វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សកម្មភាពពលរដ្ឋរងគ្រោះដីធ្លីតវ៉ានៅមុខសាលារាជធានីភ្នំពេញ រូបភាពដោយៈ ម៉ាលី ម៉ាលី
​ស​ហ​គ​ម​​ន៍​​​រ​ង​គ្រោះ​ដី​ធ្លី​បុ​រី​កី​ឡា​ដ​ង្ហែ​ញ​ត្តិ​ដា​ក់​សា​លា​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ដើ​ម្បី​សុំ​អ​ន្ត​រា​គ​ម​ន៍​សា​រ​ជា​ថ្មី​​
បង្ហោះ​នៅ​វេលាមោ៉ង 11:51 pm ថ្ងៃ Monday 13th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

  សហគមន៍រងគ្រោះដីធ្លីបុរីកីឡាប្រមាណជាជាង១០០គ្រួសារនៅព្រឹកថ្ងៃអង្គារិ៍ទី១៤ ខែ តុលានេះបានដង្ហែញត្តិដាក់សា
លារាជធានីភ្នំពេញដើម្បីសុំអន្តរាគមន៍ពីសាលារាជធានីភ្នំពេញឱ្យជួយពន្លឿននៅការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់
ដោយសារតែការបំផ្លិចបំផ្លាញពីក្រុមហ៊ុនផាន់អ៊ីម៉ិច កាលពីថ្ងៃទី ០៣ខែ មករា ឆ្នាំ២០១២ ។  ក៏ប៉ុន្តែការដង្ហែញត្តិរបស់ស
ហគមន៍រងគ្រោះដីធ្លីនេះ ដាក់នៅសាលា រាជធានីភ្នំពេញជាច្រើនដងមិនទាន់ទទួលការដោះស្រាយពីសាលារាជធានីភ្នំពេ
ញនៅឡើយ។

  ដីសហគមន៍បុរីកីឡា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ដីទៅឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះថាផាន់អ៊ីម៉ិចរបស់លោក
ស្រីស៊ុយ សុផាន ដីនៅក្នុងតំបន់បុរីកីឡា ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសង្គមកិច្ចនោះមាន  ៤.៦០ហិ
កតា សម្រាប់អភិវឌ្ឍន៍សហគមន៍បុរីកីឡានៅនឹងកន្លែង ដីចំនួន ២.៦០ហិកតា ឱ្យទៅក្រុមហ៊ុន ចំណែកដី ២ហិកតាទៀ
ត សម្រាប់សាងសង់អាគារ ១០ កំពស់ ៦ ជាន់ ជូនប្រជាពលរដ្ឋចំនួន ១៧៧៦គ្រូសារ ក្នុងសហគមន៍បុរីកីឡា ប៉ុន្តែក្រុ
មហ៊ុន ផាន់អ៊ីម៉ិច ដែលមានអ្នកស្រី ស៊ុយ សុផាត ជាប្រធាននោះ គឺពុំបានគោរពតាមកិច្ចសន្យារបស់ខ្លួនជាមួយនិងរាជ
រដ្ឋាភិបាលកម្ពុជានោះទេ  គឺក្រុមហ៊ុនសង់បានត្រឹមតែ ៨ អាគារ ហើយនៅខ្វះ ២ អាគារទៀតទើបគ្រប់ចំនួន ១០អាគារ
តាមកិច្ចសន្យាកាលពី២០០៤។

  ចំពោះអ្នស្រី ឆាយ គឹមហ៊ន ជាតំណាងសហគមន៍បុរីកីឡាបានឱ្យដឹងផងដែរថា «ការតវ៉ានៅក្នុងថ្ងៃនេះគឺដើម្បីសុំឱ្យ
ឯកឧត្តមប៉ាសុជាតិវង្សជួយពន្លឿនក្នុងការដោះស្រាយដីធ្លីជូនដល់ពួកគាត់និងជួយអន្តរាគមន៍ទៅដល់ក្រុមហ៊ុនផាន់អ៊ី
ម៉ិចដែលមិនបានធ្វើតាមកិច្ចសន្យារបស់ខ្លួនកាលពីឆ្នាំ២០០៤ទាំងមិនបានសាងសង់អាគារ ១០ អាគារជូនដល់ពល
រដ្ឋតំបន់បុរីកីឡា
»
មិនតែប៉ុណ្ណោះអ្នកស្រីបានស្នើសុំឱ្យអភិបាលក្រុងភ្នំពេញលោកប៉ាសុជាតិវង្សជួយអន្តរាគមន៍ទៅដ
ល់ក្រុមហ៊ុនមួយនេះ «ប្រសិនណាបើមិនព្រមសាងសង់អាគារទាំង១០ អាគារនិងទេ សុំឱ្យផ្តល់ដីចំនួន ៤៣០០ ម៉ែត្រ
ការ៉េ ហើយប្រសិនបើមិនបានដីចំនួនប៉ុណ្ណឹងទេ សូមឱ្យផ្តល់ជាកញ្ចប់ថវិការជូនដល់ពលរដ្ឋពួកគាត់ក្នុងតំបន់បុរីកីឡា
ដើម្បីបានយកចែកគ្នាដោះស្រាយជីវភាពប្រចាំថ្ងៃ»

   ក្រោយពេលដែលតំណាងសាលារាជធានីភ្នំពេញលោក យ៉ាដ៉ាបានជួបជាមួយនិងតំណាងប្រជាព លរដ្ឋរងគ្រោះដីធ្លី
សហគមន៍បុរីកីឡាហើយនោះ អ្នកស្រីបានបញ្ជាក់ថា «លោកយ៉ាដ៉ាគាត់នៅតែធ្វើការសន្យាជាមួយនិងប្រជាពលរដ្ឋពួ
កគាត់ ក៏ប៉ុន្តែការសន្យារបស់គាត់នេះ  គឺវាហាកបីដូចជាដ៏ដែលៗពេក មិនបានអនុវត្តបានម្តងណាសោះឡើយ
» រូប

អ្នកស្រីផ្ទាល់ថា«ការនិយាយរបស់តំណាងសាលារាជធានីភ្នំពេញ គឺពុំមានឆន្ទះណាមួយពិតប្រាកដក្នុងការដោះស្រា
យបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋពួកគាត់នៅឡើយទេគាត់នៅតែប្រើពាក្យថា កំពុងតែរៀបចំដ៏ដែលៗ
» ចំពោះការនិ

យាយលួងលោមរូបគាត់ក៏ដូចជាពលរដ្ឋក្នុងតំបន់បុរីកីឡានេះរូបអ្នកស្រីផ្ទាល់បានបញ្ជាក់ថា«ពុំមានការជឿទុកចិត្តថា
ហ្នឹងមានដំណោះស្រាយសម្រាប់សហគមន៍រងគ្រោះរបស់អ្នកស្រីនោះទេ
»។

  គួរបញ្ជាក់ថា កន្លងមកអ្នករងគ្រោះដោយសារទំនាស់ដីធ្លីនៅសហគមន៍បូរីកីឡាប្រមាណជា២០នាក់ ក៏ធ្លាប់បានម
កប្រមូលផ្តុំគ្នាដែរនៅមុខសាលារាជធានីភ្នំពេញដើម្បីដាក់លិខិត ស្នើសុំឱ្យសាលារាជធានីត្រួតពិនិត្យពិចារណាឡើង
វិញ ចំពោះសំណើរបស់ប្រជាសហគមន៍ដែលសុំដាក់តំណាងរបស់ខ្លួន០៥នាក់ក្នុងការវាយតម្លៃលើឯកសាររបស់ប្រ
ជាពលរដ្ឋនៅសហគមន៍បូរីកីឡា កាលពីព្រឹកថ្ងៃសុក្រទី១២ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅនេះ។

  ក្នុងកាលនោះប្រជាពលរដ្ឋសហគមន៍បូរីកីឡាធ្លាប់បានទៅសួរព័ត៌មាន អំពីការវាយតម្លៃលើឯកសារ  របស់ពួកគាត់
ដែលជាអ្នករងគ្រោះចំនួន  ១៥៤ គ្រួសារនៅសាលារាជធានីភ្នំពេញពីរដងរួចមកហើយ កាលពីថ្ងៃទី ១២  ខែសីហា  ឆ្នំា២០១៤និងកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅនេះ។ ប៉ុន្តែ ត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញបានប្រាប់
ដល់ប្រជាសហគមន៍រងគ្រោះបូរីកីឡាថា  បច្ចុប្បន្ននេះសាលារាជធានី  កំពុងតែធ្វើការងារជាមួយក្រុមហ៊ុន   ប្រធានស
ហគមន៍ចាស់និងអាជ្ញាធរដែលពាក់ព័ន្ធក្នុងរឿងដីធ្លីនេះ  អ្នកទាំងនោះគឺជាអ្នកបានធ្វើឱ្យពលរដ្ឋសហគមន៍បូរីកីឡាជា
ច្រើនរយគ្រួសារបាត់បង់ផ្ទះសម្បែង កូនក្មេងតូចៗបាត់បង់នូវការសិក្សារៀនសូត្រ ពលរដ្ឋបាត់បង់មុខរបរគ្មានការងារ
ធ្វើ  គិតតែដើរតស៊ូទាមទារផ្ទះសម្បែងរហូតមកដល់ពេលបច្ចុប្បន្ននេះនៅតែមិនទាន់មានដំណោះស្រាយចប់សព្វគ្រប់
ពីរាជរដ្ឋាភិបាលនៅឡើយទេ។

  ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ សហគមន៍បូរីកីឡា បានលើកឡើងថា ពួកគាត់ធ្លាប់បានស្នើសុំ ដោយផ្ទាល់មាត់គឺ
ស្នើឱ្យតំណាងប្រជាពលរដ្ឋសហគមន៍ចំនួន០៥នាក់ចូលរួមស្តាប់នូវការវាយតម្លៃ លើឯកសាររបស់ពួកគាត់ប៉ុន្តែត្រូវបា
នសាលារាជធានីបដិសេធន៍ មិនយល់ព្រមទៅតាមការស្នើសុំ នោះទេមិនតែប៉ុណ្ណោះមន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំ
ពេញលោកឡុង ឌីម៉ង់ ការទាមទាររបស់អ្នកភូមិបូរីកីឡា ធ្វើឡើងហួសហេតុពេក។

  បន្ទាប់ពីមានការបដិសេធន៍របស់សាលារាជធានីរូចមក ទើបនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ពលរដ្ឋសហគមន៍បូរី
កីឡាសម្រេចចិត្តដាក់សំណើសុំឱ្យអង្គ ការក្រៅរដ្ឋាភិបាលចំនួន០៥ ដែលពាក់ព័ន្ធលើរឿងនេះជួយបញ្ឈប់ការចូលរួម
ប្រជុំវាយតម្លៃឯកសាររបស់ប្រជាសហគមន៍រងគ្រោះបូរីកីឡាជាបន្តទៀត។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com