជា សហគមន៍អូខ្សាច់ សហគមន៍ស្ពានឆេះ សហគមន៍ក្បាលអង់ទឹក សហ
គមន៍វាលចាន្ទី សហគមន៍ដងតី សហគមន៍ឃ្លាំងលើ សហគមន៍អូដំរី និងសហគមន៍ស្រីស្រាក់ដែលត្រូវបានអាជ្ញាធរនិង
មន្រ្តីមានអំណាចបានឃុបឃិតគ្នារឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋចំនួន១១០៥គ្រូសារនិងមានផ្ទៃដីចំនួនជិត១ពាន់ហិ
កតាលក់ទៅឱ្យក្រុមហ៊ុនឯកជនដូចជាក្រុមហ៊ុនវៀតណាមនិងក្រុមហ៊ុនចិនជាដើម បញ្ហាដីធ្លីនេះ គឺមានទំនាស់អូសបន្លា
យអស់រយៈពេល៩ឆ្នាំកន្លងទៅហើយចាប់តាំងពីឆ្នាំ២០០៥មកម្លេះក៏ប៉ុន្តែការដោះស្រាយពីអជ្ញាធរឬស្ថាប័នពាក់ព័ន្ឋណា
មួយនៅក្នុងខេត្តព្រះសីហនុនិងរាជរដ្ឋាភិបាលកម្ពុជានោះគឺពុំទាន់មានសម្រាប់សហគមន៍រងគ្រោះទាំងនោះនៅឡើយ។

  តាមការឱ្យដឹងពីលោកថេងសាវឿនជាអ្នកសម្របសម្រូលសម្ព័នកសិករកម្ពុជាបានចុះទៅកន្លែងកើតហេតុនោះបានឱ្យដឹង
ថា «បន្ទាប់ពីការដង្ហែញត្តិដាក់ការរិយាល័យរបស់លោកអភិបាលខេត្តមួយសន្ទុះធំ ហើយមិនមានការចេញមកទទួលញត្តិឬ
មកចរចារជាមួយនិងប្រជាពលរដ្ឋ សហគមន៍រង គ្រោះដីធ្លីដែលបានដាក់ញត្តិនោះក៏បានសម្រេចចិត្តបិទផ្លូវអស់រយៈពេល
ប្រមាណជា៣ម៉ោង   ក្រោយមកទើបឃើញមានតំណាងសាលាខេត្តព្រះសីហនុបានចេញមកអញ្ជើញតំណាងសហគមន៍
ទាំង១០ សហគមន៍នោះចូលទៅចរចារនិងពិភាក្សារកដំណោះស្រាយមកទាល់ម៉ោង៣រសៀលនេះការចរចារមិនទាន់ដឹង
លទ្ឋផលយ៉ាងណានៅឡើយទេ»។ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋប្រមាណជា៦០០នាក់នោះក្រោយពេលដែលការចរចារយ៉ាង
ណាទៀតហើយនោះ ពួកគាត់និងបន្តការដង្ហែញត្តិដាក់តាមក្រសួងនិងស្ថាប័នពាក់ព័ន្ឋមួយចំនួនទៀតនៅក្នុងខេត្តព្រះសីហ
នុហ្នឹងតែម្តង។

  លោកថេងសាវឿនបញ្ជាក់ថា«ជីវភាពនៃការរកអាហារដើម្បីទទួលទាននិងការខ្វះខាតដីដើម្បី ធ្វើស្រែចម្ការត្រូវបានរិត
ត្បិតពីមន្រ្តីអាជ្ញាធរមិនឱ្យប្រើប្រាស់ដីធ្វើស្រែធ្វើចម្ការដូចមុន ចំណែកទីលំ នៅរបស់ពួកគាត់វិញនោះត្រូវបានបាក់បែកនិ
ងត្រូវការដីដើម្បីសាងសង់ទីលំនៅដ្ឋាន ចំពោះដីដែ លយើងត្រូវប្រកបមុខរបរកសិកម្មនោះក៏មិនមានព្រោះតែគេបានរឹប
អូសអស់  ចំពោះបញ្ហានៃការរឹបអូសដីនៅក្នុងតំបន់នោះថែមទាំងមានការបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើការចេញចូលបាន
ស្រួទៀតផង»។

  លោកបានបញ្ជាក់ថា «ប្រជាពលរដ្ឋជាច្រើនក្នុងតំបន់នោះនៅពេលដែលពួកគាត់ជួបការលំបាក់បែបនេះនោះ អ្នកខ្លះ
ក៏សម្រេចចិត្តចាក់ចេញពីស្រុកកំណើតចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសថៃជាដើម ចំណែកអ្នកខ្លះ
ទៀត ក៏ត្រូវទៅធ្វើការសំណង់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ព្រោះតែការរស់នៅក្នុងស្រុកកំណើតត្រូវបានមន្រ្តីអាជ្ញាធររឹបអូ
សដីទៅលក់ឱ្យក្រុមហ៊ុនឯកជនអស់


   ចំពោះកុមារតូចៗនៅក្នុងតំបន់នោះវិញ មិនបានចូលសិក្សារៀនសូត្រនិងគេនោះទេ ពីព្រោះតែកុមារទាំងនោះ ទាំងកុមា
រានិងកុមារីត្រូវតែធ្វើការផ្សេងៗដើម្បីចិញ្ចឹមជីវិត កុមារខ្លះត្រូវដើររើសអេតចាយចំណែកកុមារខ្លះទៀតត្រូវដើរសុំទានគេនៅ
តាមទីប្រជុំជនមួយចំនួនក្នុងខេត្តព្រះសីហនុនេះដើម្បីចិញ្ចឹមជីវិត ព្រោះតែជីវភាពក្នុងគ្រូសាររបស់ពួកគេមានជីវភាពយ៉ាប់
ខ្លាំង។

  ពាក័ព័ន្ឋនិងបញ្ហានៃការរំលោភលើដីរបស់ប្រជាពលរដ្ឋនេះ លោកថេងសាវឿនផ្ទាល់ជាមន្រ្តីសម្របសម្រួលនៃសម្ព័នកសិ
ករកម្ពុជាលោកបានធ្វើការសុំណមពរទៅដល់មន្រ្តីរដ្ឋាភិបាលកម្ពុជាក៏ដូចជាមន្រ្តីនៅកក្នុងខេត្តនេះទាំងមូលនេះតែម្តងថា «ធ្វើយ៉ាងណាត្រូវតែដោះស្រាយនៅបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះឱ្យបានឆាប់ហើយត្រូវតែមានឆន្ទះ
ពិតប្រាកដក្នុងការដោះស្រាយដីធ្លីជូនដល់ប្រជាពលរដ្ឋ»។

   ការតវ៉ារយៈពេលជិតមួយថ្ងៃនៅមុខសាលាខេត្តព្រះសីហនុនោះ អ្នករងគ្រោះដីធ្លីម្នាក់បានចូល រួមបានប្រាប់វិទ្យុសម្លេង
ព្រះសង្ឃឯករាជ្យថា «រូបគាត់និងនៅតែតវ៉ាជាបន្តទៀតហើយប្រសិនបើការតវ៉ាក្នុងថ្ងៃនេះពុំមានដំណោះស្រាយនោះទេ
រូបគាត់និងប្រជាពលរដ្ឋទាំងអស់និងត្រូវឡើងមកតវ៉ា នៅរាជធានីភ្នំពេញដើម្បីដង្ហែញត្តិដាក់នៅរដ្ឋសភាជាតិក្នុងគោល
បំណងដើម្បីឱ្យរដ្ឋសភាជាតិជួយអន្តរាគមន៍ទៅដល់អាជ្ញាធរថ្នាក់ខេត្តនិងថ្នាក់មូលដ្ឋានឱ្យជួយដោះស្រាយជូនដល់ពួក
គាត់»

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com